ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
Fri,26 May 2023 (Time 06:13 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 48នាក់)

(បន្ទាយមានជ័យ )៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាកា​រមូលដ្ឋានកងរាជអា​វុធហត្ថក្រុង​សិរីសោ​ភ័ណ នៅ​វេលាម៉ោង​០៩និង០​០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បាន​ដឹកនាំ​កម្លាំងមូល​ដ្ឋានអាវុធហត្ថក្រុង បើ​កប្រតិបត្តិកា​របង្រ្កា​បករណីជួញដូរ​ដោយខុស​ច្បាប់នូវ​សារធាតុញៀន ដោយ​ឃាត់​ខ្លួន​បាន​ជនសង្ស័យម្នាក់ ព្រមទាំងចា​ប់យកសម្ភារៈ​វត្ថុតាងមួយចំនួន​នៅចំណុចតា​រាងបាល់​ទាត់ ស្ថិតក្នុងភូមិ​ក្បាលស្ពាន ​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័​ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ខៀវ សីហា ភេទប្រុស អាយុ៤​០ឆ្នាំ ជនជាតិខ្មែរ មុខរប​រលក់ដូរ បច្ចុប្បន្ន រ​ស់នៅភូមិ៤​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ វត្ថុតាងដកហូតរួមមាន -ម៉្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់ ១១,៥១ក្រាម -ម៉ូតូកង់បី (កែច្នៃ) ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1W-5620 -ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកVIVO ពណ៌ខៀវ) -កូនថង់​សម្រាប់ច្រក​គ្រឿងញៀន​មួយចំនួន។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា មុនពេលបង្រា្កប កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថ​ក្រុងសិរី​សោភ័​ណ បានទទួល​ព័ត៌មានពីប្រជា​ពលរដ្ឋថា មានជ​នសង្ស័យម្នាក់​បើកម៉ូតូកង់បី លក់ទឹកភេស​ជ្ជៈតាមផ្លូវ ហើ​យបានបន្លំល​ក់គ្រឿងញៀន នៅចំណុចខាងលើ ភ្លាមនោះ​កម្លាំង​បាន​ចុះធ្វើការ​ឆែក​ឆេ​ឃើញមានថ្នាំញៀនក៏បាន​ឃាត់ខ្លួន​ជ​នសង្ស័យ និងវត្ថុតាង ហើយនាំម​កសួរនាំនៅមូលដ្ឋានកង​រាជអាវុធហត្ថក្រុងតាមនីតិវិធី។ បន្ទាប់​ពីឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសា​រភាពថា រូបខ្លួនពិត​ជា​បានលក់​ដូរដោយខុសច្បាប់នូវសា​រធាតុញៀនពិតប្រាកដមែន។ ដោយ​ផ្អែកលើចម្លើយ​សារភាព និងមានវត្ថុតាង ជនសង្ស័យ ត្រូវបា​នកម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសា​ងសំណុំរឿ​ងបញ្ជូ​នមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹ​ងថា បច្ចុប្បន្នជន សង្ស័យ រួមទាំងវត្ថុតាង ត្រូវបា​នកម្លាំងការិយា​ល័យប្រឆាំងគ្រឿង​ញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀល ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ