ខេត្តព្រះសីហនុ៖លោកស្រី ម៉ម សាមុត ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៤ អភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ត្រូវបានប្រកាសផ្ទេភារកិច្ចជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ចំណែកលោកស្រី វាល់ ច័ន្ទវលក្ខណ៍ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ត្រូវបាន ប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្រោយពីលោកស្រី ម៉ម សាមុត អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវថ្មី បានធ្វើការបេ្តជ្ញាចិត្តរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការផ្តាំផ្ញើលោកស្រីអភិបាលរងស្រុកថ្មី ប្រើប្រាស់ឱ្យអស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែង ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឱ្យការងារស្រុកស្ទឹងហាវ មានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍស្រុកស្ទឹងហាវឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត។ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុកស្ទឹងហាវ សូមផ្តល់ការគាំទ្រដល់លោកស្រីអភិបាលរងស្រុកថ្មី ក្នុងការចូលរួមបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍស្រុកស្ទឹងហាវឱ្យកាន់តែមានការរីកចម្រើនជាបន្តទៀត។ ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ត្រូវពង្រឹងតួនាទី ភារកិច្ចជាមន្ត្រីដឹកនាំជាស្រ្តីឱ្យបានកាន់តែច្រើន ក្នុងការបំពេញការងារជាអភិបាល អភិបាលរងក្រុង ស្រុក ហើយការចូលកាន់តំណែងជាអភិបាល ក្រុង ស្រុក មានពីរអាណត្តិ (ស្មើ ៨ឆ្នាំ) ស្នើសុំឱ្យមន្រ្តីជានារីស្រុកស្ទឹងហាវ ត្រូវក្លាហាន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនក្នុងការលើកទឹកចិត្ត និងមានសក្តានុពលក្នុងការបំពេញការងារ ពិសេសបណ្តុះបណ្តាលផ្តល់តួនាទីដល់ស្ត្រីនៅស្រុកស្ទឹងហាវ តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់បំពេញការងារគ្រប់គ្រងរចនាសម្ព័ន្ធ រដ្ឋបាលស្រុកត្រូវយក ចិត្តទុកដាក់បន្តការខិតខំត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ ត្រួតពិនិត្យរដ្ឋបាលចំហរតាមដងផ្លូវ ដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ហើយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ជាគោលដៅរបស់យើង ដើម្បីការពារសេចក្តីសុខសាន្តរបស់ពួកគាត់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ