ខេត្តបន្ទាយមានជ័យ៖យោងចំណារឯកភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ កន្លងមក ចំពោះការគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុរបស់សហគមន៍ អ៊ឺរ៉ុប សហព័ន្ធអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហម ហ្វាំងឡង់ កាកបាទក្រហមកម្ពុជាបាននឹងកំពុង ប្រតិបត្តិការកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌និងសុខភាព សហគមន៍ក្នុងខេត្តកណ្ដាល ត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តប៉ៃលិន ក្នុងរយៈពេល ៣ឆ្នាំគិតចាប់ពីខែឧសភា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៥។និយាយដោយឡែក សម្រាប់ខេត្តបន្ទាយមានជ័យរយៈពេល ៤ ថ្ងៃពេញ ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីសម្របសម្រួលថ្នាក់កណ្ដាល សហការជាមួយមន្ត្រីសាខាកាកបាទក្រហមខេត្ត បានធ្វើការបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះដល់អ្នកស្ម័គ្រចិត្ត កាកបាទក្រហមដែលបានអញ្ជើញចូលរួមជាសិក្ខាកាមមកពីតាមបណ្ដាស្រុកក្រុងទាំង ៩ក្នុងខេត្ត ដើម្បីបានជាចំណេះដឹង ក្នុងការលើកកម្ពស់សកម្មភាពមនុស្សធម៌និងសុខភាពសហគមន៍។លោកស្រី សុខ លាភា អនុប្រធានក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះដល់អ្នកស្ម័គ្រចិត្តនាពេលនេះ គឺផ្ដោតលើបីផ្នែកសំខាន់ៗរួមមាន ១.កាត្រៀមបង្ការនិងឆ្លើយតបការរាតត្បាតនៃជំងឺ ២.ការគ្រប់គ្រងគ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុ ៣.ការអភិវឌ្ឍន៍ស្ថាប័ន។លោកស្រី សុខ លាភា បានឱ្យដឹងបន្តថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះនេះ អ្នកស្ម័គ្រចិត្តទាំងអស់ជាសិក្ខាកាម បានចំណេះដឹងនិងផ្សព្វផ្សាយបន្តពីប្រវត្តិ ចលនាបដិរូបគោលគារគ្រឹះ សហគមន៍ជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម ផ្ដល់សេវាកម្មសង្គ្រោះ បឋមនៅក្នុងគ្រួសារសហគមន៍និងសាលារៀន កំណត់បានច្បាស់ពីតួនាទីនិងភាពទទួលខុសត្រូវរបស់អ្នកស្ម័គ្រចិត្ត និងចលនាសម្ព័ន្ធពេលមានជំនាញ សម្របសម្រួលនិងសមត្ថភាពគ្រប់គ្រាន់ ក្នុងការអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរទម្លាប់ និងឆ្លើយតបទៅ និងបញ្ហាសុខភាពនិងគ្រោះមហន្តរាយនានា។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ យើងសង្កេតឃើញមន្ត្រីមណ្ឌលសុខភាពបានឡើងធ្វើបទបង្ហាញ ចូលរួមបំផុសគំនិត ស្ដីអំពីផ្សេងៗដូចជា ផ្ដាសាយបក្សី និងជំងឺឆ្លងកូវីដ១៩។ ព្រមទាំងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ចូលរួមធ្វើបទបង្ហាញ បំផុសគំនិត ស្ដីពីជំងឺអាសន្តរោគដោយការខ្វះអនាម័យ ទឹកស្អាត បន្ទោបង់ពាស់វាលពាស់កាល គ្មានបង្គន់អនាម័យត្រឹមត្រូវ បរិស្ថានមិនល្អជុំវិញផ្ទះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
បញ្ជូនខ្លួនជនជាតិឥណ្ឌូណេស៊ី ម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (រស្មីកូនខ្មែរ)
កងទ័ពថៃអរគុណនូវវីរភាពកងទ័ពកម្ពុជា ដែលបានខិតខំជួយសង្គ្រោះជនជាតិថៃ រងគ្រោះដោយសារផ្ទុះមីន (រស្មីកូនខ្មែរ)
បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (រស្មីកូនខ្មែរ)
សម្ដេចតេជោ ហ៊ុន សែន ព្រមានសារជាតិថ្មីទៅដល់អ្នកដែលមានបំណងចង់បំផ្លាញសន្តិភាពថា នរណាក៏ដោយ ឲ្យតែហ៊ានធ្វើចលនា ដែលនាំឲ្យអសន្តិសុខសាធារណៈ និងមានចេតនាចង់បំផ្លាញសុខសន្តិភាព នឹងមិនលើកលែងឲ្យនោះទេ (រស្មីកូនខ្មែរ)
រដ្ឋសភាបានអនុម័តដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទលើ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (រស្មីកូនខ្មែរ)
វីដែអូ