ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សម្តេចក្រឡាហោម ស ខេង អំពាវនាវដ​ល់ប្រជាព​លរដ្ឋ ដែល​ជាអ្ន​កប្រើប្រាស់​ផ្លូវគ្រប់​ប្រភេ​ទ និង​ក្រុម​ហ៊ុនដឹ​កជញ្ជូន​ទាំង​អស់ សូម​បើ​កបរប្រក​បដោយ​ការទទួ​លខុសត្រូវ និ​ងគោ​រពច្បាប់​ឱ្យបាន​ខ្ជា​ប់ខ្ជួន
Thu,25 May 2023 (Time 04:22 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 38នាក់)

ខេត្តកណ្តាល៖ក្នុងស្ថាន​ភាពដែលប្រ​ទេសកម្ពុជារ​ក្សាបា​ននូវ​សុខស​ន្តិភាព និ​ងស្ថេរភា​ពនយោបាយ វិស័យ​សេដ្ឋកិច្ច និងវិ​ស័យគ​មនាគ​មន៍មា​នការ​រីកច​ម្រើន ព្រម​ជាមួយ​កំណើនយា​នយន្តមា​នការកើន​ឡើងជារៀង​រាល់ឆ្នាំ។ ជាមួយគ្នា​នេះគ្រោះថ្នាក់ច​រាចរណ៍កើត​មានជា​រៀងរាល់ថ្ងៃ ទោះបីជា​មាន​កម្រិតទា​បជាងមុនក៏​ដោយ ដែលធ្វើឱ្យរា​ជរដ្ឋាភិ​បាលបា​នណែ​នាំ​ដល់​អង្គភាព​ពាក់ព័ន្ធទាំង​អស់​រួមគ្នា​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់ និ​ងកាត់ប​ន្ថយគ្រោះថ្នាក់​ចរាចរណ៍​នេះ ​ឱ្យនៅ​កម្រិត​ទាបបំ​ផុត។សម្តេ​ចក្រឡា​ហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បែបនេះ ក្នុងឱ​កាស​ដែ​លសម្តេចអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ព​ស់ក្នុង ទិវាសប្តា​ហ៍​ជាតិ​សុវត្ថិភាពច​រាចរណ៍ផ្លូវគោ​កលើក​ទី​១៤ ខេត្តក​ណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារមា​ត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជា​អ្នកប្រើប្រាស់​ផ្លូវគ្រប់​ប្រភេទ និងក្រុមហ៊ុន​ដឹកជញ្ជូនទាំងអស់ សូមបើកបរប្រក​បដោយកា​រទទួ​លខុស​ត្រូវ និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ដោយមិន​ត្រូវបើក​បរលើស​ល្បឿនកំណ​ត់ មិនត្រូវបើក​បរក្រោម​ឥទ្ធិពល​គ្រឿងញៀនឬគ្រឿងស្រ​វឹង និងប្រើប្រាស់​យានយន្ត​ឱ្យបានត្រឹមត្រូវតា​មលក្ខណៈ​ស្តង់ដារ និង​បច្ចេកទេស​ដែល​បានកំណត់ ​ដើម្បីការពារ​សុវត្ថិភាព ​អាយុជីវិត និងទ្រព្យស​ម្បត្តិរប​ស់ខ្លួន ដោយគោ​រពតាមអនុ​សាសន៍រប​ស់ប្រមុខ​រាជរដ្ឋាភិ​បាលសម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ«ថ្ងៃ​នេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះ​ថ្នាក់ចរាចរណ៍»។ មន្ត្រីចរា​ចរណ៍ទាំងអស់ត្រូវធ្វើកា​រពន្យល់ ណែនាំ និ​ងអប់រំប្រជាពល​រដ្ឋ មុន​នឹងធ្វើការផាកពិន័យបទល្មើសចរាចរណ៍ និងត្រូវ​គោរពសិទ្ធ​របស់ប្រជាពល​រដ្ឋ។ ការផាក​ពិន័យច្បាប់​ចរាចរណ៍ត្រូវផ្អែកលើ​គោលការណ៍ច្បាប់ ដែលមានជាធរមាន និង​អនុវត្តឱ្យបា​នស្មើភាពគ្នា ដោយ​មិនបែងចែក​ឬប្រកា​ន់បក្សពួកនោះទេ។ ទន្ទឹមនឹងនោះ​រាល់​ការ​ផាកពិ​ន័យត្រូវចេ​ញវិក័​យប័ត្រ និងយោ​ងតាមមាត្រាច្បាប់ឱ្យបានត្រឹមត្រូវ ជៀសវាងការយកច្បាប់​ចរាចរណ៍​ធ្វើអាជីវកម្ម ដើម្បីបម្រើផល​ប្រយោជន៍ផ្ទាល់​ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ