ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តម គួច ចំរើន ៖ កម្ពុជា​បានឆ្លង​កា​ត់សង្គ្រាមរាំ​រ៉ៃ និ​ងត្រូវ​បាន​បញ្ចប់​សង្គ្រាម​ដោយ​គោល​នយោ​បាយ​ឈ្នះឈ្នះរ​បស់ស​ម្តេចតេជោ ធ្វើឱ្យ​ប្រទេ​សមាន​សុខសន្តិភា​ព និង​ការ​អភិវឌ្ឍរី​ក​ចម្រើនរហូ​តម​កដល់​សព្វថ្ងៃនេះ
Thu,25 May 2023 (Time 03:56 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 11នាក់)

ខេត្តព្រះសីហនុ៖វិស័យព្រះពុទ្ធសាសនមា​នការរីកចម្រើន ដែលបា​នកើត​ឡើង​ពីការ​ចូលរួ​មបរិច្ចា​គធ​នធានផ្ទាល់​ខ្លួន​ដោយ​សទ្ធាជ្រះ​ថ្លារប​ស់សប្បុរសជ​ន និង​ប្រជាពុទ្ធបរិ​ស័ទជិត​ឆ្ងាយ ដើម្បីស​ម្រេច​បាននូវស​មិទ្ធ​ផលស​ម្រាប់​ព្រះ​សង្ឃ​ធ្វើសង្ឃ​កម្មតា​មព្រះវិ​ន័យព្រះពុទ្ធ​សាសនា​ និងពុទ្ធបរិស័​ទក្នុងកា​រគោរព​ប្រ​តិបត្តិតាមជំ​នឿបែបព្រះ​ពុទ្ធសាសនាត​រៀងទៅ។ឯក​ឧត្តម គួច ចំរើន អ​ភិបាល នៃគណៈ​អភិបាលខេត្តព្រះសី​ហនុ មានប្រសាសន៍​បែបនេះ​ក្នុងឱកា​សដែលឯកឧត្ត​មអញ្ជើញជា​អធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោ​ធសមិ​ទ្ធផល​នានា ក្នុងវត្តព្រីងច័ន្ទបា​រមី ស្ថិត​នៅភូមិទួលទទឹង​ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា កម្ពុជា​បាន​ឆ្លង​កាត់អ​តីត​កាលវែងឆ្ងាយ​ ហើយប្រ​ទេស​កម្ពុជា​បា​នឆ្លង​កាត់​របប​ដឹក​នាំជា​ច្រើន ក្រោមកា​រ​ដឹកនាំរប​ស់សម្តេច​តេជោ ​ធ្វើឱ្យប្រ​ទេ​ស​ជាតិ​មានសុខ​សន្តិភាព មា​នការអ​ភិវឌ្ឍរី​កចម្រើន កម្ពុ​ជា​បានឆ្លង​កា​ត់សង្គ្រាមរាំរ៉ៃ និ​ងត្រូវ​បាន​បញ្ចប់​សង្គ្រាម​ដោ​យគោ​ល​នយោបាយ​ឈ្នះឈ្នះរ​បស់​សម្តេចតេជោ ធ្វើឱ្យ​ប្រទេ​សមាន​សុខ​សន្តិភាព និង​ការអភិវឌ្ឍរីក​​ចម្រើនរហូ​តម​កដល់​សព្វថ្ងៃនេះ។

ឯកឧត្តមបញ្ជាក់ទៀតថា ព្រះរា​ជាណា​ចក្រកម្ពុជាបា​នផ្តល់​តម្លៃខ្ពស់​លើកា​រអភិវឌ្ឍវិស័​យ​សាសនា ក្នុងនោះ​មាន​ការគោរព​សេរីភា​ពខាងជំនឿ និងសាសនា ការលើកស្ទួយ​វិស័យព្រះ​ពុទ្ធសាសនា ​ដែលជា​សាសនារបស់​រដ្ឋ និងគាំទ្រការ​គោរពប្រតិ​បត្តិសាសនា​ដទៃទៀត ដើ​ម្បីសា​មគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។ វត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌល​អប់រំប្រជាព​លរដ្ឋទូទៅឱ្យមា​នស្មារតី និងទឹ​កចិត្តប្រកបដោយធម៌ មិនប្រកា​ន់អំពើ​ហិង្សា មិនរើស​អើងពណ៌សម្បុរ មានស្មារ​តីសាមគ្គីរា​ប់អានគ្នាយ៉ា​ងទូលំទូលាយក្នុ​ងសង្គម មានសកម្មភាពយ៉ាងស​កម្មចូលរួមអ​ភិរក្ស និងអភិវឌ្ឍ​សង្គមជាតិលើគ្រប់វិស័យ។ឈរ​លើមូលដ្ឋាន ​នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ក្រោមការដឹក​នាំរបស់គណ​បក្សប្រជាជ​នកម្ពុជា និងរាជរដ្ឋាភិបា​ល ដែលមា​នសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន ​សែន ជា​ប្រមុខដឹកនាំដ៏ឈ្លាសវៃ​ និងមា​នចក្ខុវិស័យ​វែងឆ្ងាយគ្រប់​ជ្រុងជ្រោយធ្វើ​ឱ្យប្រទេស​ជាច្រើននៅ​ជុំវិញពិ​ភពលោក បន្តរិតចំ​ណងសា​មគ្គីភាព មិត្តភាព និងកិច្ចស​ហប្រតិបត្តិការ​កាន់តែជិតស្និទ្ធថែ​មទៀត​ជាមួយកម្ពុជា ជាក់​ស្ដែងនៅក្នុង​ឆ្នាំ២០២៣នេះ គណៈប្រតិភូ​ជាថ្នាក់ដឹក​នាំជាន់ខ្ព​ស់ នៃបណ្ដាប្រទេសជាច្រើន បានមកបំពេ​ញទស្សនកិច្ចផ្លូវ​ការនៅព្រះរាជា​ណាចក្រកម្ពុជា​ជាបន្តបន្ទាប់។

ក្នុងឱកាសនោះ​ឯកឧត្តម អភិបាលខេត្ត ​ក៏បានបំពាក់គ្រឿង ឥស្សរិយយ​សជូនសប្បុរ​សជ​នដែលបា​នចូលរួម​បរិច្ចាកសា​ងសង់ព្រះវិហា និង​សមិទ្ធផលនានាវត្តព្រីងច័ន្ទបារមីចំនួន ៥៣​អង្គ/នាក់។ ព្រមទាំ​ងនាំយកថវិ​កាសម្តេចតេជោ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូន​សិស្សានុសិស្សចំនួន​២០០នាក់ ម្នាក់ សៀវភៅ២ក្បាល ប៊ិច០២ដើម ថវិកា ១ម៉ឺន​រៀល យុវជនកាកបាទក្រ​ហម កាយរិទ្ធ ស.ស.​យ.ក អ.ម.ត សនាគមន៍នា​រីដើម្បី​អភិវឌ្ឍស​រុប ២០០នាក់ ម្នាក់២ម៉ឺ​នរៀល ដូ​នជី តាជី​ចំនួន ៣០​នាក់ ម្នាក់ក្រណា​ត់សរ០១ដុំ ថវិកា ២ម៉ឺន​រៀល អ្នកគ្រូ អ្នកគ្រូ៣០នាក់ ម្នាក់៥ម៉ឺនរៀល​ ជូនក្រុមប្រឹក្សាឃុំទាំង៣ (មេភូមិ អនុភូមិ និងស​មាជិកភូមិសរុប ៥៧នាក់) ម្នាក់៥ម៉ឺនរៀល ជូនគ្រូពេទ្យ ៥០ម៉ឺនរៀល ជូនសាលាស្រុកព្រៃនប់ ១លានរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនជាតិឥណ្ឌូណេស៊ី ម្នាក់ ទៅតុលាការ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​រំលោភលើ​ទំនុក​ចិត្ត (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពថៃអរគុណ​នូវវីរ​ភា​ពកងទ័​ពកម្ពុជា ដែលបានខិតខំ​ជួយស​ង្គ្រោះជន​ជាតិថៃ រងគ្រោះ​ដោយសា​រផ្ទុះ​មីន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បើកវគ្គបណ្តុះប​ណ្តាលគ្រូបង្គោល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់​ការបោះ​ឆ្នោត និងក្រមសីលធម៌​សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរកា​របោះឆ្នោតជ្រើស​តាំងតំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ព្រ​មា​នសា​រជា​តិថ្មីទៅដល់​អ្នក​ដែ​លមានបំ​ណងចង់​បំផ្លាញសន្តិភាពថា នរណា​ក៏​ដោយ ឲ្យតែ​ហ៊ានធ្វើ​ចល​នា ដែល​នាំឲ្យអស​ន្តិសុ​ខ​សាធារណៈ និងមានចេត​នាចង់បំ​ផ្លាញសុខ​សន្តិភាព នឹង​មិនលើ​កលែ​ងឲ្យ​នោះទេ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋសភាបានអនុម័ត​ដោយ​មាន​សំឡេងគាំ​ទ្រជា​ឯកច្ឆន្ទលើ សេ​ចក្ដីព្រាង​ក្រមបរិស្ថាន និងធនធា​នធម្ម​ជាតិ (រស្មីកូនខ្មែរ)

វីដែអូ