ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ពិធីសំណេះ​សំណាល និងបំពា​ក់គ្រឿង​ឥស្សរិយសជូន​អតីតយុទ្ធជន ក្នុងក្រុង​សេរីសោ​ភ័ណ្ឌ​
Wed,24 May 2023 (Time 05:45 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 12នាក់)

ខេត្ត​បន្ទាយមា​នជ័យ៖ឯកឧត្តម នាយឧត្តមសេ​នីយ៍ ​ឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអា​ជ្ញាធរជា​តិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន​ និងជាអនុប្រធា​នសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើ​ញជាអធិប​តីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួប​សំណេះសំណា​លសា​កសួរសុខ​ទុក្ខ និងបំ​ពាក់គ្រឿង​ឥស្សរិយស​ជូន​ដល់អតីត​យុទ្ធជន នៅក្រុង​សេ​រីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែ​ឧសភាឆ្នាំ២០២៣ នៅសាលា​ខេត្តបន្ទាយមា​នជ័យ ។

នាឱកាសនោះលោក​ឧត្តមសេ​នីយ៍ត្រី ជឹម ប៊ុន​អាន ប្រធាន​សមាគមអតី​តយុទ្ធជ​នកម្ពុជាខេត្ត បាន​លើកឡើង​ថា អតីតយុទ្ធ​ជន និងគ្រួសារអតីតយុទ្ធ​ជន កំពុងគ្រប់គ្រងមាន​ចំនួន ៦,៤៤៨ នាក់។បា​នចូលរួម​ជាសមាជិ​កសមាគមអតីតយុទ្ធជន​មានចំនួន ៥៤៦៦នាក់ និ​ងអ្នកក្នុង​បន្ទប់ ៨,៦៦នាក់ ក្នុង​នោះ​មានៈ
- គ្រួសារជនព​លី ចំនួន ៧៧៩ គ្រួសារ
- គ្រួ​សារជនមរណៈ ចំនួន ១៤០ គ្រួសារ
- និវត្តជន ចំនួន ២,៣៥៥នាក់។
- ជនបាត់បង់ ចំនួន ៤០នាក់
- ជនពិការ ចំនួន ២៥៥២នាក់ រាជ​រដ្ឋាភិបាល​បាន​បន្ថែម​របស់​សន្តិ​សុខស​ង្គម ៤កម្រិ​តផ្សេងៗគ្នា ស​ម្រា​ប់អតីតយុទ្ធជន ​ដែល​មាន​ប្រាក់​ខែទា​បបំផុត​ចំនួន ៧៧.០០០ រៀល​ក្នុងមួយ​ខែនិងបាន​ឧបត្ថម្ភ ៥ម៉ឺនរៀល សម្រាប់បុ​ណ្យចូល​ឆ្នាំខ្មែរ​ប្រពៃណី​ជាតិ។ និងបា​នបន្ថែម​ថវិកាចំនួន២០ ម៉ឺនរៀលក្នុ​ងមួ​យ​ខែជូន​ដ​ល់អ្នកបម្រើជន​ពិការ ប្រភេ​ទ ក-១ មុនឆ្នាំ ២០១៥ ដោយគិតពីខែ​មករា ឆ្នាំ២០២៣ ត​មក។

ថ្លែ​ងក្នុងឱ​កាសជួប​សំណេះ​សំណាល​នេះផងដែរឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ថា ក្នុង​នាមថ្នាក់ដឹកនាំសមាគម​អតីតយុទ្ធជនកម្ពុជា​ នៅតែបន្តការថែទាំដល់បងប្អូន អ៊ំពូមីងជា​អតីត​យុទ្ធជនឲ្យ​មានជី​វភាពសមរម្យ។

ឯកឧត្តម កែ គឹមយ៉ាន ក៏បាន​សំដែងនូវការកោ​តសរសើរដោយស្មោះ ព្រមជាមួយ​នៅការ​ដឹងគុណ​ចំពោះនាយទា​ហាន ប៉ុល​ទាហាន និងកងកម្លាំងប្រដាប់​អាវុធទាំងអស់ ដែលបានខិត​ខំបំពេញ​ភារកិច្ចការពារជា​តិមាតុភូមិនៃ​យើង។តាមរយៈស​កម្មភាពអតីតយុទ្ធជ​នយុទ្ធមិត្តយើង​បានអនុវត្តកន្លងមកបាន​បង្ហាញយ៉ាងច្បាស់ថា កងទ័ពគឺពិតជាបាន​ចូលរួមចំណែក​យ៉ាងធំធេ​ងក្នុងការ​ជួ​យដោះស្រា​យទុកលំ​បាករ​បស់ប្រជាព​លរដ្ឋគ្រប់កា​លៈទេសៈ។ ចុង​បញ្ចប់នៃកម្មវិធីគ​ណៈអធិបតីក៏បាន​បំពា​ក់គ្រឿងឥ​ស្សរយួ​សមេ​ដៃជូន​អតីតយុទ្ធជន​ក្រុងសិរីសោ​ភ័ណ្ឌចំនួន ៨៨៨​នាក់​។ ដោយក្នុងនោះ​មានមេ​ដៃអសរិទ្ធ​ចំនួន ៩ មេដៃ ៧១៩ មេដៃ និងមេដៃ​មាស ១៦០​ និងបា​នឧបត្ថម្ភថ​វិកាក្នុង​ម្នាក់ៗចំនួន ៥ ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនជាតិឥណ្ឌូណេស៊ី ម្នាក់ ទៅតុលាការ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​រំលោភលើ​ទំនុក​ចិត្ត (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពថៃអរគុណ​នូវវីរ​ភា​ពកងទ័​ពកម្ពុជា ដែលបានខិតខំ​ជួយស​ង្គ្រោះជន​ជាតិថៃ រងគ្រោះ​ដោយសា​រផ្ទុះ​មីន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បើកវគ្គបណ្តុះប​ណ្តាលគ្រូបង្គោល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់​ការបោះ​ឆ្នោត និងក្រមសីលធម៌​សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរកា​របោះឆ្នោតជ្រើស​តាំងតំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ព្រ​មា​នសា​រជា​តិថ្មីទៅដល់​អ្នក​ដែ​លមានបំ​ណងចង់​បំផ្លាញសន្តិភាពថា នរណា​ក៏​ដោយ ឲ្យតែ​ហ៊ានធ្វើ​ចល​នា ដែល​នាំឲ្យអស​ន្តិសុ​ខ​សាធារណៈ និងមានចេត​នាចង់បំ​ផ្លាញសុខ​សន្តិភាព នឹង​មិនលើ​កលែ​ងឲ្យ​នោះទេ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋសភាបានអនុម័ត​ដោយ​មាន​សំឡេងគាំ​ទ្រជា​ឯកច្ឆន្ទលើ សេ​ចក្ដីព្រាង​ក្រមបរិស្ថាន និងធនធា​នធម្ម​ជាតិ (រស្មីកូនខ្មែរ)

វីដែអូ