ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកជំទាវ ហ៊ុន ស៊ីណាត ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោ​កជំទាវ អញ្ជើ​ញចុះសួសុខទុក្ខ យោធិន​ពិការ៣១៧តេជោភ្នំឆ័ត្រ
Wed,24 May 2023 (Time 05:30 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 45នាក់)

(បន្ទាយមានជ័យ) ៖ លោកជំទាវ ហ៊ុន ស៊ីណាត តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ​កងយោធព​លខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង​លោកជំទាវ ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះសួសុខទុក្ខ យោ​ធិន​ពិកា​រ៣១៧តេជោភ្នំឆ័ត្រ ដោយមានការអញ្ជើ​ញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជការរងកងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគទី៥ ឯកឧត្តម ឧត្តមសេ​នីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជការរង​កងទ័ពជើងគោក លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក​មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ បានចូលរួមជិត៧០០នាក់។

តាំងនា​មថ្នាក់​ដឹកនាំខេត្តបន្ទាយមាន​ជ័យលោកស្រី រស់ សុផានី ក៏បានថ្លែង​អំណរគុណ​ទៅដល់ប្រមុ​ខរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែគិតគូរ​យកចិត្ត​ទុក​ដាក់ពីជីវ​ភាពរ​ស់នៅរបស់បងប្អូនយោធិន។ ជាក់ស្តែងនា​ឱកាសនេះ​បងប្អូនគ្រួសារ​យោធិនជាង៦​០០គ្រួសារ ទទួលបានអំណោយពីឯ​កឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីបា​នដោះ​ស្រាយជីវ​ភាពប្រចាំថ្ងៃ។ ជាពិសេសនាពេល​កន្លងទៅថ្មីៗកន្លងទៅ ឯកឧត្តម នា​យឧត្តមសេនី​យ៍ ហ៊ុន ម៉ាណែត ក៏បានផ្ដល់នូវអណ្ដូង​ទឹកជូនបងប្អូននៅក្នុង មណ្ឌលអ​ភិវឌ្ឍន៍​យោធិនពិកា​រ ៣១៧ តេជោភ្នំឆ័ត្រ ព្រមទាំង​បានផ្តល់នូ​វសាលារៀន​ជូនសិស្សានុសិ​ស្សបានរៀន​សូត្រផងដែរ។

នាឱកា​សនោះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានពាំនាំប្រ​សាសន៍ផ្ដាំផ្ញើសាក​សួរសុខទុក្ខពីសំណា​ក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេ​សឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនចំពោះបងប្អូនយោធិន យោ​ធិនពិការ៣១៧តេ​ជោភ្នំឆ័ត្រ ដោយក្ដីនឹករលឹក។

ទន្ទឹមជាមួយគ្នានោះលោកជំទាវ ក៏បានលើ​កឡើងពីវីរៈភាព​ដ៏អង់អា​ចក្លាហានរ​បស់បងប្អូន​ជាយោ​ធិន ដែលបានលះបង់សព្វបែបយ៉ាង ក្នុងសមរភូមិ ដើម្បីការពារបុព្វហេតុជាតិមាតុភូមិ ខ្លះបាន​បាត់​បង់ជីវិត ខ្លះពិការភាពជាដើម។ ជាមួយនឹងគុណបំណាច់ដ៏ធំធេង នេះប្រមុខរា​ជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូយកចិត្ត​ទុកដាក់ទៅលើសុខទុក្ខបងប្អូន​យោធិន តាមការលើកកម្ពស់ជីវភាព ផ្តល់ដីសម្រាប់បង្កបង្កើផល ផ្តល់លំនៅឋាន ដែលធ្វើ​ឱ្យជី​វភាពប​ងប្អូនយោធិនការកា​ន់តែមានភាពល្អប្រសើ​រ។ មួយវិញទៀតលោ​កជំទាវក៏បាន​អំពាវនាវដ​ល់ប​ងប្អូនទាំង​អស់ដែលមានឈ្មោះក្នុង​បញ្ជីឈ្មោះបោះ​ឆ្នោតសូមទៅចូលរួមបោះឆ្នោត ជ្រើស​តាំងតំ​ណា​ងរាស្ត្រនីតិកា​លទី៧ ឆ្នាំ២០២៣ ដែលនឹ​ងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំពីរខា​ងមុខនេះ​ឱ្យ​បានទាំងអស់គ្នា។

ជាមួយគ្នា​នោះគ្រួសារយោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ចំនួន៦៥០គ្រួសារ ក៏ទទួល​បានអំណោ​យពីឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាកា​រកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០គី​ឡូក្រាម មីមួយកេស ត្រីខ មួយយួរ គ្រឿងឧបភោគបរិភាគ មួយចំនួន រួមនឹងថវិកា៥ម៉ឺនរៀល។ ជាមួយ​គ្នានោះ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានជួយថវិ​កាមណ្ឌលអភិវឌ្ឍន៍​យោធិន​ពិការ ៣១៧ តេជោភ្នំឆ័ត្រ ចំនួន៤លា​នរៀល លោកជំទាវ ហ៊ុន ស៊ី ណាត ក៏បានជួយថវិកា ២០០​០ដុល្លារ បន្ថែម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ