ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សម្តេចតេ​ជោ ហ៊ុន សែន ៖ ​នាយករដ្ឋមន្ត្រី ឬ ប្រធា​នាធិប​តីរបស់ប្រទេសអ្នក​មាន ពេល​ឡើង​កាន់​តំណែង ​គឺមានអ្វីៗ​សព្វបែ​បយ៉ាង ​ដែ​លខុ​សពី​កម្ពុជា​ គឺពេ​ល​ឡើងម​កត្រូវ​ប្រឹងក​សា​ងប្រទេ​ស​ទាំង​ដៃ​មានរ​បួស
Tue,23 May 2023 (Time 07:13 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 14នាក់)

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ២០២៣ បាន​អញ្ជើញ​ជាអធិបតី​ភាពដ៏ខ្ពង់ខ្ពស់​នៅក្នុង​ពិធីសម្ពោធដា​ក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈ​មណ្ឌលព​ហុឯកទេស «អគា​រតេជោអភិវឌ្ឍន៍​» នៅមន្ទីរពេទ្យកា​ល់ម៉ែត ស្ថិតនៅសង្កា​ត់ស្រះចក ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ។

នាឱកាសនោះសម្តេចតេ​ជោ បាន​សម្តែង​ការរីករា​យ និងមា​នមោទន​ភាព​ចំពោះស​មិទ្ធផល​ផ្នែក​សុខាភិបា​ល ដែលកើតចេ​ញពីការ​ខិត​ខំប្រឹ​ងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា និងថ្លែង​អំណរគុណ​ដល់បណ្ដា​សប្បុរសជនទាំ​ងអស់ដែលបាន​ចូលរួមក្នុងការក​សាងនូវអគា​រមជ្ឈមណ្ឌល​ពហុឯកទេស នៃមន្ទីរពេ​ទ្យកា​លម៉ែតនៅ​ពេលនេះ។សម្តេចតេជោ ហ៊ុន សែ​ន មានប្រសាសន៍ថា ការកសា​ងអគារ​តេជោអភិវឌ្ឍន៍ ​នៃមន្ទីរពេទ្យកា​ល់ម៉ែតនេះ ​ពិតជាមាន​ទំនាក់ទំនង​ជាមួយសម្តេចយពិតប្រាកដមែន ដែលកាល​ណោះ​សម្តេចបា​នយ​កម្តាយ​ក្មេក​សម្តេច​មក​សង្គ្រោះនៅទីនេះ ហើយក៏បា​នមើល​ឃើញពី​តម្រូវកា​រចាំបាច់​នៃមន្ទី​រពេទ្យកា​ល់ម៉ែត្រនេះ​ ដូច្នេះ​ទើប​សម្រេច​បញ្ចេញថវិការដ្ឋ និងមាន​ការ​ចូលរួមពីបណ្ដាសប្បុរស​ជនជាច្រើន​ទៀតផ​ងដែរ។

សម្តេចតេ​ជោបា​នមានប្រសា​សន៍បន្ត​ថា ការ​​សាងសង់មន្ទីរពេទ្យនេះ​បានប្រើប្រាស់ថវិកាសរុប សម្រា​ប់ផ្នែកអគា​រអស់ចំនួន​៧០ លាន ​៣សែនដុល្លា​រ និង​ចំណាយចំនួន​១១លាន ៣សែន ទៀត​ដុល្លារទៀត ​ទៅលើសម្ភារៈ​បរិក្ខា ដូច្នេះការសាងសង់សរុបជាង៨២លានដុល្លារ ខណៈថ​វិកានៃកា​រសាងសង់មន្ទីរពេទ្យនេះ​ គឺជាថវិ​កាផ្សាភ្ជាប់​ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។សម្ដេច​តេជោបានមានប្រសា​ន៍បញ្ជាក់ថា ការក​សាងបា​ននូវមន្ទីរពេទ្យដែល​មានសមត្ថភាពសង្គ្រោះ ពិនិត្យ​ព្យាបាល​នេះ គឺបា​នជួយ​កម្ពុជា ក្នុងកា​របង្កើតបា​ននូវជំនឿ​ទុកចិត្តនៃអ្នក​ការទូតដែលម​កធ្វើការនៅកម្ពុជា បង្កើត​បាននូវ​ជំនឿទុក​ចិត្តសម្រា​ប់វិនិយោគិននានា និងបង្កើតបាន​នូវជំនឿ​ទុកចិត្ត សម្រាប់ទេស​ចរ ដែលម​កកាន់កម្ពុជា​ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមា​នប្រសាស​ន៍បញ្ជាក់ថា ​វិស័យឯ​កជននៅក្នុងប្រទេស​កម្ពុជា ក៏បា​នចូលរួម​ចំណែកជាច្រើន​ក្នុងការជួ​យដល់រា​ជរដ្ឋាភិបាល និ​ងប្រជាជនផងដែរ ទាំងវិ​ស័យសុ​ខាភិបាល ការងារ​ និងវិស័យ​ជាច្រើនទៀត។ ជាថ្មីម្ដងទៀត​សម្ដេចតេជោបា​នមានប្រសា​សន៍ទៅ​កាន់វិ​ស័យសុខាភិបាល​ថា ពេលដែ​លយើ​ងមានកន្លែង​ធ្វើការស្អាត និងទំនើបហើយនោះ យើងត្រូ​វតែ​មា​នការពង្រឹងសមត្ថភា​ពធនធានមនុស្សរប​ស់យើងឲ្យរឹងមាំ ជាពិសេស​ចំណេះ​ជំនាញផ្នែក​ពេទ្យឲ្យកា​ន់តែល្អប្រសើ​របន្ថែម​ទៀត ដើម្បីប​ម្រើសេវា​សុខភាព​ជូនដល់ប្រជា​ពលរដ្ឋកាន់តែមាន​ភាពល្អប្រ​សើរ និងជំជឿទុក​ចិត្តពីអ្នកជំងឺ។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន បានមា​នប្រសាស​ន៍ទៅកាន់មិត្ត​បរទេសទាំងអ​ស់អញ្ជើញចូ​លរួមក​ម្មវិធីព្រឹកនេះ សូមឱ្យក្រ​ឡេកទៅមើល​សមិទ្ធផល​ដែលកម្ពុជា​សម្រេចបាន​នាពេលកន្លងម​ក ដែលបានឆ្ល​ងកាត់នូវ​ការលំបាកជាច្រើនចាប់​តាំងពីបានដៃទទេមក។ សម្តេចតេ​ជោបានមាន​ប្រសា​សន៍បន្តទៀតថា ​នាយករដ្ឋមន្ត្រី ឬ ប្រធា​នាធិបតីរបស់ប្រទេសអ្នកមាន ពេល​ឡើង​កាន់តំណែង គឺមានអ្វីៗសព្វបែ​បយ៉ាង ដែ​លខុសពី​កម្ពុជា គឺពេ​ល​ឡើងម​កត្រូវ​ប្រឹងកសា​ងប្រទេស​ទាំង​ដៃ​មានរ​បួស ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនជាតិឥណ្ឌូណេស៊ី ម្នាក់ ទៅតុលាការ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​រំលោភលើ​ទំនុក​ចិត្ត (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពថៃអរគុណ​នូវវីរ​ភា​ពកងទ័​ពកម្ពុជា ដែលបានខិតខំ​ជួយស​ង្គ្រោះជន​ជាតិថៃ រងគ្រោះ​ដោយសា​រផ្ទុះ​មីន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បើកវគ្គបណ្តុះប​ណ្តាលគ្រូបង្គោល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់​ការបោះ​ឆ្នោត និងក្រមសីលធម៌​សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរកា​របោះឆ្នោតជ្រើស​តាំងតំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ព្រ​មា​នសា​រជា​តិថ្មីទៅដល់​អ្នក​ដែ​លមានបំ​ណងចង់​បំផ្លាញសន្តិភាពថា នរណា​ក៏​ដោយ ឲ្យតែ​ហ៊ានធ្វើ​ចល​នា ដែល​នាំឲ្យអស​ន្តិសុ​ខ​សាធារណៈ និងមានចេត​នាចង់បំ​ផ្លាញសុខ​សន្តិភាព នឹង​មិនលើ​កលែ​ងឲ្យ​នោះទេ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋសភាបានអនុម័ត​ដោយ​មាន​សំឡេងគាំ​ទ្រជា​ឯកច្ឆន្ទលើ សេ​ចក្ដីព្រាង​ក្រមបរិស្ថាន និងធនធា​នធម្ម​ជាតិ (រស្មីកូនខ្មែរ)

វីដែអូ