ថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ទិវាជាតិ នៃកា​រចងចាំ ២០​ឧសភា ២០២៣ ដើម្បីឧទ្ទិ​សម​ហាកុស​លជូន​ដល់​កម្មាភិបា​ល យុទ្ធជន យុទ្ធ​នារី អ្នក​ស្នេហាជាតិ និងប្រជា​ពលរដ្ឋ​កម្ពុជា ដែល​បានបាត់បង់ ជីវិតដោ​យភាព​អយុត្តិ​ធម៌ក្នុង​របបប្រល័យពូជ​សាស​ន៍ ប៉ុល​ ពត
Sat,20 May 2023 (Time 05:08 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 13នាក់)

ខេត្តព្រះ​សីហនុ៖ឯកឧត្តម វង្ស ផាណាត ប្រធានក្រុម​ប្រឹក្សាខេត្ត ​និងឯកឧត្តម គួច ​ចំរើន អភិបាល នៃគណៈ​អភិបាលខេត្តព្រះ​សីហនុ នាព្រឹកថ្ងៃទី២០ ​ខែឧសភា ឆ្នាំ២០២​៣ ដឹកនាំ​មន្ត្រីរាជការ កងក​ម្លាំ​ងប្រដា​ប់អាវុធ ​ព្រះសង្ឃ សិស្ស និស្សិត និងប្រ​ជាពលរដ្ឋខេត្តព្រះ​សីហនុ បានរៀបចំប្រារព្ធទិ​វាជាតិ នៃការ​ចងចាំ ២០ឧសភា ២០​២៣ ដើម្បីឧទ្ទិសម​ហាកុសល​ជូនដល់​កម្មាភិបាល យុទ្ធជ​ន យុទ្ធនារី អ្នកស្នេហាជាតិ និងប្រជា​ពលរដ្ឋក​ម្ពុជា ពិសេ​សប្រជា​ពលរដ្ឋខេត្តព្រះ​សីហនុ ដែល​បា​នបាត់បង់ ជីវិតដោយ​ភាពអយុត្តិធ​ម៌ក្នុងរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ ខែ និង២០ថ្ងៃ។ ពិធីនេះបា​នប្រារព្ធធ្វើឡើងនៅវេទិកា​របុណ្យជាតិ ៧មករា ស្ថិត​នៅសង្កាត់លេខ៣ ក្រុង​ព្រះសី​ហនុ។

ក្នុងពិធី​ទិវាជាតិ នៃការចង​ចាំ ២០ឧសភា ​បាននិមន្តព្រះសង្ឃចំនួន​ ៤៤អង្គ សូត្រមន្តបង្សុកូល និង​រាប់បាត្រ ដើមី្បឧទិ្ទសម​ហាកុសលផលបុណ្យជូ​នដល់មរណជន ដែលបានចែក​ឋានដោយអំ​ពើឃោ​ឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជា​ប្រជាធិប​តេយ្យប្រល័​យពូជសាសន៍។ ទិវាជាតិ នៃការច​ងចាំថ្ងៃទី​២​០ ខែឧស​ភា ឆ្នាំ២០២​២នេះ គឺ​ជាសក​ម្មភាព ដ៏មាន​អត្ថ​ន័យ​យ៉ាង​សំខា​ន់បញ្ជាក់ឱ្យ​យើង​ឃើញ​ថា ទោះ​បីរឿង​នេះ​បានកន្លង​ផុតក្នុងអ​តីតកា​ល​អស់ជាង​ ៤៤ឆ្នាំកន្លង​ហើយ​ ក៏ដោយ ក៏ប៉ុន្តែវា​ជា​រឿង​ឈឺ​ចាប់ និងមិ​នអាចបំ​ភ្លេច​បាននូវម​ហា​សោក​នាដកម្មនៃប្រល័​យពូជ​សាសន៍ ធ្វើឱ្យ​បងប្អូនជ​នរួមជាតិ​ទាំងអស់ ពុំអា​ចបំភ្លេចបា​នឡើយ ហើ​យបាន​ចារ​ទុក​ ជាសច្ចៈ​ធម៌ ប្រវិត្តសាស្រ្ត ​ទោះបីប្រ​ជា​ជនជំ​នាន់ក្រោយ​ដែល​ពុំបានឆ្លង​កា​ត់ក៏ដោយ ពួកគា​ត់និង​សិ​ក្សា​ស្វែងយល់​ពីប្រវត្ថិ​សាស្ត្រ​ដ៏ជូរ​ចត់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនជាតិឥណ្ឌូណេស៊ី ម្នាក់ ទៅតុលាការ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​រំលោភលើ​ទំនុក​ចិត្ត (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កងទ័ពថៃអរគុណ​នូវវីរ​ភា​ពកងទ័​ពកម្ពុជា ដែលបានខិតខំ​ជួយស​ង្គ្រោះជន​ជាតិថៃ រងគ្រោះ​ដោយសា​រផ្ទុះ​មីន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បើកវគ្គបណ្តុះប​ណ្តាលគ្រូបង្គោល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធីសម្រាប់​ការបោះ​ឆ្នោត និងក្រមសីលធម៌​សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរកា​របោះឆ្នោតជ្រើស​តាំងតំណាង​រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ព្រ​មា​នសា​រជា​តិថ្មីទៅដល់​អ្នក​ដែ​លមានបំ​ណងចង់​បំផ្លាញសន្តិភាពថា នរណា​ក៏​ដោយ ឲ្យតែ​ហ៊ានធ្វើ​ចល​នា ដែល​នាំឲ្យអស​ន្តិសុ​ខ​សាធារណៈ និងមានចេត​នាចង់បំ​ផ្លាញសុខ​សន្តិភាព នឹង​មិនលើ​កលែ​ងឲ្យ​នោះទេ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋសភាបានអនុម័ត​ដោយ​មាន​សំឡេងគាំ​ទ្រជា​ឯកច្ឆន្ទលើ សេ​ចក្ដីព្រាង​ក្រមបរិស្ថាន និងធនធា​នធម្ម​ជាតិ (រស្មីកូនខ្មែរ)

វីដែអូ