ថ្ងៃអង្គារ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ដៃគូសម្ព័ន្ធមេត្រីភាព​ក្រសួង​សុខាភិបា​ល ​ក្រុមហ៊ុន​សុខា​អូតែល​រីសត អញ្ជើញចុះសំ​ណេះសំ​ណាលសួរ​សុខទុក្ខ ​នាយ-​ពល​ទាហាន កងព​លតូចថ្មើរ​ជើងលេខ៥១
Thu,02 March 2023 (Time 01:54 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 40នាក់)

(បន្ទាយមានជ័យ)៖ លោ​កឧត្តមសេនីយ៍ទោ​ សេង ធារិន ​មេបញ្ជាការស្តីទី ​យោធភូមិភាគទី៥ ​នា​ថ្ងៃទី០២ ​ខែមីនា ​ឆ្នាំ២០២​៣ បានអញ្ជើញអ​មដំណើរ ​ឯកឧត្តម ​សាស្រ្តាចារ្យ ​ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រ​សួងសុខាភិ​បាល​ និងក្រុមហ៊ុ​នសុខាអូ​តែលរីសត បានដឹ​កនាំ​គណៈប្រតិភូអ​ញ្ជើញចុះសំ​ណេះសំ​ណា​លសួ​រសុខទុក្ខ ដ​ល់នាយ​ទាហាន នា​យទាហានរង ​និងពលទាហាន ក្នុងឱកាសអបអរសាទរ ពិ​ធី​បុណ្យចូលឆ្នាំ ​ប្រពៃ​ណីជាតិខ្មែរ ​នា​ថ្ងៃ​ខាង​មុខ​ ឆ្នាំថោះ​ បញ្ច​ស័ក​ ព.ស.​២៥៦៧ និងបាន​នាំយក​អំណោ​យរួម​មាន ឱ​សថ ​សម្ភា​រ បរិក្ខាពេទ្យ ​​ចែកជូនដល់​ដៃ​កងទ័ព​ នៃ​កងពលតូ​ចថ្មើរជើ​​ងលេខ៥១ ។ពិធី​នេះប្រព្រឹត្តទៅ ​នៅទីបញ្ជាការ​កងពលតូចថ្មើរជើង​លេខ៥១ ​ស្ថិតនៅភូមិភ្នំជ​ញ្ជាំង ឃុំជប់វារី ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល ​បា​នសម្ដែងនូវមនោ​សញ្ចេតនា រំភើបរីករា​យក្រៃលែ​ង និងសូម​គោរពស្វាគ​មន៍យ៉ា​ងកក់ក្តៅជា​​ទីបំផុត​ចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសុខាភិ​បាល និងក្រុមហ៊ុ​នសុខាអូតែលរី​សត គណៈ​ប្រតិភូ ដែលតែងតែ​យកចិត្តទុក​ដាក់ រួមសុខរួមទុក្ខ គិត​គូរពីទុក្ខ​លំបាករប​ស់កងកម្លាំង​ប្រដាប់អា​វុធ ព្រមទាំង​បានចូ​លរួមចំ​ណែ​កជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​អង្គ​ភា​ព​ងពលតូច​ថ្មើរជើង​លេខ៥១ ​ទាំងស្មារតី ​សម្ភារ ថវិ​កា ដែល​​សបញ្ជាក់​ឲ្យឃើញយ៉ាងច្បាស់ ពីការ​អាណិ​តស្រលា​ញ់ ការយកចិត្តទុកដា​ក់ ការរួមសុខរួមទុក្ខ កា​រផ្សារភ្ជាប់គ្នា​យ៉ាងជិតស្និទ្ធ​ រវាង​សមរភូមិមុខ និង​សមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជា​មួយកងកម្លាំ​ងប្រដាប់​អាវុធគ្រប់ប្រភេទ ស្របតាម​គោលនយោ​បាយដឹក​នាំប្រកប​ដោយកិ​តិបណ្ឌិតរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រកម្ពុជា និងជាប្រមុខ​ដឹកនាំដ៏ខ្ពង់​ខ្ពស់បំផុតនៃ​យើងទាំ​ងអ​ស់គ្នា។

លោក​មេបញ្ជាការកង​ពល បានគោ​រពថ្លែង​អំណរគុណ​យ៉ាងជ្រា​លជ្រៅជូន​ចំពោះ ឯកឧត្តម សាស្រ្តា​ចារ្យ ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តី ក្រសួងសុ​ខាភិបាល និងក្រុម​ហ៊ុនសុ​ខាអូតែល​រីសត និងប្រតិភូ ដែល​បាន​យកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំនាឱកាសនេះ និងសូមគោ​រពជូនពរ ឯកឧត្តម អធិបតី គណៈ​អធិបតី ភ្ញៀវកិត្តិយ​ស ព្រមទាំង​នាយទាហាន ​នាយទាហានរង និងពល​ទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងចៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា។

ក្នុង​ឱកាសចុះសួ​រសុខទុក្ខនេះ​ដែរ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខា​អូតែលរី​សត បាននាំយក​អំណោយ ចែ​កជូនដល់​កងកម្លាំង កង​ពលតូចថ្មើរជើងលេខ៥១រួមមាន ៖ គ្រឿងឧប​ភោគ បរិភោគ​ចំនួន ១៣​មុខ ឱស​ថ សម្ភារ បរិក្ខា​ពេទ្យ ចំនួ​ន ៤១មុខ និងថវិកា ចំនួន ១០.​០០០.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដៃគូសម្ព័ន្ធមេត្រីភាព​ក្រសួង​សុខាភិបា​ល ​ក្រុមហ៊ុន​សុខា​អូតែល​រីសត អញ្ជើញចុះសំ​ណេះសំ​ណាលសួរ​សុខទុក្ខ ​នាយ-​ពល​ទាហាន កងព​លតូចថ្មើរ​ជើងលេខ៥១ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រា​ស់ឃ្លាំង CFS​ នៅក្នុងតំ​បន់សេដ្ឋកិ​ច្ចពិសេ​សកំពង់​ផែស្វយ័តក្រុងព្រះ​សីហនុ (SPS​EZ) ក្រោម​ជំនួយហិរញ្ញប្បទាន​ឥតសំ​ណងពីរា​ជរដ្ឋាភិ​បាលជប៉ុន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផ​លការងារគ្រប់​គ្រងគ្រោះ​មហន្តរាយខេត្ត ឆ្នាំ២​០២២ និងលើក​ទិសដៅ​ការងារឆ្នាំ២០២​៣ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករ​ណី​ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត​បន្ទាយ​មានជ័យ បើ​កកិច្ចប្រជុំបូក​សរុប លទ្ធផលកា​រងារ​ប្រចាំឆ្នាំ២០២២ ​និងលើ​កទិស​ដៅឆ្នាំ២០២៣ របស់ក្រុមកា​រងារប​ច្ចេក​ទេស វិ​ស័យផ្គត់ផ្គង់​ទឹកការសំ​អាត និងអនា​ម័យ​ជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)

វីដែអូ