(ព្រះសីហនុ)៖ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨) នៅតំបន់សេដ្ឋកិច្ចពិសេសពិសេសក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ បានកំពុងដើរតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងនោះ៖ក.ផ្នែកទន់មានដូចជា៖ គម្រោងអភិវឌ្ឍន៍សមត្ថភាពកំពង់ផែ តាមរយៈការផ្លាស់ប្តូរ បទពិសោធន៍រវាងជប៉ុន កម្ពុជា (ការបញ្ជូនអ្នកបច្ចេកទេសមកកំពង់ផែ និងការបញ្ជូនបុគ្គលិកទៅផ្លាស់ប្តូរបទពិសោធន៍នៅជប៉ុន) ការបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស ប្រព័ន្ធប្រតិបត្តិការទីលានកុងតឺន័រ CMTS ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក Port EDI -ល-។ខ.ផ្នែករឹង ទទួលបានកម្ចីសម្បទានជប៉ុន សម្រាប់សាងសង់ចំណតផែកុងតឺន័រថ្មីប្រវែង ៤០០ម៉ែត្រ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការសាងសង់ចំណតផែពហុបំណងប្រវែង ៣៥០ម៉ែត្រ ការកែសម្រួលផែច្រាំងទៅជាផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ ជំហានទី២ និងជំហានទី៣។ ទន្ទឹមនឹងនេះ យើងក៏ទទួលបានហិរញ្ញប្បទានឥតសំណងជាក់ស្តែង គឺសំណង់ឃ្លាំង CFS ដែលដាក់សម្ពោធឱ្យដំណើរការនាថ្ងៃនេះ ហើយនៅពេលឆាប់ៗខាងមុខនេះ កំពង់ផែនឹងទទួលបានជំនួយលើមធ្យោបាយលើកដាក់ (Harbor Mobile Crane) ចំនួន ០២គ្រឿងទៀតពីរដ្ឋាភិបាលជប៉ុន។ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ ខេត្តព្រះសីហនុបានទទួល អំណោយជារថយន្តពន្លត់អគ្គិភ័យជណ្តើរវែងប្រវែង ៣៥ម៉ែត្រ ចំនួន ០១គ្រឿង ពីឯកឧត្តម តាកាហាស្សិ ហ្វូមីអាគិ ប្រធានសមាគមជប៉ុន-កម្ពុជា និងក្រុមហ៊ុន Hikari Car Service Co., LTD។ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ស្វាគមន៍វត្តមាន ឯកឧត្តម យូណូ អាតស៊ូស៊ី (UENO Atsushi) អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឃ្លាំង CFS ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម(ឆ្នាំ២០១៨)។ ស្របខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន (១៩៥៣-២០២៣)។ ប្រទេសជប៉ុន បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យមានដូចជា ការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធបង្ហូរទឹក វិស័យសុខភាពសាធារណៈ ការផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការបោសសម្អាតគ្រាប់មីន និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងវិស័យជាច្រើនទៀត។ ជាពិសេសកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា-ជប៉ុន បានព្រមព្រៀងគ្នា ដំឡើងទំនាក់ទំនងទ្វេភាគីដល់កម្រិត « ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ » ក្រោមភាពជាដៃគូថ្មីនេះ ប្រទេសទាំង២ នឹងធ្វើការរួមគ្នាកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមរួមទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងពង្រីកកិច្ចសប្រតិបត្តិការលើវិស័យថ្មីៗបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ដៃគូសម្ព័ន្ធមេត្រីភាពក្រសួងសុខាភិបាល ក្រុមហ៊ុនសុខាអូតែលរីសត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ (រស្មីកូនខ្មែរ)
អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន (រស្មីកូនខ្មែរ)
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ (រស្មីកូនខ្មែរ)
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (រស្មីកូនខ្មែរ)
មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)
វីដែអូ