ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល។នាឱកាសនោះលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានជម្រាបជូនដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អជ្ញាធរក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ពន្ធ័ ថា៖គ្រោះដោយទឹកជំនន់សម្រាប់ ចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ បានបណ្តាលឱ្យប៉ះពាល់ ២លើក ដោយលើកទី១ មានស្រុកចំនួន ០៥ ដែលរងផលប៉ះពាល់រួមមាន ៖ ស្រុកខ្សាច់កណ្តាល ស្រុកស្អាង ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ ស្មើនឹង ១២៤ភូមិ និង៣០ឃុំ ក្នុងនោះបានបណ្ដាលឱ្យប៉ះពាល់ដល់ប្រជាជនប្រមាណ ១៦៩០ គ្រួសារ ផ្ទះប្រមាណ ៧១៥ ខ្នង ។ លើកទី២ ក្រុង-ស្រុកចំនួន ០៥ រួមមាន ៖ ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកស្អាង ស្មើ ១២២ ភូមិ ១៩ឃុំ/សង្កាត់ ក្នុងនោះប៉ះពាល់ប្រជាជនប្រមាណ ១៤៣០ គ្រួសារ ផ្ទះប្រមាណ ៧៧៦ ខ្នង ។ចំពោះខ្យល់កន្ត្រាក់ (ខ្យល់ព្យុះ) បានកើតមានចំនួន ១១ លើក ប៉ះពាល់ ៦ ស្រុក ស្មើ ៩ឃុំ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៧៤គ្រួសារ ផ្ទះ ១២៦ខ្នង ស្លាប់មនុស្ស ៥នាក់ របួស ៣នាក់ ដោយឡែក រន្ទះបាញ់កើតមានចំនួន ២លើក ខូចខាតផ្ទះបាក់បែកដំបូល ១ខ្នង ស្មើ ១គ្រួសារ តែមិនប៉ះពាល់ មនុស្ស និងសត្វឡើយ ។ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្នើរដល់មន្ត្រីជំនាញ ត្រូវចុះពិនិត្យ និងស្រង់ស្ថិតិផលប៉ះពាល់ និងការ ខូចខាតដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀតនៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ឱ្យបានច្បាប់លាស់។ ឯកឧត្តមបញ្ជាក់ថា គណៈកម្មា ធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព ពាក់ព័ន្វនានា សាខាកាកបាទក្រហមសប្បុរជននានា និងអង្កការក្រៅរដ្ឋាភិបាលតែងតែបានឆ្លើយតបដោះស្រាយទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើងម្តងៗ។ជាមួយគ្នានោះឯកឧត្តម ក៏បានជំរុញដល់ លេខាធិការខេត្តទទួលបន្ទុកការងារគ្រោះមហន្តរាយ ត្រូវរៀបចំផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះ ចំពោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ដោយត្រូវសហកាជាមួយមន្ទីរ អង្គភាពជុំវិញ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូរនានា វិស័យឯកជន ជាពិសេសមន្ត្រីគ្រោះមហន្តរាយគ្រប់ថ្នាក់ ត្រូវយល់ដឹងអំពីការ ប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី ព្រីស៊ឺម(PRISM) ឱ្យបានស្ទាត់ជំនាញ ដើម្បីឆ្លើយតបជាទន្និន័យបឋម និងផ្សព្វផ្សាយប្រព័ន្ធប្រកាសអោយដឹងមុន ដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលលាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដៃគូសម្ព័ន្ធមេត្រីភាពក្រសួងសុខាភិបាល ក្រុមហ៊ុនសុខាអូតែលរីសត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ (រស្មីកូនខ្មែរ)
អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន (រស្មីកូនខ្មែរ)
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ (រស្មីកូនខ្មែរ)
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (រស្មីកូនខ្មែរ)
មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)
វីដែអូ