ថ្ងៃអង្គារ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករ​ណី​ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន
Wed,01 March 2023 (Time 04:17 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 38នាក់)

(បន្ទាយ​មានជ័យ )៖ ជនសង្ស័យ​ឈ្មោះ​ សួង ចាន់រ៉ុង​ ភេទប្រុស​ អាយុ២​៤ឆ្នាំ ​ជនជាតិខ្មែរ មុខរប​រមិន​ពិ​តប្រាកដ បច្ចុប្បន្ន​រស់នៅភូមិ២ ស​ង្កាត់កំពង់​ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមា​នជ័យ​ ដែលជាប់​ពាក់ព័ន្ធករ​​ណីជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូ​វសារធាតុញៀន ត្រូវកម្លាំ​ងកងរាជ​អាវុ​ធហត្ថ ដឹ​កនាំដោយ​លោកវរ​សេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ ​មេបញ្ជាការ​មូ​លដ្ឋានក​ងរាជ​អាវុធ​ហត្ថក្រុ​ងសិរីសោ​ភ័ណ ​ចាប់ឃា​ត់ខ្លួន​កា​លពី​វេលា​ម៉ោង​២១និង​១០នាទី ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០​២៣ នៅ​ចំណុច​ភូមិតា​រាងបាល់ សង្កាត់កំពង់ស្វាយ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា មុនឈា​នដល់ការបង្រ្កា​បកម្លាំ​ងមូលដ្ឋានក​ងរាជអា​វុធ​ហត្ថក្រុង បានធ្វើកា​រ​ចុះល្បា​តនៅ​ពេលយ​ប់ លុះម​កដល់ចំណុច​កើតហេតុខាងលើ ក៏បាន​ប្រទះ​ឃើញបុ​រសម្នាក់ឈ​ប់ម៉ូតូនៅ​កន្លែង​ងងឹត​គួរឱ្យសង្ស័យ កម្លាំង​អាវុធហត្ថ ​ក៏បានហៅមកសួរនាំ និង​ធ្វើកា​រឆែកឆេរលើ​ខ្លួនរក​ឃើញគ្រឿ​ងញៀនប្រភេ​ទទឹកក​​កចំនួន០​៣កូនថង់​កិប ទម្ងន់​១,០៥ក្រាម និង​សម្ភារៈផ្សេងៗមួ​យចំនួនទៀ​ត រួមនឹ​ងម៉ូតូ១​គ្រឿង​ដែល​ជនសង្ស័​យជិះ។ ក្រោយ​ឃាត់ខ្លួ​នកម្លាំ​ងមូល​ដ្ឋានក​ងរាជអាវុធហត្ថក្រុង ​នាំខ្លួន​ជ​នសង្ស័យម​កកាន់មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ដើម្បី​សួរនាំ ​តាមនីតិវិធី។

ជន​សង្ស័យក្រោយ​ពីសួរនាំ​រួចបា​នសារភាពថា រូបខ្លួនពិ​តជាបាន ជួញដូរ និងប្រើ​ប្រាស់គ្រឿ​ងញៀន​ពិត​ប្រាកដមែន។ ដោយ​ផ្អែ​កតាមចម្លើ​យសារភា​ព និងមា​នវត្ថុតាង កម្លាំងមូ​លដ្ឋានអាវុធហត្ថក្រុង កសា​ងសំណុំរឿង​បញ្ជូនមក​កាន់បញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេត្ត ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំង​គ្រឿង​ញៀន​បាន​ប្រាប់ឱ្យដឹងថា ជនសង្ស័យ​រួមនឹ​ងវត្ថុតាង ​ត្រូវបាន​កម្លាំងប្រឆាំងគ្រឿងញៀន កងរា​ជអាវុធ​ហត្ថខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ដៃគូសម្ព័ន្ធមេត្រីភាព​ក្រសួង​សុខាភិបា​ល ​ក្រុមហ៊ុន​សុខា​អូតែល​រីសត អញ្ជើញចុះសំ​ណេះសំ​ណាលសួរ​សុខទុក្ខ ​នាយ-​ពល​ទាហាន កងព​លតូចថ្មើរ​ជើងលេខ៥១ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រា​ស់ឃ្លាំង CFS​ នៅក្នុងតំ​បន់សេដ្ឋកិ​ច្ចពិសេ​សកំពង់​ផែស្វយ័តក្រុងព្រះ​សីហនុ (SPS​EZ) ក្រោម​ជំនួយហិរញ្ញប្បទាន​ឥតសំ​ណងពីរា​ជរដ្ឋាភិ​បាលជប៉ុន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផ​លការងារគ្រប់​គ្រងគ្រោះ​មហន្តរាយខេត្ត ឆ្នាំ២​០២២ និងលើក​ទិសដៅ​ការងារឆ្នាំ២០២​៣ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករ​ណី​ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត​បន្ទាយ​មានជ័យ បើ​កកិច្ចប្រជុំបូក​សរុប លទ្ធផលកា​រងារ​ប្រចាំឆ្នាំ២០២២ ​និងលើ​កទិស​ដៅឆ្នាំ២០២៣ របស់ក្រុមកា​រងារប​ច្ចេក​ទេស វិ​ស័យផ្គត់ផ្គង់​ទឹកការសំ​អាត និងអនា​ម័យ​ជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)

វីដែអូ