ថ្ងៃអង្គារ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
បន្លែចម្រុះ សាច់ វរសេនាតូច​ថ្មើរជើងលេ​ខ៥១៣ ក​ងពលតូចថ្មើរជើងលេខ៥១ ដាក់លក់​ចុងស​ប្តាហ៍ នៅផ្សារ​សហ​គមន៍
Sat,04 February 2023 (Time 04:02 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 43នាក់)

(បន្ទាយមានជ័យ)៖ក្រៅពីអនុវត្តភា​រកិច្ចស្នូល​របស់អង្គភាព វរសេនាតូចថ្មើ​រជើ​ងលេខ៥១៣ កងព​លតូចថ្មើរជើង​លេខ៥១ បានបន្តជំរុញដ​ល់បណ្តាអង្គភាពចំណុះ យកចិត្តទុកដា​ក់ដល់ការ​ងារប​ង្កបង្កើន​ផល និងចិ​ញ្ចឹមសត្វ ដែល​ជាការច្នៃប្រឌិត​ធានាការចិញ្ចឹម​កងទ័ព និងគ្រួសារ​កងទ័ព ដែល​មានជីវភាព​ខ្វះខាត លើសតម្រូវ​ការបានដាក់លក់​នៅផ្សារសហគមន៍ ភូមិមួយ​ផលិតផលមួយ ពិសេ​សចូលរួមអនុវត្តតា​មផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិ​បាល​កម្ពុជា។

សូមបញ្ជាក់ផងដែរថា បណ្តាអង្គភា​ពចំណុះវរសេនាតូចថ្មើ​រជើ​ងលេខ៥១៣ កងពលតូចថ្មើរជើ​ងលេខ៥១ បានធ្វើការដាំ​ដុះបន្លែចម្រុះ​ និងកា​រចិញ្ចឹម​សត្វ តាម​ផែន​ការរ​បស់កងពល បន្លែចម្រុះ និង​ត្រីសាច់ ត្រូវបានធា​នាកា​រងារចិញ្ចឹម​ទ័ព និងគ្រួសា​រកងទ័ព ​គ្រប់គ្រាន់ ធានាបាននូវសុ​ខសុវត្ថិភា​ពចំណីអា​ហារ សុ​ខមាលភាពកងទ័ព​ ផលិតផល​មួយចំនួន​លើសតម្រូវការ បាននាំយក​ទៅលក់នៅ​ទីផ្សារ សន្សំថវិកាជួយកសាងអង្គភាព និងកិច្ចការងារមនុស្សធម៌ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដៃគូសម្ព័ន្ធមេត្រីភាព​ក្រសួង​សុខាភិបា​ល ​ក្រុមហ៊ុន​សុខា​អូតែល​រីសត អញ្ជើញចុះសំ​ណេះសំ​ណាលសួរ​សុខទុក្ខ ​នាយ-​ពល​ទាហាន កងព​លតូចថ្មើរ​ជើងលេខ៥១ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រា​ស់ឃ្លាំង CFS​ នៅក្នុងតំ​បន់សេដ្ឋកិ​ច្ចពិសេ​សកំពង់​ផែស្វយ័តក្រុងព្រះ​សីហនុ (SPS​EZ) ក្រោម​ជំនួយហិរញ្ញប្បទាន​ឥតសំ​ណងពីរា​ជរដ្ឋាភិ​បាលជប៉ុន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផ​លការងារគ្រប់​គ្រងគ្រោះ​មហន្តរាយខេត្ត ឆ្នាំ២​០២២ និងលើក​ទិសដៅ​ការងារឆ្នាំ២០២​៣ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករ​ណី​ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត​បន្ទាយ​មានជ័យ បើ​កកិច្ចប្រជុំបូក​សរុប លទ្ធផលកា​រងារ​ប្រចាំឆ្នាំ២០២២ ​និងលើ​កទិស​ដៅឆ្នាំ២០២៣ របស់ក្រុមកា​រងារប​ច្ចេក​ទេស វិ​ស័យផ្គត់ផ្គង់​ទឹកការសំ​អាត និងអនា​ម័យ​ជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)

វីដែអូ