ខេត្តតាកែវ៖ក្រោយពីរអង្គភាពសារព័ត៌មានយើងជាច្រើនអង្គភាព បានធ្វើការផ្សព្វផ្សាយមួយលេខកន្លងមក ស្តីពី ឈ្មោះ ធីប វណ្ណា និងប្រពន្ធឈ្មោះ ចម គឹមលន ព្រមទាំង កូនប្រុសឈ្មោះ ស៊ុត វណ្ណៈគឺជាក្រុមគ្រួសារ ១ទទួលរងនូវរឿង អយុត្តិធម៌មិនអាចទទួលយកបាន ពីរសំណាក់លោក គឹមស្រស់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវ បានដឹកនាំកម្លាំងសមត្ថកិច្ច រួមមានមេព្រៃឈ្មោះ ច័ន្ទ សុវណ្ណា នាយផ្នែករដ្ឋបាលព្រៃឈើ ត្រាំកក់ បាននាំចុះមកយ៉ាងតក់ក្រល់ ធ្វើការហ៊ុព័ទ្ធ ហើយរឹបអូសរថយន្តនិងឈើផ្ទះចាស់របស់ពួកយើងខ្ញុំយកទៅបាត់ទាំងកណ្ដាលថ្ងៃ។ហេតុការណ៍នេះ គឺកើតឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងទីធ្លាដីភូមិ ផ្ទះកូនប្រុសរបស់យើងខ្ញុំឈ្មោះ ស៊ុត វណ្ណៈ ស្ថិតនៅក្នុងភូមិព្រៃមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ទាំងក្ដីអយុត្តិធម៌ជាទីបំផុតដោយក្រុមគ្រួសាររបស់យើងខ្ញុំ ទទួលយកមិននោះឡើយ អំពីរសកម្មភាព រឹបអូសយករថយន្តរួមទាំងឈើផ្ទះចាស់ដោយមានលិខិតទិញលក់ឈើផ្ទះចាស់ទៀតផង។ ជាក់ស្ដែងយោងតាមការអះអាង របស់លោក ធីប វណ្ណា និងប្រពន្ធឈ្មោះ ចេម គឹមលន ព្រមទាំងឈ្មោះ ស៊ុត វណ្ណ: ដែលជាជនរងគ្រោះ បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានយើង ទាំងអួលដើម.ក ទឹកភ្នែករលីងរលោងថា ពួកគាត់មានលុយកាក់បន្តិចបន្តួចចង់បានលំនៅដ្ឋានដើម្បីប្រពន្ធកូនរស់នៅ ឱ្យបានសមរម្យនឹងគេ ក៏បានប្រម៉ែប្រមូល និងប្រចាំដីធ្លី ដីភូមិខ្លះ ហើយយកប្រាក់ទៅរកទិញផ្ទះចាស់នៅឯខេត្តរតនគិរី ទំរាំនឹងទិញបានប្រើរយ:ពេលជាច្រើនខែ លុះទិញបានហើយក៏នាំគ្នាធ្វើលិខិត ទិញលក់លិខិតរុះរើ ដែលមានការទទួលស្គាល់ ដឹងលឺ ពីអាជ្ញាធរ ជាពិសេសមានការត្រួតពិនិត្យពីមន្ត្រីជំនាញរដ្ឋបាលព្រៃនៅទីនោះយ៉ាងត្រឹមត្រូវ ។យោងតាមលិខិតបញ្ជាក់ លេខៈ៣៦៦/២២ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោក ហ្វង ឡៅ មេឃុំ ប៉ាកាឡាន់ និងលោក ហូម លឿន មេភូមិកំពង់ចាម។ ព្រមទាំងលិខិតសុំការអនុញ្ញាតរុះរើឈើផ្ទះចាស់ លេខ ៣៦៧/២២ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោក ហ្វង ឡៅ មេឃុំប៉ាកាឡាន់ និង លិខិតលេខ ១៨៦៧/២២ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ចុះហត្ថលេខា ដោយលោក ហេង សាវឿន អភិបាលស្រុកវើនសៃ។ និង យោងតាម កំណត់ហេតុ ស្តីពីការត្រួតពិនិត្យគ្រឿងឈើផ្ទះចាស់ នាឆ្នាំ២០២២ ខែធ្នូ ថ្ងៃទី១៨ ដែលមានសមាសពចូលរួម៖1-លោក ខាំ ផាន់ថង អធិការរងនគរបាលស្រុកវើនសៃ2-លោក ខេង សុភឿង អធិការរងនគរបាលស្រុកវើនសៃ3-លោក ភី សុងលី នាយផ្នែកនគរបាលស្រុកវើនសៃ4-លោក ជា ម៉ុង នាយផ្នែកនគរបាលស្រុកវើនសៃយោងតាមខ្លឹមសារក្នុងលិខិតនេះបានសរសេរថា÷នៅវេលាម៉ោង8 និង55 នាទី យើងសមត្ថកិច្ចរដ្ឋបាលព្រៃឈើមូលដ្ឋាន សហការជាមួយអធិការនគរបាលស្រុកវើនសៃ ដែលមានសមាសភាពចូលរួមដូចខាងលើនេះ បានចុះត្រួតពិនិត្យដល់និយាមការ (695930-1544922) ស្ថិតនៅភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី បានជួបប្រទះរថយន្តមួយគ្រឿង ក្បាលពណ៌.ស ពាកើស្លាកលេខ កំពង់ចាម 3A-6826 កន្ទុយ រឺម៉កពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-4392 ដឹកជញ្ជូនឈើគ្រឿងផ្ទះចាស់ ម្ចាស់ឈ្មោះ ស៊ុត វណ្ណ: ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅខេត្តតាកែវ។ នៅពេលត្រួតពិនិត្យ សមត្ថកិច្ចយើងឃើញមានលិខិត ទិញ លក់ ភាគីទាំងសងខាង បញ្ជាក់ពីលោកមេភូមិ មេឃុំ និងអភិបាលស្រុក។បន្ទាប់មកសមត្ថកិច្ចយើង ឃើញមានឈើគ្រឿងផ្ទះចាស់ ពុំមានឈើថ្មីបង្កប់នោះទេ ។បន្ទាប់មកសមត្ថកិច្ចយើង បានប្រគល់រថយន្ត និងឈើគ្រឿងផ្ទះចាស់ ឱ្យម្ចាស់វិញដើម្បីដឹកទៅស្រុក កំណើតសង់លំនៅដ្ឋាននៅពេលនោះតែម្ដងទៅ។គាត់ថាធ្វើដំណើរជិត២៤ម៉ោងឆ្លងកាត់៨ខេត្តគឺ÷១.ខេត្តរតនគិរី ២.ខេត្តស្ទឹងត្រែង ៣.ខេត្តក្រចេះ ៤.ខេត្តត្បូងឃ្មុំ ៥.ខេត្តកំពង់ចាម ៦.ខេត្តកណ្ដាល ៧.រាជធានីភ្នំពេញ ៨.ខេត្តតាកែវ។ តែជាអកុសល់ ដឹកមកដល់ស្រុកកំណើតភ្លាម ត្រូវបានលោក ស៊្រីវ គីមស្រស់ ព្រះរាជអាជ្ញារង នៃតុលាការ ខេត្តតាកែវ និង លោក ច័ន្ទ សុវណ្ណា នាយផ្នែករដ្ឋបាលព្រៃឈើ ត្រាំកក់ ដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់មកឡោមព័ទ្ធ ចោទថាពួកយើងខ្ញុំដឹកឈើគ្រឿងឈើផ្ទះចាស់ លួចបង្កប់ឈើថ្មី ទោះបីពួកយើងខ្ញុំបង្ហាញលិខិតស្នាម និងខិតខំសំពះសុំអង្វក៏យ៉ាងណាក៏មិនព្រមស្ដាប់ មិនព្រមមើលលិខិតនោះឡើយ ។ការពិតយើងខ្ញុំហ៊ានដាក់ជីវិត និងហ៊ានប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាក្នុងករណីរកឃើញថា យើងខ្ញុំពិតជាបានដឹកឈើថ្មីបង្កប់មែននោះ។គាត់បញ្ជាក់ថា÷ ឈើផ្ទះចាស់ខាងលើនេះបានទិញពីឈ្មោះ ប៉ិច ធី និង ប្រជាពលរដ្ឋ រស់នៅក្នុងភូមិកំពង់ចាម ឃុំប៉ាកាឡាន់ ស្រុកវើនសខេត្តរតនគិរី ហើយយើងខ្ញុំបានដឹកមកនេះសុទ្ធតែជាឈើដែលរុះរើពីផ្ទះចាស់ដែលពួកគាត់បានទិញពីបងប្អូនប្រជាពលរដ្ឋខាងលើនេះ ពិតប្រាកដមែន ក្រុមគ្រួសារយើងខ្ញុំនៅតែប្រកាន់គោលជំហរថា ពួកគាត់ដាច់ខាតគឺមិនហ៊ានបំពាន ច្បាប់ ដឹកឈើថ្មីនោះឡើយ។ ទោះមានការអង្វរក៌និងបង្ហាញលិខិតស្នាមយ៉ាងណាក៌ដោយក៌ លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង នៃសាលា ដំបូងខេត្តតាកែវ រូបនេះ នៅតែដឹកនាំបញ្ជា កម្លាំងសមត្ថកិច្ច រួមមានមេព្រៃ បានចុះមកធ្វើការហ៊ុព័ទ្ធចាប់ រឹបអូសរថយន្តនិងឈើផ្ទះចាស់ទាំងកណ្ដាលថ្ងៃទៅបាត់។ ហើយថាចាប់យកមកឲ្យម្ចាស់បង់ផាកពិន័យ ឲ្យខានតែបានក្នុងតម្លៃរាប់ម៉ឺនដុល្លាឯណោះ។ ដោយសារតែពួកគាត់មិនព្រមបង់ គឺមានហេតុផល និងភាពជាក់ស្តែងសុទ្ធតែជាឈើផ្ទះចាស់ៗ ដែលមានលិខិតស្នាម ត្រួតពិនិត្យត្រឹមត្រូវ ពីអាជ្ញាធរក្នុងខេត្តរតនគិរី ឲ្យពួកគាត់ទៅបង់ផាកពិន័យ ថាឈើថ្មីទៅវិញគឺពួកគាត់មិនព្រមដាច់ខាត ។ ពួកគាត់ជាប្រជាពលរដ្ឋល្ងិតល្ងង់ មិនយល់ពីច្បាប់នោះទេ ដោយលោកព្រះរាជអាជ្ញារងនាំយករថយន្តដឹកឈើផ្ទះចាស់ទៅ ដើម្បីឲ្យមន្ត្រីជំនាញត្រួតពិនិត្យមើល ពេលឃើញឈើផ្ទះចាស់ បែជាឲ្យពួកគាត់បង់ផាកគុណពិន័យឈើថ្មីទៅវិញគាត់ថា គិតយ៉ាងណា ក៏ពួកគាត់ នៅតែមិនយល់។ មួយវិញទៀត ពួកគាត់ក៏គ្មានលុយ រាប់ម៉ឺនដុល្លាឯណានោះដែរ ពួកគាត់សង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ទៅលើប្រមុខ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថាពិតជាជួយ អន្តរាគមន៍ ទៅក្រសួង ដែលមានការពាក់ព័ន្ធ ដើម្បីរកភាពយុត្តិធម៌ ជូនដល់ពួកគាត់ដែលជាជនរងគ្រោះ តែប៉ុណ្ណោះ ។ជាក់ស្តែងនៅថ្ងៃទី០៤ ខែ កុម្ភះ ឆ្នាំ២០២៣ ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ធីប វណ្ណា និងប្រពន្ធឈ្មោះ ចម គឹមលន ព្រមទាំង កូនប្រុសឈ្មោះស៊ុត វណ្ណៈ បានមកធ្វើលិខិតពឹងពាក់ឲ្យអង្គភាពសារព័ត៌មានជាតិយើងទូទាំងប្រទេស ជួយធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យដំណឹងនេះ ជ្រាបដល់ក្រសួងពាក់ព័ន្ធ ជាពិសេសសម្ដេចតេជោ ក្នុងរឿងពួកគាត់ទទួលរងនូវភាពអយុត្តិធម៌ ពីសំណាក់ លោក ស៊្រីវ គឹមស្រស់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវនិងលោក ច័ន្ទ សុវណ្ណា បានរួមគំនិត ឃុបឃិតគ្នា ដឹកនាំកម្លាំងសមត្ថកិច្ច នាំយករថយន្តដឹកឈើផ្ទះចាស់របស់ពួកគាត់ទៅទាំងកំរោល ។ដើម្បីឲ្យមន្ត្រីជំនាញត្រួតពិនិត្យមើល ពេលឃើញឈើផ្ទះចាស់ បែជាឲ្យពួកគាត់បង់ផាកគុណពិន័យឈើថ្មីទៅវិញគិតមកដល់ត្រឹមថ្ងៃទី ០៤ ខែ កុម្ភះ ឆ្នាំ ២០២៣ នេះគឺមិនទាន់ទទួលបានឈើផ្ទះចាស់ចំនួនជាង ៣៣ ម៉ែត្រគីប និងរថយន្ត ១ គ្រឿង ម៉ាក ASIA GRANTO ក្បាលពណ៌ ស ពាក់ស្លាកលេខៈ កំពង់ចាម 3A-6826 និងកន្ទុយរ៉ឺម៉ក ពណ៌ ខៀវ ពាក់ស្លាកលេខៈ ភ្នំពេញ 4A-4392 ពេលពួកគាត់ទៅដល់កន្លែងរដ្ឋបាលព្រៃហើយ បែរមកទារប្រាក់ពីយើងខ្ញុំចំនួន ២៥,០០០ដុល្លា គឺបានតែរថយន្តទៅវិញនោះទេ ? មួយវិញទៀតនោះពួកគាត់បានដើរមើល រថយន្ត និងឈើផ្ទះចាស់របស់គាត់នោះ គាត់ស្ទើរចង់គាំងបេះដូង ដោយពុំឃើញឈើនៅជិតរថយន្តនោះឡើយ ឃើញតែប៉ុន្មានគីបប៉ុណ្ណោះ នៅលើរថយន្ត មិនដឹងឈើទាំងនោះបាត់ទៅណាអស់ហើយ ភាពអស់សង្ឃឹមរបស់គាត់សំណូមពរឲ្យអង្គភាពសារព័ត៌មានជាតិយើង ទូទាំងប្រទេសជួយធ្វើការផ្សព្វផ្សាយព័ត៌មានដើម្បីឲ្យថ្នាក់ក្រសួងបានឃើញ បានជ្រាប ដូចជាលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិង លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេស សំណូមពរដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតា សន្តិភាព ដែលតែងតែ យកចិត្តទុកដាក់ គិតគូរអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋានជាធំ ទូទាំងប្រទេស សូមមេត្តាជួយរកយុត្តិធម៌ ឲ្យក្រុមគ្រួសារខ្ញុំផងក្នុងរឿង លោក ស៊ីវ គីមស្រស់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវ បានចាប់ឈើផ្ទះចាស់ៗ ចំនួនជាង ៣៣ ម៉ែត្រគីប និងរថយន្ត ១ គ្រឿង ម៉ាក ASIA GRANTO ក្បាលពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម 3A-6826 ព្រមទាំងកន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-4392 ដែលគេចាប់នៅត្រង់ចំណុច ភូមិព្រៃមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីឱ្យយើងខ្ញុំបាទ ទទួលបានឡាន និងឈើផ្ទះចាស់ៗ មកវិញដោយក្តីអនុគ្រោះ ផងទាន ជុំវិញការចុះផ្សាយខាងលើនេះដែរអង្គភាពសារព័ត៌មានយើង បានសុំបំភ្លឺ ពីរ លោក ច័ន្ទ សុវណ្ណា នាយផ្នែករដ្ឋបាលព្រៃឈើត្រាំកក់ នៃខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តតាកែវ នៅម៉ោង 12-50 នាទី ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានលេខទូរស័ព្ទ 097-535 8766 គាត់ឆ្លើយថា ខ្ញុំអត់នៅកន្លែងទេបងឱ្យទៅសួរគេអ្នកនៅកន្លែងទៅចំណែក លោក ស៊្រីវ គីមស្រស់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង ខេត្តតាកែវ លេខទូរស័ព្ទ 089-939 993 អង្គភាពសារព័ត៌មានយើងខ្ញុំ បានធ្វើការទំនាក់ទំនងទៅជាច្រើនលើក ដោយខលពុំចូល នោះទេ គេប្រាប់ថាមិនអាចទំនាក់ទំនងបានទេ ។អង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយខាងលើនេះ ជាការជំរាបជូនដំណឹង ដល់ថ្នាក់ដឹកនាំក្នុងខេត្តតាកែវ ដើម្បីឱ្យលោកបានជ្រាបជាព័ត៌មានជាពិសេសឯកឧត្តម អ៊ូចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកបានជ្រាបជាព័ត៌មានផងដែរ ហើយចាត់ឲ្យមន្ទីរជំនាញ ចុះពិនិត្យមើល ភាពជាក់ស្តែង និងសូមមេត្តាជួយសម្របសម្រួលឱ្យក្រុមគ្រួសារជនរងគ្រោះ ទទួលបានទាំងរថយន្តនិងឈើរចាស់ទាំងនោះ ជូនទៅដល់ប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតរងគ្រោះខាងលើនេះដោយក្តីអនុគ្រោះផងចុះ។អង្គភាពសារព័ត៌មានយើងសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ព័ន្ធ និងសាម៉ីខ្លួនជានិច្ចរៀងរាល់ម៉ោងធ្វើការ គឺដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹត្យ និងយុត្តិធម៌ តែប៉ុណ្ណោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដៃគូសម្ព័ន្ធមេត្រីភាពក្រសួងសុខាភិបាល ក្រុមហ៊ុនសុខាអូតែលរីសត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ (រស្មីកូនខ្មែរ)
អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន (រស្មីកូនខ្មែរ)
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ (រស្មីកូនខ្មែរ)
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (រស្មីកូនខ្មែរ)
មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)
វីដែអូ