ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកស​រុបលទ្ធផល​ការងារប្រចាំ​ខែមករា ២០​២៣ និងផ្សព្វផ្សា​យផែន​ការ ការពារ​សន្តិសុខ ​សណ្ដាប់ធ្នាប់
Fri,03 February 2023 (Time 01:56 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 92នាក់)

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ ស្នងកា​រនគរបាលខេត្តបន្ទាយមានជ័យ នា​ព្រឹកថ្ងៃទី​០៣ ខែមក​រា ឆ្នាំ២០២៣​នេះ បានដឹកនាំ​កិច្ចប្រជុំបូក​សរុបលទ្ធផល ការងារប្រចាំខែមករា លើកទិ​សដៅការងា​របន្តខែកុម្ភៈ ឆ្នាំ២​០២៣ និងផ្សព្វផ្សាយ​ផែនការការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់ ក្នុង​ឱ​កាសពិធីប្រកួត​កីឡាស៊ី​ហ្គេម លើកទី៣​២ និងកី​ឡាជន​ពិការប៉ា​រ៉ាហ្គេម លើកទី១២ ឆ្នាំ២០​២៣។

​កិច្ចប្រជុំនេះ​មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនី​យ៍ ស្នងការរងទាំងអស់ លោក លោកស្រី វរសេនីយ៍ នាយការិយា​ល័យទាំងអស់ចំណុះស្នងការដ្ឋាន -លោក វរសេនីយ៍ អធិការ នៃ​អធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៩ -លោក​ វរសេនីយ៍ មេបញ្ហាការ នៃវរសេនាតូច​នគរបាលការ​ពារព្រំដែនគោកទាំង៤ -លោក វរសេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង៦៧ -លោក វរ​សេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នរគរបាលការពារព្រំដែនគោកទាំង៣២។

នាឱកាសនោះលោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោ​កស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែ​កពាក់ព័ន្ធទាំងអស់ ដែលបានខិត​ខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អតា​មផែនការណ៍។ជាមួយគ្នានោះលោ​កឧត្តមសេ​នីយ៍ទោស្នងការ ក៏បា​នដា​ក់ចេញនូ​វផែនការសម្រាប់​ខែ​បន្ទាប់រួមមានៈ
១-ជម្រុញដល់​កម្លាំងជំនាញចុះធ្វើអត្ត​សញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរជូនប្រជាពលរដ្ឋ​ប្រើប្រាស់ឲ្យ​បានទាន់ពេល​វេលា។
​២-បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរា​ចរណ៍ផ្លូវគោក ។
៣-ពង្រឹងទប់ស្កាត់បទល្មើស​ជូញដូរគ្រឿងញៀន ។
៤-ទប់ស្កាត់ការជួញដូរមនុស្ស ។
៥-ទប់ស្កាត់រាល់ទំនិញគេច​ពន្ធ និងអាហារនាំឲ្យខូចសុខភាព ។
៦-បង្កា បង្ក្រាប គ្រប់បទល្មើសព្រហ្មទណ្ឌ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ៧-ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភា​រៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោង​លើ២៤ម៉ោង ។
៨-កម្លាំងទាំងអស់ត្រូវគោ​រពវិន័យ និងមានសាមគ្គីភាពផ្ទៃក្នុង​ឲ្យបានល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ