ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានសមាគមន៍អតីតៈយុទ្ធជនកម្ពុជាបានប្រាប់ថា៖អគារស្នាក់ការសមាគមន៍អតីតៈយុទ្ធខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ចុះបឋមសីលាកាលពីថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០២២ ដែលមានបណ្តោយ២៨ម៉ែត្រ ទទឹង២១.៦០ម៉ែត្រ មានបន្ទប់ចំនួន៦បន្ទប់ មានសាលប្រជុំ១បន្ទប់ មុខ៥ម៉ែត្រ បន្ទប់ធ្វើការងារ និងបន្ទប់ទឹកចំនួន៦បន្ទប់។បច្ចុប្បន្នកសាងបានប្រមាណជាង៥០ភាគរយ នឹងរួចរាល់នៅពាក់កណ្តាល់ឆ្នាំ២០២៣ ។អគារស្នាក់ការសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់ដីសម្រាប់កសាងសម្រាប់បម្រើការងារសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ ។ ដែលរយៈពេលកន្លងជួបការលំបាកនៅពេលជួបប្រជុំការងារសមាគមន៍អតីតៈយុទ្ធជនខេត្ត ត្រូវសុំទីតាំងកន្លែងផ្សេងៗដែលមានអតីតៈយុទ្ធជនទូទាំងខេត្តបន្ទាយមានជ័យចំនួន៦.០០០នាក់។ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា៖អគារស្នាក់ការសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលទទួលសាងសង់ដោយឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវបានកសាងរហូតពេលនេះបានប្រមាណជិត៥០ភាគរយ។ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ មានអតីយុទ្ធជនប្រមាណជាង៦.០០០នាក់ ដែលទទួលបានផ្ទៈចំនួន៣០០ខ្នង ក្នុង១គ្រួសារទទួលបានផ្ទៈ១ខ្នង និងដីលំដៅដ្ឋាន ៣០ម៉ែត្រ គុណ៥០ម៉ែត្រ និងដីអាស្រ័យផល ១ហិកតានៅចំណុចដីការ៉េពីរស្ថិតឃុំប៉ោយចារ ស្រុកភ្នំស្រុក និងអតីតៈយុទ្ធជន ដែលមានដីលំនៅដ្ឋាន និងផ្ទៈខូចខាត និងតូចចង្អៀត ត្រូវបានកសាង និងជួសជុលជូនតាមមូលដ្ឋានជាក់ស្តែង ពីសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដៃគូសម្ព័ន្ធមេត្រីភាពក្រសួងសុខាភិបាល ក្រុមហ៊ុនសុខាអូតែលរីសត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ (រស្មីកូនខ្មែរ)
អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន (រស្មីកូនខ្មែរ)
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ (រស្មីកូនខ្មែរ)
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (រស្មីកូនខ្មែរ)
មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)
វីដែអូ