(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នារដូវប្រាំង និងជម្រុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា ។កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ លោក លោកស្រី វរសេនីយ៍ នាយការិយាល័យទាំងអស់ចំណុះស្នងការដ្ឋាន -លោក វរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៩ -លោក វរសេនីយ៍ មេបញ្ហាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ -លោក វរសេនីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង៦៧ ។នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អតាមផែនការណ៍។ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ចេញនូវផែនការសម្រាប់ខែបន្ទាប់ គឺ១-ជម្រុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា ។២-បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក។៣-ផែនការការពារសន្តិសុខ សណ្តាប់ ក្នុងឱកាសបុណ្យចូលឆ្នាំ និងការពារសន្តិសុខក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម និងរប៉ារ៉ាហ្គេមឆ្នាំ២០២៣។៤-គ្រឿងញៀន ៣កុំ ១រាយការណ៍ ។៥-សភាពការណ៍សន្តិសុខ ព្រំដែន ។៦-បង្កា បង្ក្រាប គ្រប់បទល្មើសព្រហ្មទណ្ឌ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ៧-ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោងនារដូវប្រាំង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដៃគូសម្ព័ន្ធមេត្រីភាពក្រសួងសុខាភិបាល ក្រុមហ៊ុនសុខាអូតែលរីសត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ (រស្មីកូនខ្មែរ)
អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន (រស្មីកូនខ្មែរ)
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ (រស្មីកូនខ្មែរ)
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (រស្មីកូនខ្មែរ)
មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)
វីដែអូ