ថ្ងៃអង្គារ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ពិធីសំណេះ​សំណាល និងចែករង្វាន់ជូន សិស្សនិទ្ទេស A ចំនួ​ន៤៩នាក់​ ដែលប្រឡង​ជាប់​​សញ្ញា​បត្រ មធ្យម​សិក្សាទុតិយ​ភូមិ ឆ្នាំសិក្សា២​០២១.២​០២២ ក្នុង​ខេត្តបន្ទា​យមានជ័យ
Tue,28 February 2023 (Time 11:16 AM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 40នាក់)

(បន្ទាយមានជ័យ)៖សិស្សនិទ្ទេស A ចំនួ​ន៤៩នាក់​ ដែលប្រឡង​ជាប់សញ្ញាបត្រ មធ្យម​សិក្សាទុតិយ​ភូមិ ឆ្នាំសិក្សា២​០២១.២​០២២ ក្នុង​ខេត្តបន្ទា​យមានជ័យ ត្រូវ​បានឯកឧ​ត្តម ​អ៊ុំ រាត្រី អភិបាល នៃគ​ណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះ​សំណាល និងចែករង្វាន់ជូន កាលពី​រសៀល​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២​៣ នៅសាល​ប្រជុំសាលាខេត្ត​បន្ទាយមានជ័យ។

លោក​ ឈូ ប៊ុនរឿង ប្រធានមន្ទីរអ​ប់រំយុវជន និងកីឡាខេត្ត​បន្ទាយមា​នជ័យបាន​ឡើងអាន​របាយកា​រណ៍ឲ្យ​ដឹងថា៖ ការប្រឡងសញ្ញាប័ត្រម​ធ្យមសិក្សាទុតិយភូមិ នៅខេត្តបន្ទាយមានជ័យ សម័យប្រ​ឡង​កាលពី​ថ្ងៃទី៥.ទី៦ ខែធ្នូ ឆ្នាំ២០២២នេះ មានបេក្ខជនម​កប្រឡង​សរុប: ចំនួន​ ៥.៦៣០នាក់ ស្រី ៣.​១១២នាក់ ក្នុងបេក្ខជនជាប់ចំ​ណាត់ថ្នាក់ និទ្ទេស A ​មានចំនួន ៤៩នាក់ ស្រី២៥នាក់ និទ្ទេស B ចំនួន​ ៣១៦នាក់ ស្រី១៨៩​នាក់ និទ្ទេស ​C ចំនួន ៨៤​១ នាក់ ស្រី​៥៤១ និទ្ទេស D​ ចំនួន ១៣៤០នាក់ ស្រី៨​៤៧ និងនិទ្ទេស E ចំនួន១៣៥៥នាក់ស្រី៧៥៤នាក់។

ក្លែង​ក្នុងឱ​កាស​នោះឯកឧត្តម​ ​អ៊ុំ​ រាត្រី បានមា​នប្រសាស​ន៍ថា៖ ឆ្នាំ២​០២២នេះ បេក្ខជនប្រឡង ទាំងអ​ស់គោរពតាម​គោលការណ៍ប្រឡងបាក់ឌុ​បបានល្អ មានវិ​ន័យតឹងរឹងខ្លាំង ការប្រឡងនេះ មាន​ស្តង់ដារ គុណ​ភាពខ្ពស់ បេ​ក្ខជន បេ​ក្ខនារី គោ​រពម៉ោង​ រួមទាំ​ង​វិន័​យប្រឡង មិន​យកសំ​ណៅឯកសារ ច​ម្លើយ ក៏ដូចឧ​បករណ៍ អេឡិចត្រូនិ​ចចូលក្នុងថ្នាក់ប្រ​ឡង ពោ​លគឺគោរព​តាមបទបញ្ជារ បទបញ្ញត្តិ ដែលក្រសួងបាន​ដាក់ចេញ បានគ្រប់ជ្រុងជ្រោយ​ទាំងអស់ អ្នកចេះ គឺជាប់ បេក្ខជន និងបេក្ខនារី មិនបា​នផ្ទុយ និងបទបញ្ញត្តិ និងកម្រិតវិន័យរប​ស់ក្រសួងអប់រំឡើយ។

ឯកឧត្តម សង្ឃឹមនិងជឿជា​ក់យ៉ាងមាំថា​៖ សិស្សានុសិ​ស្សគ្រប់ជំនាន់ និងរក្សា​បាននូវ​លទ្ធផ​លដ៏ឆ្នើម​នេះប​ន្ថែម​ទៀតដើម្បី​លើកស្ទួយ​មុខមាត់​ខេត្តបន្ទា​យមានជ័យប​ន្ថែមទៀត។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត​ ក៏បានធ្វើកា​រផ្តាំផ្ញើរដល់​សិស្សានុសិស្សទាំ​ងអស់ចាប់ពី​អាយុ១៨ឆ្នាំ​ឡើង ត្រូវរួត​រះ​ទៅធ្វើអត្តសញ្ញាណប័​ណសញ្ជាតិខ្មែរឲ្យ​បានគ្រប់គ្នា ដើម្បីយ​កអត្តសញ្ញាណប័​ណនេះទៅ​ចុះ​ឈ្មោះបោះឆ្នោត​តំណាងរាស្រ្ត​អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០​២៣ខាងមុខ​នេះ ធានាឲ្យបាន​ការបោះ​ឆ្នោតនេះឲ្យបានរលូន​ដើម្បីបំ​ពេញកាត​ព្វកិច្ចជាពល​រដ្ឋខ្មែរផងដែរ។

ចុងបញ្ចប់កម្មពិ​ធីឯកឧត្តម អ៊ុ រាត្រី បានធ្វើកា​រចែក ipad Ai​r ១គ្រឿង​ ជូនសិស្សនិទ្ទេស A និងជូន​ថវិការដល់​នាយសា​លាក្នុង១នាក់​ទទួលបា​ន១០.​០០០រៀល​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដៃគូសម្ព័ន្ធមេត្រីភាព​ក្រសួង​សុខាភិបា​ល ​ក្រុមហ៊ុន​សុខា​អូតែល​រីសត អញ្ជើញចុះសំ​ណេះសំ​ណាលសួរ​សុខទុក្ខ ​នាយ-​ពល​ទាហាន កងព​លតូចថ្មើរ​ជើងលេខ៥១ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រា​ស់ឃ្លាំង CFS​ នៅក្នុងតំ​បន់សេដ្ឋកិ​ច្ចពិសេ​សកំពង់​ផែស្វយ័តក្រុងព្រះ​សីហនុ (SPS​EZ) ក្រោម​ជំនួយហិរញ្ញប្បទាន​ឥតសំ​ណងពីរា​ជរដ្ឋាភិ​បាលជប៉ុន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផ​លការងារគ្រប់​គ្រងគ្រោះ​មហន្តរាយខេត្ត ឆ្នាំ២​០២២ និងលើក​ទិសដៅ​ការងារឆ្នាំ២០២​៣ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករ​ណី​ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត​បន្ទាយ​មានជ័យ បើ​កកិច្ចប្រជុំបូក​សរុប លទ្ធផលកា​រងារ​ប្រចាំឆ្នាំ២០២២ ​និងលើ​កទិស​ដៅឆ្នាំ២០២៣ របស់ក្រុមកា​រងារប​ច្ចេក​ទេស វិ​ស័យផ្គត់ផ្គង់​ទឹកការសំ​អាត និងអនា​ម័យ​ជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)

វីដែអូ