(ខេត្តកណ្ដាល)៖បុរសប្រមឹកម្នាក់ត្រូវគេស្គាល់ថា ឈ្មោះ ឈុំ ហេង ហៅឆាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបង្កហឹង្សាលើមនុស្ស ៣នាក់ កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៣ នៅចំណុចក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ស្ថិតនៅក្នុងភូមិ /សង្កាត់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ។ ជនរងគ្រោះទី១-ឈ្មោះ សួន ឡេង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរនាយរងប៉ុស្តិ៍ស្វាយរលំ រងរបួសរយះហូរឈាមត្រង់ក្តោងច្រមុះ។ទី២-ឈ្មោះ រិម យូសុស ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរប្រជាការពារ រងរបួសស្នាមត្រង់ដៃ ។ទី៣-ឈ្មោះខាត់ សុខេន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរអនុប្រធានភូមិលេខ៣។ វត្ថុតាងដកហូតបានមាន៖កាបិតប៉័ងតោពណ៌ខ្មៅចំនួន០១(របស់ជនសង្ស័យ) ,ម៉ូតូ០១គ្រឿងម៉ាកCub ជ្រុងពណ៌ទឹកប៊ិក ពាក់ស្លាកលេខកណ្តាល១j-៧០៣៥ ។ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលពេលកើតហេតុ ជនសង្ស័យបានផឹកស្រាបៀរ និងស្រាថ្នាំជាមួយបងស្រីរបស់ខ្លួន២នាក់ទៀត បណ្តាលអោយស្រវឹងយ៉ាងខ្លាំង ពេលនោះបងស្រីរបស់ខ្លួនបាននិយាយប្រាប់ជនសង្ស័យថា ប៉ូលិសប៉ុស្តិ៍ស្វាយរលំ រកវាយគាត់ ទើបជនសង្ស័យខឹងក៏បានយកកាំបិតប៉័ងតោកាន់ជាប់នឹងដៃជិះម៉ូតូមួយគ្រឿងចូលដល់ក្នុងប៉ុស្តិ៍ស្វាយរលំ ដើរសួររកប៉ូលិ៍សដែលរកវាយបងស្រីរបស់ខ្លួន។ ពេលនោះជនសង្ស័យបានយកកាំបិតដេញកាប់ទៅលើជនរងគ្រោះជានាយរងប៉ុស្តិ៍ស្វាយរលំម្នាក់ឈ្មោះសួន ឡេង ។ ពេលឃើញដូចនេះជនរងគ្រោះទាំង៣នាក់បាននាំគ្នាទៅប្រតាយប្រតប់ដណ្តើមកាំបិតពីជនសង្ស័យ បណ្តាលឱ្យជនរងគ្រោះទាំង៣នាក់ មានរបួសស្នាមដូចរៀបរាប់ខាងលើតែម្តង។ក្រោយកើតហេតុជនសង្ស័យ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំធ្វើការឃាត់ខ្លួនបានរួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដៃគូសម្ព័ន្ធមេត្រីភាពក្រសួងសុខាភិបាល ក្រុមហ៊ុនសុខាអូតែលរីសត អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន កងពលតូចថ្មើរជើងលេខ៥១ (រស្មីកូនខ្មែរ)
អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន (រស្មីកូនខ្មែរ)
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ (រស្មីកូនខ្មែរ)
អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (រស្មីកូនខ្មែរ)
មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកការសំអាត និងអនាម័យជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)
វីដែអូ