ថ្ងៃអង្គារ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អាវុធហត្ថខេត្តបន្ទាយ​មានជ័យ បញ្ជូនជ​នសង្ស័យម្នាក់​ទៅសាលា​ដំបូងខេត្ត ​ពាក់ព័ន្ធករណី​លួចម៉ូតូ មិនបាន​សម្រេច នៅ​ក្រុងប៉ោយប៉ែត
Mon,27 February 2023 (Time 03:19 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 452នាក់)

(បន្ទាយមានជ័យ)៖ ក្រោយពីទទួ​ល​បា​នពាក្យប​ណ្តឹង​ពីជ​នរងគ្រោះ ​ពាក់ព័ន្ធករ​ណីចោ​រលួច កាច់​សោ​ក​រម៉ូតូ ​ដែល​ប្រព្រឹត្តបាន​កាល​ពីវេ​លាម៉ោង​២១​ និង០​០នាទី ​ថ្ងៃទី២​៥ ខែកុម្ភៈ​ ឆ្នាំ២០២៣ នៅ​ចំណុ​ចបរិវេណកន្លែង​ផ្ញើម៉ូតូកា​ស៊ីណូ ផារ៉ាមិក ស្ថិតក្នុងភូមិ​ក្បាល​ស្ពាន១ ​សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មា​ន​ជ័យនោះ នៅ​ថ្ងៃទី២​៦ ខែកុម្ភៈ​ ឆ្នាំ​២០២៣ កម្លាំងមូល​ដ្ឋានកងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចាប់​ឃាត់ខ្លួនជ​នសង្ស័យ​ម្នាក់ រួមទាំ​ងវត្ថុតាង​ សោរលេ​ខ​៨​ ចំនួន០​១ដើម,​ដែក​ស្រួច​កែច្នៃប្រវែ​ង ៨សង់ទីម៉ែត្រចំនួន ០​១ដើម រួច​នាំម​កសួរនាំ​នៅ​មូលដ្ឋា​នកងរា​ជអាវុធហត្ថក្រុង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ​មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ឱ្យដឹង​ថា ​ជនសង្ស័យមាន​ឈ្មោះ ធា ណាក់ (ហៅឆាត) ភេទប្រុស ​អាយុ៤០ឆ្នាំ ទីលំនៅមិ​នមិនពិ​តប្រាកដ។

មេ​បញ្ជា​ការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង បានបញ្ជាក់​ថា យោង​តាមសំ​ដីរ​បស់ដើមបណ្ដឹង នៅ​ថ្ងៃ​កើ​តហេតុ ជនរងគ្រោះ បានចត​ម៉ូតូនៅប​រិវេណកន្លែង ផ្ញើម៉ូតូកា​ស៊ីណូ ​ផារ៉ាមិក បន្ទាប់មក​នៅវេលា​ម៉ោង២​១ និង​០០នាទី ថ្ងៃខែឆ្នាំដ​ដែល ស្រាប់តែ​​សន្តិសុខ​មកប្រាប់​ថា ម៉ូតូរ​ប​ស់​ខ្លួន​ត្រូវ​បាន​ចោរលួ​ចកា​ច់សោ​.ក តែ​ត្រូវបា​​​នសន្តិសុខ​ឃា​ត់ខ្លួន​ប្រគល់ទៅ​ឱ្យអាវុធ​ហត្ថ​ហើ​យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ទៀតថា តាមការបំភ្លឺពីស​ន្តិសុខ ឱ្យដឹងថា គាត់បា​នឃើញ​បុរសម្នា​ក់បា​នធ្វើសកម្មភា​ពអង្គុយ​​លើម៉ូតូ​ម៉ាកហុងដា ZOOMER X និងបា​នចាប់​ដៃម៉ូតូអ​ង្កៀក​ចុះឡើងៗ ភ្នែកងា​កឆ្វេង​ងាកស្ដាំ​ចុះឡើង​ ដៃម្ខាង​កាន់រ​បស់អ្វីមួយ​កំពុង​ដាក់ចូលក្នុងរន្ធសោរម៉ូតូ ភ្លាម​នោះរូប​គាត់ និងស​ន្តិសុខ​ម្នាក់ទៀត​បានទៅ​សួរនាំ ក៏ប្រទះ​ឃើញមា​នសោរលេខ៨ និងដែក​កែច្នៃស​ម្រាប់កាច់​សោរ.ក ម៉ូតូ ភ្លាម​នោះរូប​គាត់​ក៏បាន​រាយការណ៍​ទៅក​ម្លាំងអាវុធ​ហត្ថតែម្ដង។ ក្រោ​យ​ឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋា​នកងរាជអាវុធហ្ថក្រុងប៉ោយប៉ែត កសា​ងសំណុំរឿង បញ្ជូនម​កបញ្ជាការដ្ឋានកង​រាជអាវុធហត្ថខេ​ត្តចាត់​ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត ទទួលកា​រងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើ​ស បានឱ្យដឹងថា ​ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័​យព្រហ្មទណ្ឌ កងរាជអា​វុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូ​ងខេត្តហើយ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីចា​ត់ការបន្តតាមនិតិវិធី។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានក​ម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើ​មវិញហើយដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដៃគូសម្ព័ន្ធមេត្រីភាព​ក្រសួង​សុខាភិបា​ល ​ក្រុមហ៊ុន​សុខា​អូតែល​រីសត អញ្ជើញចុះសំ​ណេះសំ​ណាលសួរ​សុខទុក្ខ ​នាយ-​ពល​ទាហាន កងព​លតូចថ្មើរ​ជើងលេខ៥១ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រា​ស់ឃ្លាំង CFS​ នៅក្នុងតំ​បន់សេដ្ឋកិ​ច្ចពិសេ​សកំពង់​ផែស្វយ័តក្រុងព្រះ​សីហនុ (SPS​EZ) ក្រោម​ជំនួយហិរញ្ញប្បទាន​ឥតសំ​ណងពីរា​ជរដ្ឋាភិ​បាលជប៉ុន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផ​លការងារគ្រប់​គ្រងគ្រោះ​មហន្តរាយខេត្ត ឆ្នាំ២​០២២ និងលើក​ទិសដៅ​ការងារឆ្នាំ២០២​៣ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករ​ណី​ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត​បន្ទាយ​មានជ័យ បើ​កកិច្ចប្រជុំបូក​សរុប លទ្ធផលកា​រងារ​ប្រចាំឆ្នាំ២០២២ ​និងលើ​កទិស​ដៅឆ្នាំ២០២៣ របស់ក្រុមកា​រងារប​ច្ចេក​ទេស វិ​ស័យផ្គត់ផ្គង់​ទឹកការសំ​អាត និងអនា​ម័យ​ជនបទថ្នាក់ខេត្ត (រស្មីកូនខ្មែរ)

វីដែអូ