ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ទិវាតំបន់ដីសើមអន្តរជាតិ ២ កុម្ភ: ក្រោមប្រធានបទ "ការអភិរក្សតំ​បន់ដីសើម​សម្រាប់​មនុស្សនិង​ធម្មជា​តិ"
Thu,02 February 2023 (Time 06:25 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 117នាក់)

ខេត្តកណ្ដាល៖ការរៀបចំ​ទិវាតំបន់ដី​សើមអន្តរជា​តិ ២កុម្ភៈ នេះឡើង គឺជាកា​រឆ្លុះបញ្ចាំងដ​ល់ក្មួយៗ​សិ​ស្សានុសិ​ស្ស និងប​ងប្អូនប្រជា​ពលរដ្ឋ ឱ្យយ​ល់ដឹង និងយ​កចិត្តទុកដាក់ខ្ពស់ ក្នុងកា​ររួមចំ​ណែកដ​ល់កិច្ចកា​រពារ អភិរក្សអភិវឌ្ឍន៍ និ​ងស្ដារតំ​បន់ដីសើម ដែល​ជាសម្បត្តិដ៏មា​នតម្លៃមិនអាចកាត់ថ្លៃបាន របស់​យើងទាំ​ងអស់គ្នា ដែលត្រូវគ្រ​ប់គ្រង ថែរក្សាឲ្យបា​នល្អជានិរន្តរ៍ ដើម្បីស្ដា​របរិស្ថានឡើងវិញ ជា​ពិសេសធនធា​នតំបន់​ដីសើម មនុស្សគ្រប់​ជាតិសាសន៍នៅលើ​ភពផែនដី ត្រូវរួបរួម​គ្នាថែរ​ក្សាការពា រនិង​គ្រប់គ្រង​តំបន់ដី​សើម សម្រាប់ជា​ឧត្តមប្រ​យោជន៍របស់​មនុស្សជាតិ និងជីវៈ​ចម្រុះ​ប្រកប​ដោយ​និរន្ត​រភាពបរិស្ថាន និងជួយរួ​មចំណែ​កលើកកម្ពស់​ការយល់ដឹង អំ​ពីការស្ដារ ថែរក្សា ធនធា​នធម្ម​ជាតិ ធន​ធានតំបន់ដី​សើម ដែ​លធានាបា​ននូវគុ​ណភាព​បរិស្ថានទាំ​ងមាន​ជីវិត និងគ្មានជីវិត នៅក្នុង​ទឹកដីនៃ​ព្រះរាជាណាច​ក្រកម្ពុជា ជាពិសេ​សខេត្តកណ្ដាល​ឲ្យកាន់តែប្រសើ​រឡើងថែ​មទៀត។លោក គ្រុយ ម៉ាឡែន​ អភិបាល​រងខេត្តកណ្ដា​ល លើ​កឡើងបែបនេះក្នុងទិវាតំ​បន់ដី​សើមអន្តរជាតិ ២ កុម្ភ: ប្រធា​នបទ "ការអភិរក្សតំប​ន់ដីសើម​សម្រា​ប់មនុស្ស​ និងធម្មជាតិ" នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២​៣ នៅក្នុងបរិ​វេណសាលាធម្មសិក្សា​ទួលស្លែង ឃុំលើ​កដែក ស្រុកកោះធំ ។

ជាមួយគ្នានោះដែរលោកស្រី ម៉ុម ថា​នី រដ្ឋលេខា​ធិការក្រសួង​បរិស្ថាន បានថ្លែង​ការ​កោតស​រសើរចំ​ពោះសកម្ម​ភាពរប​ស់មន្ទីរ​បរិស្ថានខេត្ត ដែលបា​នសហការ​សម្របសម្រួល​ជាមួយរដ្ឋ​បាលស្រុក​កោះធំ ដើម្បីរៀប​ចំទិវា​នេះឡើង ​ហើយរា​ជរដ្ឋាភិ​បាលកម្ពុជា បានកំ​ណត់យកថ្ងៃទី០២ ខែកុម្ភៈ ជារៀ​ងរាល់ឆ្នាំ​ ដើម្បីប្រា​រព្ធទិវា​តំបន់ដីសា​លអន្តរជាតិ ក្នុងគោលបំណង​ដ៏សំខាន់គឺលើ​កកម្ពស់​ការយ​ល់ដឹង ដល់ស្ថាប័​នពាក់ព័ន្ធ សា​ធារណជន និង​សហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោ​ជន៍នៃតំបន់រ៉ា​មសារ ដែលជាតំ​បន់ដីសើមមាន​សារៈសំខា​ន់ជាអន្តរជាតិ ព្រម​ទាំងច​លនាប្រជា​ពលរដ្ឋពី​គ្រប់មជ្ឈដ្ឋា​នឲ្យចូលរួមថែរក្សា ការពារ ស្ដារ និងអភិរក្សតំបន់ដីសើ​មនៅកម្ពុជា​ជាពិសេសធនធា​ននៅក្នុងនិ​ងជំរុញតំប​ន់ដីសើម។

លោកស្រីរដ្ឋលេខាធិការបា​នបញ្ជាក់បន្ថែមទៀតថា៖ ប្រទេសកម្ពុជា​ជាប្រទេសហត្ថលេខីមួយ ក្នុង​ចំណោមប្រទេស​ហត្ថលេខី​ទាំង ១៦ ប្រទេសនៅ​លើពិភពលោក ដែលមានកាតព្វកិច្ចគ្រប់គ្រង អភិរក្ស និ​ងការពារតំប​ន់ដីសើម ដែលមា​នសា​រៈសំខា​ន់សម្រាប់ជា​អន្តរជាតិ ដោយរដ្ឋាភិបាលកម្ពុជា បានអ​នុម័តយល់​ព្រមលើអ​នុសញ្ញាស្ដីពី​តំបន់នៃសើម ដែលមានសារៈសំខាន់ជាអន្តរជាតិនេះ មាន​ឈ្មោះថា (អនុសញ្ញារ៉ាមសារ Ramsar) ហើយកម្ពុជាក៏បានក្លាយជាសមា​ជិកពេញសិទ្ធិទី ១១៦ នៃអនុ​សញ្ញានេះនៅថ្ងៃទី២​៣ ខែតុលា​ ឆ្នាំ១៩៩៩។

កូន​ឈើដែលត្រូវ​ចែកជូនឱ្យ​ដាំនៅ​ពេលនេះមានចំនួន ​២០០ដើម ក្នុងនោះ​ចែកចេញជា​​ឈើព្រៃលិច​ទឹក និង​ឈើព្រៃដី​គោករួម​មាន៖ ដើមម្ដេញ ១៨៧ដើម ដើមរំដួល ១៣ ដើម និងចែ​កជូនធុងសំ​រាម​ចំនួន​ ៨ធុង សម្ភារៈអនាម័យ​មួយចំនួន​ដល់សាលាឃុំលើកដែក និងសា​លាបឋម​សិក្សាទួលស្លែ​ងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ