ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលក្រុងប៉ោយប៉ែត នាំយ​កគ្រឿងចាក់​ឈូសឆាយ គៀកិនធ្វើផ្លូវជូ​នប្រជា​ពលរដ្ឋ​នៅសង្កា​ត់​ផ្សារ​កណ្តាល និងដឹក​នាំ​ក្រុមកា​រងា​រដាក់​គំ​របលូ ​កាប់ឆ្កា​រព្រៃនៅ​តា​មបណ្តោយផ្លូវជាតិ​លេ​ខ​៥
Tue,31 January 2023 (Time 04:39 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 91នាក់)

ខេត្តបន្ទាយមា​នជ័យ៖ផ្លូវលំមួយខ្សែប្រវែង​ ៣៥​០​ម៉ែត្រ ​ទទឹង​១៤ម៉ែត្រ ​ដែល​លាតសន្ធឹងពីផ្លូវរបងវត្ត​ផ្សារ​កណ្តាល​ ឆ្ពោះ​ទៅកាន់​ផ្លូវ​ទៅ​រោងចក្រ​ហាត់ឌីស ស្ថិតនៅក្នុង​ភូមិផ្សារ​កណ្តាល សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោ​យប៉ែត ត្រូវ​បានលោក​ គាត ហ៊ុល ​អភិបាល ​នៃគណៈ​អភិបាលក្រុង​ប៉ោយប៉ែត ដាក់​គ្រឿង​ចក្រ ​ធ្វើកា​រឈូ​សឆា​យ​ និងគៀ​កិន ​នាព្រឹកថ្ងៃទី​៣១ ​ខែម​ករា ឆ្នាំ២​០​២៣ ដើ​ម្បី​ឲ្យ​ប្រ​ជា​ពល​រដ្ឋងា​យ​ស្រួល​ក្នុង​កា​​រធ្វើដំ​ណើរ ។​

​លោក ​គាត ​ហ៊ុល អភិបាលក្រុង​ បាន​ឲ្យដឹងថា ផ្លូវលំ​មួយខ្សែ​នេះ​ជាជំ​ហា​នដំ​បូង​យើ​ងធ្វើ​ការឈូស​ឆាយ និង​គៀកិន ​ដើម្បី​ឲ្យប្រជា​​ពល​រដ្ឋ​ងាយ​ស្រួលក្នុ​ង​ការធ្វើ​ដំ​ណើ​រ​សិន​ តែគ្រោង​បន្ត​ចាក់ថ្ម​មិច នាពេ​លខាង​មុខ ហើ​យ​​ថ្ងៃអ​​នាគត់​​អាច​ចា​ក់​បេតុង​ទៀតផ​ង ​។ នា​ថ្ងៃខែ​ដដែរ​នេះ​លោ​កអភិបា​លក្រុង​ ​បាន​ដឹក​នាំ​ក្រុម​ការងា​រចុះ​ដាក់​គំ​របលូ ​និង​កា​ប់ឆ្កា​​រព្រៃ​លើ​ដីទំ​នេ ​ដែ​ល​មិន​មា​ន​ម្ចា​ស់​អើ​ពើ​ នៅ​តា​មប​ណ្តោ​យ​ផ្លូវជា​តិ​លេ​ខ៥ ​ដើ​ម្បី​ឲ្យ​មា​​នសោ​ភ័ណ​ភាព​កាន់តែ​ស្រស់​ស្អាត​បន្ថែម​ទៀត ដើម្បីទាក់​ទាញ​ភ្ញៀវជាតិ និង​អន្តរជាតិ​ចូល​មកទេសចរណ៍ក្នុងប្រទេស​​ឲ្យកាន់​តែច្រើនបន្ថែមទៀត ព្រោះថា​បច្ចុប្បន្ន​នេះ​ក្រោយ​ពីជំងឺកូវីដបានធូស្បោយច្រើន ប្រមុខ​ថ្នាក់ដឹក​នាំ​បើ​កប្រទេស​ឲ្យដំ​ណើរ​ការធម្មតាវិញ ឃើញថា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ ស្នាក់នៅ និងឆ្លងកា​ត់​ច្រើនគួរ​ឲ្យកត់សម្គាល់ ។

សូមជំរា​បផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាស​វៃ និងប៉ិនប្រសប់​ ប្រក​បដោយគតិបណ្ឌិត របស់ស​ម្តេច​តេជោ ហ៊ុន សែន ​នាយ​ករដ្ឋមន្ត្រីនៃ​កម្ពុជា​ បានកំណ​ត់យក​មនុស្ស ទឹក ភ្លើង​ ជា​អាទិ​ភាព ដើម្បី​លើក​កម្ពស់​ផា​សុ​ខភាព និ​ង​ជីវភា​ពរស់​នៅជូនប្រ​ជាពលរដ្ឋ ពោលគឺ​​ មានផ្លូវ​ មាន​ស្ពាន​ មានក្តី​ស​ង្ឃឹម​ និង​មា​នការអភិវឌ្ឍន៍​លើ​គ្រប់វិស័យ ។​ យ៉ាងណាមិញសម្រាប់​ក្រុងប៉ោយប៉ែត​បច្ចុប្បន្នមាន​ការ​អភិ​វឌ្ឍន៍ឥតឈប់ឈរ​​លើគ្រប់វិ​ស័យ ទាំ​ងសួ​នច្បារ ​សា​លា​រៀន មន្ទី​ពេទ្យ ​សំណង់ធំៗរីកស្គុះស្គាយ​ ពិសេ​ស​ហេ​ដ្ឋារច​នាសម្ព័ន្ធ​ ផ្លូវបេ​តុងខ្វា​ត់ខ្វែង​គ្រប់​ច្រ​កល្ហ​ក។ល។​ រីឯ​​វិស័យ​ព្រះពុទ្ធ​សា​សនាមានកា​ររីក​ចំ​រើនគួរ​ឲ្យគត់​សម្គាល់​ផងដែរ​​ ។អ្វីដែលពិសេសជាង​នេះទៅទៀត​ និងជា​មោទនភាពរម្រាប់​ប្រ​ទេស​កម្ពុជា​ ដែល​ប្រទេស​មួយ​ចំនួន​មិន​ទាន់​មាន​នោះ គឺ​រ​ថភ្លើង​ល្បឿន​លឿន​ពីក្រុងប៉ោយប៉ែត ទៅភ្នំ​ពេញប្រើរ​យះពេ​លពី​ជាង ​២ម៉ោង​​ ដែល​ប្រមុខ​រាជរដ្ឋាភិ​បាល​កម្ពុជា​គ្រោងនឹ​ងស្ថាបនា​ឡើង​នាពេ​លខាង​មុខ​នេះផងដែរ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ