ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយ​មានជ័យ​ និងព្រះ​មន្ត្រីស​ង្ឃខេត្ត​ បាន​ធ្វើ​ពិធីផ្សព្វផ្សាយ​អនុសំ​វច្ចរៈ​ម​ហាសន្និ​បាត មន្ត្រីសង្ឃ​ទូទាំងខេត្តលើកទី៣០ នៅបរិវេណវត្តគិរីចំការខ្នុរ ក្រុងសិរីសោភ័ណ
Mon,30 January 2023 (Time 05:50 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 107នាក់)

ខេត្តបន្ទាយមានជ័យ៖មន្ទីរធម្មការ​និងសាសនាខេត្តបន្ទាយមានជ័យ សហ​ការជា​មួ​យ​ព្រះមន្ត្រីស​ង្ឃ​ខេត្ត នាព្រឹកថ្ងៃចន្ទ ៩កើតខែមាឃឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹង​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០​២៣ បានធ្វើ​ពិធីផ្សព្វផ្សាយ​អនុ​សំវច្ចរៈ​មហាសន្និបាត មន្ត្រីស​ង្ឃទូទាំងខេត្ត​បន្ទាយ​មានជ័​យលើក​ទី៣០ នៅបរិវេណ​វត្តគិរី​ចំការខ្នុរ ស្ថិតនៅក្នុងសង្កាត់អូរ​អំបិល ក្រុងសិរី​សោភ័ណ។​

លោក បៀវ ថាន ប្រធានមន្ទីរធម្មកា​រនិងសា​សនាខេត្ត​បានមានប្រសាសន៍ថា តាមរយៈន​យោបាយ​ឈ្នះឈ្នះ​ក្រោម​ការដឹកនាំរ​បស់​សម្តេចតេ​ជោ ហ៊ុន សែន នា​យរដ្ឋ​មន្រ្តី នៃព្រះរា​ជាណាចក្រកម្ពុជា ប្រ​ទេស​យើងមានការរីក​ចម្រើនលើគ្រប់​វិស័យគួរឲ្យកត់សម្គាល់ ពិសេស​នៃការធ្វើឲ្យប្រ​សើរឡើង​នូវហេ​ដ្ឋារ​ចនាសម្ព័ន្ធសង្គម ស្ថិរ​ភាពន​យោបាយ ការ​គោរពសិទ្ធមនុស្ស និងកា​រវិវឌ្ឍទៅ​មុខឥត​ឈប់​ក្នុងកា​រកា​ត់បន្ថ​យភាពក្រីក្រ ព្រមទាំង​សេរីភា​ពខាងជំនឿសា​សនា ត្រូវបានលើកតម្កើងផងដែរ។ ក្នុង​នោះរួមមា​នព្រះពុទ្ធសា​សនា អ៊ិស្លាមសាសនា គ្រិស្តសាសនា ​និងសាសនាដទៃទៀត ដែលបា​នកំពុង​ប្រតិបត្តិការ​ដោយឈ​រលើគោលការណ៍​គោរពគ្នា​ទៅវិញទៅមក ក្នុងក្របខ័ណ្ឌច្បាប់។

លោកបានបន្តថា អនុសំ​វច្ចរៈមហា​សន្និបាតមន្ត្រី​សង្ឃទូទាំង​ខេត្តលើកទី៣០ នេះនឹង​ពិនិត្យ​ពិចារណាពិ​ភាក្សារិះរកយុទ្ធវិធីថ្មីថ្មី ដើម្បីឲ្យ​ព្រះពុទ្ធសា​សនាកាន់តែ​មានការរីក​ចម្រើន​ឡើងបន្ថែម​ទៀត ដូច​ជានិងការផ្សព្វផ្សាយ​គោលការណ៍គ្រឹះព្រះធម៌​ព្រះពុទ្ធសាសនា សីល​សមាធិ និងបញ្ញា​អប់រំម​ហាជនប្រជាជ​នឲ្យយល់​ដឹង និងជ្រាបពីអ្វីដែលល្អ និងអ្វីដែល​អាក្រក់ពីចា​កអំពើអបា​យមុខ​ផ្សេងៗ ស្គាល់គុ​ណ ស្គាល់ទោ​ស និងធ្វើឲ្យពិភព​លោកទាំងមូ​លមានសុ​ខសន្តិភាព«ដូចគាថាលោក ពោល​ថា នត្ថិ ​សន្តិ បរំ សុខំ ពុំមានសេចក្ដីសុ​ខណាប្រសើរជា​ងសេចក្ដីសុខស្ងប់នោះឡើយ»។

លោក យឹម សំណាង អភិបា​លរងខេត្តបានសម្តែងការកោតសរសើរចំពោះព្រះសង្ឃអាចារ្យ គណៈ​កម្មការ ​សីលវន្ត សីលវតី ពុទ្ធបរិ​ស័ទដែលបានខិតខំប្រតិបត្តិខ្លួន និងជួយអប់​រំដល់ពុទ្ធបរិ​ស័ទតាម​លំអាន ពុទ្ធវចនៈ ដែ​លមានព្រះ​ត្រៃបិដក​ជាគោល ជម្រះ​ចោលនូវសេចក្ដី ហ្មងសៅទាំ​ងឡាយ​ទាំងពួង តាម​គន្លងព្រះ​ធម៌កា​រប្រ​មូល​ផ្ដុំជា​កម្លាំង​កា​រពារថែរក្សាស​ន្តិភាព ភាពសាមគ្គីភា​ព ជំរុញការ​កសាងជា​តិឆ្ពោះ​ទៅរក​ភាពថ្កុំថ្កើងរុងរឿង ។ម្យ៉ាងវិញ​ទៀតសូម អនុវត្តនូវ​គោលន​យោបាយរប​ស់រាជរដ្ឋាភិបាល ដែ​លបានកំណត់ថា កា​រគោរពសិទ្ធិ​សេរី​ភាពខាងជំនឿសាសនា លើកស្ទួយ​ព្រះពុទ្ធសាស​នារបស់រដ្ឋ និងបង្ក​លក្ខណៈងាយ​ស្រួលដល់ សកម្មភាពនៃសា​សនា​ផ្សេងផ្សេង​ទៀតដោយផ្អែក មូលដ្ឋានចៀស​វាង​ការរើសអើងការ​បែងចែក ភាព​ខុសគ្នាខាងជំនឿសាសនា។

គួរបញ្ជាក់ផងដែរថា មហាសន្និបា​តព្រះមន្ត្រីសង្ឃទូទាំងខេ​ត្តបន្ទាយមាន​ជ័យលើក​ទី៣០​នេះផង​ដែរ ថ្នាក់ដឹ​កនាំព្រះមន្ត្រី​សង្ឃខេត្ត ព្រះមន្ត្រីសង្ឃ​ ស្រុក ក្រុង បាននិម​ន្ដឡើងធ្វើប​ទអន្តរា​គមន៍រាយ​ការណ៍ពីការ​ងារ​គ្រប់គ្រង និងបា​នលើកឡើង​ពីបញ្ហាពាក់ព័ន្ធប្រឈមនានាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ