ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណត្តិទី០៣ ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣
Sat,28 January 2023 (Time 04:33 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 62នាក់)

ខេត្តកណ្ដាល ៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណត្តិទី០៣ ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ។

លោក គង់ ឆេង ប្រធានសមាគម បានឱ្យដឹងថា កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ផ្សព្វផ្សាយមើលវឌ្ឍនៈភាពការងារ និងបញ្ហាប្រឈមនានា ដែលសមាគមក្រុមប្រឹក្សាថ្នាក់ មូលដ្ឋានខេត្តកណ្ដាល បានអនុវត្តកន្លងមកក្នុងឆ្នាំ២០២២ ព្រមទាំងពិនិត្យ អនុម័តលើរបាយការណ៍លទ្ធផលការងារ ផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តឆ្នាំ២០២៣បន្ត។

លោកបន្ថែមថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះដែរ ក្រុមប្រឹក្សាសមាគម បានពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២២ ដូចជា៖
-ការបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទើបជាប់ឆ្នោត អាណត្តិ ទី៥។
-បណ្តុះបណ្តាលរំលឹកឡើងវិញដល់មេឃុំ និងចៅសង្កាត់។ -ពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២២ ដែលការងារហិរញ្ញវត្ថុនេះ សមាគមបានអនុវត្តបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងសន្សំសំចៃខ្ពស់ផ្អែកតាមគោលការណ៍គ្រប់គ្រង និងប្រតិបត្តិការរបស់សមាគម។ ក្នុងនោះដែរ កិច្ចប្រជុំបានពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ ដែលមានកិច្ចការជាអាទិភាពមួយចំនួន ត្រូវខិតខំអនុវត្តឱ្យទទួលបានជោគជ័យក្នុងការងារជាអាទិភាពនៅឆ្នាំ២០២៣ សម្រាប់ការ ការបណ្ដុះបណ្ដាលស្មៀនឃុំ សង្កាត់ និងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាក្រុង ស្រុក និងការផ្សព្វផ្សាយក្រមសីលធម៌សម្រាប់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងបន្តការចុះប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សាស្រុកផងដែរ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំសមាគម ដោយនាំមកនូវសមិទ្ធផលចម្បងៗ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគមក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ការអនុម័តកែប្រែអត្រាប្រាក់បេសកកម្ម នីតិវិធីនៃការបង់ប្រាក់សមាជិភាព រួមទាំងការប្រមូលបញ្ហាប្រឈម សំណូមពរនានារបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងស្វែងយល់ពីស្ថានភាពនៃសមត្ថភាពក្រុមប្រឹក្សាក្នុងការអនុវត្តការងារ បន្ទាប់ពីទទួលការបណ្ដុះបណ្ដាលរួចមក គឺជាឱកាសសម្រាប់ផ្ដល់ការបង្វឹកបន្ថែមដើម្បីឱ្យសមាជិកក្រុមប្រឹក្សាថ្នាក់មូលដ្ឋានទាំងអស់អាចអនុវត្តនៅមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាព និងដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ