(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានដឹកនាំគណ:ប្រតិភូយោធភូមិភាគទី៥ និងមានការអញ្ជើញចូលពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តខេត្តបន្ទាយមានជ័យ ចូលរួមក្នុងកិច្ចប្រជុំ ជាមួយប្រតិភូកងទ័ពភូមិភាគទី១ថៃ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ និងអភិបាលខេត្តស្រះកែវ នៅក្នុងបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកអន្តរជាតិ "ប៉ោយប៉ែត-ខ្លងលឹក" ។គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា-កងទ័ពភូមិភាគទី១ថៃ រួមមាន:១-ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរឡើង។២-បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។៣-គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។៤-បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្មតាមបណ្តោយព្រំដែន។នាឱកាសនោះលោកឧត្តមសេនីយ៍ទោ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ក៏បានថ្លែងអរគុណដល់ប្រទេសកម្ពុជា ដែលបានជួយជនជាតិថៃក្នុងហេតុការអគ្គីភ័យឆាបឆេះសណ្ឋាគារ ហ្គ្រែនដាយមេននៅក្នុងក្រុងប៉ោយប៉ែតកន្លងមក ។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយទោ សេង ធារិន បានស្នើសុំដល់ភាគីថៃជួយទប់ស្កាត់ កុំឲ្យមានអ្នកនយោបាយប្រទេសទាំង២ យកព្រំដែនធ្វើជាបញ្ហានយោបាយ ព្រោះថាបញ្ហាព្រំដែនជាភារកិច្ចនៃកងកម្លាំងនៃប្រទេសទាំងពី។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាស ប្រកបដោយភាពស្និទ្ធស្នាល រីករាយ មិត្តភាព និងភាតរភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ (រស្មីកូនខ្មែរ)
ប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះចំនួន ២០១នាក់ នៅស្រុកពញាឮ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល (រស្មីកូនខ្មែរ)
ក្រុមគ្រួសារជនរងគ្រោះ ដែលដឹកឈើផ្ទះចាស់ ពីស្រុកវើនសៃ ខេត្តរតនគិរី មកស្រុកកំណើត ដើម្បីសង់លំនៅដ្ឋាន សំរាប់រស់នៅ ឱ្យបានសមរម្យនឹងគេ មកដល់ពេលនេះ នៅតែទទូចអង្វរ ស្នើសុំកិច្ចអន្តរាគមន៍ពីរក្រសួងពាក់ព័ន្ធជាពិសេសសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទទួលបានយុត្តិធម៌ ខណ:លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត តាកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះមកនាំគ្នា ធ្វើការហ៊ុព័ទ្ធ និងបានចាប់ រឹបអូសយកឈើផ្ទះចាស់ និងរថយន្ត ទាំងក្ដីអយុត្តិធម៌ជាទីបំផុត (រស្មីកូនខ្មែរ)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ (រស្មីកូនខ្មែរ)
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅក្រុងសិរីសោភ័ណ (រស្មីកូនខ្មែរ)
វីដែអូ