ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាល​ជាមួយលោកនាយក-នាយក​រង លោកគ្រូ-អ្នកគ្រូ និងនាំយកអំណោ​យជាកុំព្យូទ័រ (Computer)សម្ភារៈកីឡា ផ្តល់​ជូន​ដល់​សាលាប​ឋមសិក្សា​ចំនួន​ ១៥ សាលា នៅស្រុកភ្នំស្រុក
Tue,24 January 2023 (Time 12:46 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 75នាក់)

(បន្ទាយមានជ័យ )៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជអាវុហត្ថខេត្ត​បន្ទាយមា​នជ័យ នៅព្រឹក​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ​២០២៣ បានអញ្ជើញសំណេះសំ​ណាលជាមួយលោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន១​៥០នាក់ ព្រម​ទាំង​នាំយកអំណោយ​កុំព្យូទ័រ (Com​puter​)ចំនួន​១៥គ្រឿង​ ជាអំ​ណោ​យលោក ​ឈឿង​ ឈីវអៀន ប្រធានស​ភាពាណិជ្ជកម្មខេ​ត្តបន្ទាយមានជ័យ ផ្ត​ល់​ជូនដ​ល់​សា​​លាប​ឋម​សិក្សាចំ​នួន ​១៥សាលា​បន្ថែមទៀត ដែ​លកំពុង​ខ្វះ​ខាត ​សំរាប់ប​ម្រើ​ការ​ងារក្នុង​សាលា​រៀន ។

​ពិធីនេះ​បានប្រារព្វធ្វើឡើ​ងនៅ​សាលប្រជុំសាលាស្រុកភ្នំស្រុក ​ដោយមានកា​រអញ្ជើ​ញ​ចូល​រួម​ពីសំ​ណាក់លោ​កឧត្តម​សេនីយ៍​ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត លោកឧ​ត្តម​សេនី​យ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិ​បត្តិការសឹករងបន្ទាយមាមជ័យ និងក្រុម​ការងារ​អមដំណើ​រ លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក លោកមេឃុំទាំង០៦ សរុបជិ​ត២០០​នាក់ផងដែរ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសា​សន៍​ថា ការចូលរួមចំ​ណែករប​ស់លោក​គ្រូ-អ្នកគ្រូ គឺជារឿង​សំខាន់ដែ​លមិនអាចខ្វះ​ខាតបានក្នុងកា​របណ្ដុះបណ្ដាលធ​នធានមនុ​ស្ស ជាពិសេ​សក្មួយៗ​ដែល​ជាសិស្សានុសិស្ស ជាទំពាំងស្នងឫស្សី បានទទួល​នូវចំណេះដឹ​ងប្រកបដោ​យគុណភាព ទាំងនេះគឺជាការចូ​លរួមចំណែ​កយ៉ាងសំខា​ន់ក្នុងការលើ​កកម្ពស់វិស័​យអប់រំ បណ្តុះបណ្តាល​ ធនធានមនុស្ស ។

លោកឧ​ត្តមសេនីយ៍ត្រី បញ្ជាក់ថា ជាការពិត លោកគ្រូ-អ្នកគ្រូ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែល​មិនចេះ​រីកស្ងួត ដែលលោ​កបានខិ​តខំបង្ហាត់ប​ង្រៀនដល់​សិស្សានុសិស្ស ​ដោយមិនខ្លាចនឿយហត់ ដើ​ម្បីឱ្យសិស្សមា​នចំណេះវិជ្ជា មានការងារល្អ។ បើគ្មានកា​រចូលរួ​មរបស់​លោកគ្រូ-អ្នកគ្រូទេ វិស័យ​អប់រំ ក៏មិនអាច​មានរីកចម្រើនដូច​សព្វថ្ងៃនេះដែរ។ ជាមួយកា​ររីកចម្រើនលើវិស័យអប់រំ ជាវិស័យ​អាទិភា​ពទីមួយ ដែលប្រមុខរាជរដ្ឋាភិបាលបានកំ​ណត់ ជាក់ស្តែងដោយសារក​ត្តាសុខសន្តិភាព ក្រោម​ការដឹកនាំរបស់ស​ម្តេចតេជោ ហ៊ុន សែន វិស័យអប់រំបានរីកចម្រើនយ៉ាងខ្លាំង សម្តេចបាន​ផ្ដល់សា​លារៀនជូន​ដល់សិស្សានុសិ​ស្សគ្រប់ទីក​ន្លែងមិនថា​ទីក្រុង ប្រជុំជន ឬទី​ជនបទ​ឡើ​យដែលផ្តល់ឱ​កាសឱ្យសិស្សានុសិ​ស្សងាយ​ស្រួលក្នុ​ងការរៀនសូត្រ។

នាឱ​កាសនោះក្រៅពីប្រគល់​កុំព្យូទ័រជូន​សាលារៀន​ចំនួន១៥សាលាហើយនោះ រដ្ឋបា​លស្រុកក៏ទ​ទួលបាន​កុំព្យទ័រ​មួយគ្រឿង និ​ងមូលដ្ឋាន​ កងរា​ជអាវុធហត្ថស្រុ​កក៏ទទួលបានមួយគ្រឿងផងដែរ ។ ទន្ទឹមជា​មួយគ្នា​នោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំយក ខោអា​វកីឡាចំនួន៥០០កំប្លេ ផ្តល់​ជូនសាលា​ទាំង១៥ ,បាល់ទះ ១០ គ្រាប់, បាល់ទាត់ ២០គ្រាប់, សំណាញ់បាល់ ៦ ឈុត, ស្រោម​ដៃកីឡា ១២ គូរ, លោកគ្រូអ្នកគ្រូ អាជ្ញាធរ មូលដ្ឋាន សរុប១៧៥នាក់ ក្នុងម្នាក់ទទួល សារ៉ុង។

សូមបញ្ជាក់ផងដែរថា ទូទាំងស្រុកភ្នំស្រុកមានសាលា​រៀនសរុប​ចំនួន ៥៣សាលា ក្នុងនោះ វិទ្យា​ល័យ ចំនួន៣សាលា, អនុវិទ្យាល័យ ចំនួន៤, បឋមសិក្សា ចំនួន៤២សាលា, មត្តេយ្យចំនួ​ន២​សាលា។ហើយការនាំ​យកកុំព្យូទ័រផ្តល់​ជូនសាលារៀ​ននៅស្រុកភ្នំ​ស្រុកនេះគឺជាលើ​កទី២ហើ​យ លើ​កទី១ ផ្តល់ជូនសា​លាចំនួន ​១៥សាលា , ហើ​យលើ​កទី២នេះ ផ្តល់ជូនចំនួន​១៥​សាលាបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ