ខេត្តប៉ៃលិន៖ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសោភ័ណភាពទីក្រុង ទើបនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រោយម៉ោងរដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះអ៊ុតផ្លូវសំបុកមាន់ និងជង្ហុកមួយចំនួននៅតាមដងផ្លូវជាតិលខ ៥៧ ចាប់ពីចំណុចរង្វង់មូលត្បូង រហូតដល់វិមានឯករាជ្យខេត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងបង្ករភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ជាមួយគ្នាលោកជំទាវអភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋដែលដាក់នៅតាមដងផ្លូវ និងជួយថែទាំដើមឈើដែលខាងរដ្ឋបាលខេត្ត ខិតខំដាំដុះទុកសំរាប់យើងទាំងអស់គ្នានិងនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ (រស្មីកូនខ្មែរ)
ប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះចំនួន ២០១នាក់ នៅស្រុកពញាឮ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល (រស្មីកូនខ្មែរ)
ក្រុមគ្រួសារជនរងគ្រោះ ដែលដឹកឈើផ្ទះចាស់ ពីស្រុកវើនសៃ ខេត្តរតនគិរី មកស្រុកកំណើត ដើម្បីសង់លំនៅដ្ឋាន សំរាប់រស់នៅ ឱ្យបានសមរម្យនឹងគេ មកដល់ពេលនេះ នៅតែទទូចអង្វរ ស្នើសុំកិច្ចអន្តរាគមន៍ពីរក្រសួងពាក់ព័ន្ធជាពិសេសសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទទួលបានយុត្តិធម៌ ខណ:លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត តាកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះមកនាំគ្នា ធ្វើការហ៊ុព័ទ្ធ និងបានចាប់ រឹបអូសយកឈើផ្ទះចាស់ និងរថយន្ត ទាំងក្ដីអយុត្តិធម៌ជាទីបំផុត (រស្មីកូនខ្មែរ)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ (រស្មីកូនខ្មែរ)
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅក្រុងសិរីសោភ័ណ (រស្មីកូនខ្មែរ)
វីដែអូ