ខេត្តបន្ទាយមានជ័យ៖បេក្ខសមណៈ បេក្ខជនចំនួន ២៧០អង្គ នាក់ ត្រូវបានធ្វើការប្រឡងវិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា ២០២២-២០២៣ នៅសាលាពុទ្ធិកវិទ្យាល័យ សម្ដេចជាស៊ីម ក្នុងបរិវេណវត្ត ចមសុទ្ធាវាស ហៅវត្ត ស្វាយចាស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា វិញ្ញាសាប្រឡងនាថ្ងៃនេះមានចំនួន ៦ មុខវិជ្ជា ទី១ វិញ្ញាសាភាសាបាលី ទី២ វិញ្ញាសាតែងសេចក្ដី ទី៣ វិញ្ញាសាប្រវត្តិ ភូមិ វិទ្យាសាស្ត្រអនុវត្តទី៤ វិញ្ញាសាពុទ្ធវិន័យ ពុទ្ធប្រវត្តិ ទី៥ វិញ្ញាសាសរសេរតាមអាននិងទី ៦ វិញ្ញាសាគណិតវិទ្យា។ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ក្នុងការអភិវឌ្ឍន៍វិស័យអប់រំកម្ពុជា ជាមួយនឹងការចាប់ផ្ដើមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ សម្រាប់នីតិកាលទី ៦ នៃរដ្ឋភា បានដាក់ចេញគោលនយោបាយអប់រំជាតិគឺ ការពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ។ ចំពោះវិស័យពុទ្ធិកសិក្សាវិញ រាជរដ្ឋាភិបាលក៏បានដាក់ចេញនៅកម្មវិធីនយោបាយ បន្តការគោរពសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ជាពិសេសការបន្តពង្រឹងនិងពង្រីកវិស័យពុទ្ធិកសិក្សា ឱ្យមានទាំងបរិមាណនិងគុណភាព នៅគ្រប់កម្រិត។ព្រះសង្ឃ នៅក្នុងខេត្តបន្ទាយមានជ័យនេះ ព្រះអង្គតែងតែយកចិត្តទុកដាក់ក្នុងការសិក្សា ធម៌វិន័យបានខ្ជាប់ខ្ជួន ជាពិសេសព្រះអង្គបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួន ព្រះអង្គជាសមណសិស្ស ដើម្បីត្រៀមខ្លួនក្នុងការប្រឡងយកវិញ្ញាបនបត្រកម្រិតពុទ្ធិកបឋមសិក្សា(បាលីរង)។ ជឿជាក់ថាព្រះពុទ្ធសាសនានៅកម្ពុជាយើង អាចគង់វង្សយូរអង្វែងបាន អាស្រ័យលើព្រះគុណម្ចាស់ និងពុទ្ធបរិស័ទគ្រប់រូបបានសិក្សាព្រះបរិយត្តិ និងបដិបត្តិតាមមាគ៌ាដ៏ត្រឹមត្រូវ របស់ព្រះពុទ្ធជាម្ចាស់៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ (រស្មីកូនខ្មែរ)
ប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះចំនួន ២០១នាក់ នៅស្រុកពញាឮ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល (រស្មីកូនខ្មែរ)
ក្រុមគ្រួសារជនរងគ្រោះ ដែលដឹកឈើផ្ទះចាស់ ពីស្រុកវើនសៃ ខេត្តរតនគិរី មកស្រុកកំណើត ដើម្បីសង់លំនៅដ្ឋាន សំរាប់រស់នៅ ឱ្យបានសមរម្យនឹងគេ មកដល់ពេលនេះ នៅតែទទូចអង្វរ ស្នើសុំកិច្ចអន្តរាគមន៍ពីរក្រសួងពាក់ព័ន្ធជាពិសេសសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទទួលបានយុត្តិធម៌ ខណ:លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត តាកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះមកនាំគ្នា ធ្វើការហ៊ុព័ទ្ធ និងបានចាប់ រឹបអូសយកឈើផ្ទះចាស់ និងរថយន្ត ទាំងក្ដីអយុត្តិធម៌ជាទីបំផុត (រស្មីកូនខ្មែរ)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ (រស្មីកូនខ្មែរ)
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅក្រុងសិរីសោភ័ណ (រស្មីកូនខ្មែរ)
វីដែអូ