ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល និងជូនរង្វាន់ម៉ូតូ និងថវិកាដល់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងតាខ្មៅ
Fri,20 January 2023 (Time 10:07 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 62នាក់)

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញសំណេះសំណាល និងជូនរង្វាន់ម៉ូតូ និងថវិកា ដល់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងតាខ្មៅ ចាប់ពីនិទ្ទេសA ដល់និទ្ទេសD ចំនួន ៨៣៨នាក់ ព្រមទាំងគណៈគ្រប់គ្រងវិទ្យាល័យរដ្ឋ និងឯកជន លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ ចំនួន ១៤១នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាបន្តទៀត ដើម្បីកសាងខ្លួនក្លាយជាធនធានមនុស្ស ប្រកបដោយសក្ដានុពល គុណធម៌ និងភាពថ្លៃថ្នូរ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងសមធម៌ និងទទួលបានការទទួលស្គាល់ពីកម្រិតស្តង់ដារការងារជាតិ និងអន្តរជាតិ ក្នុងការឈានជើងចូលទៅបម្រើការក្នុងទីផ្សារពលកម្ម ក្នុងយុគសម័យឌីជីថល ឬហៅថា បដិវត្តឧស្សាហកម្ម ៤.០។

ឯកឧត្ដមបាន ជំរុញដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ-អ្នកគ្រូទាំងអស់ត្រូវបន្តខិតខំធ្វើកំណែទម្រង់វិស័យអប់រំឲ្យកាន់តែខ្លាំងខ្លាថែមទៀត ពីព្រោះតាមរយៈកំណែទម្រង់មុតស្រួតទៅលើវិស័យអប់រំក្នុងខេត្តកណ្ដាល បានធ្វើឲ្យធនធានមនុស្សក្នុងខេត្ត មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ប្រកបដោយចីរភាព ក្នុងនោះ លទ្ធផលសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ បានចាប់ផ្តើមពី ២៧.៥៧% ក្នុងឆ្នាំ២០១៤ កើនដល់ ៧៥.៩៥% នៅក្នុងឆ្នាំសិក្សា ២០២១-២០២២។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់នាពេលនេះ គឺធ្វើតាមការសន្យាល ក្នុងពិធីជួបសំណោះសំណាលលើកទឹកចិត្តកាលពីមុនពេលប្រឡង ដែលពិធីនេះគឺបានបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ទីរអប់រំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងមនុពេលប្រឡង និងក្រោយពេលប្រឡង សំដៅជួយលើកទឹកចិត្តឲ្យសិក្សានុសិស្សខិតខំរៀនសូត្រទទួលបានលទ្ធល្អប្រសើរ ។

ឯកឧត្ដមក៏បាន ស្មើដល់លោកគ្រូ-អ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់លើការបង្រៀនដល់សិស្សថ្នាក់ទី១២ ឲ្យតែខ្លាំងខ្លាឡើងបែមទៀតដើម្បីឲ្យសិស្សជាប់និទ្ទេសA ក្នុងខេត្តកណ្ដាល កាន់តែច្រើនឡើងនៅឆ្នាំក្រោយៗជាបន្តបន្ទាបទៀត។

រង្វាន់ម៉ូតូ និងថវិកាដល់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ក្រុងតាខ្មៅ គឺចំពោះ សិស្សជាប់និទ្ទេស A ចំនួន ៣៤នាក់ ស្រី ១៥នាក់ ទទួលបានម៉ូតូ Honda Dream សេរីឆ្នាំ២០២៣ ម្នាក់ ១គ្រឿង សិស្សជាប់និទ្ទេស B ១១៨ នាក់ ស្រី ៧៧នាក់ ទទួលបានថវិកាម្នាក់ ៤០ម៉ឺនរៀល សិស្សជាប់និទ្ទេស C ២៨៦ ស្រី ១៦១នាក់ ទទួលបានថវិកាម្នាក់ ៣០ម៉ឺនរៀល និទ្ទេស D ៤០០នាក់ ស្រី ២២៦នាក់ ទទួលបានថវិកាម្នាក់ ២០ម៉ឺនរៀល ។ ដោយឡែកគណៈគ្រប់គ្រងវិទ្យាល័យរដ្ឋ និងឯកជន លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១២ ចំនួន ១៤១នាក់ ក្នុងក្រុងតាខ្មៅ ទទួលបានថវិកាម្នាក់ ១០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ