ខេត្តកំពង់ឆ្នាំង : ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយគោយន្តម៉ាស៊ីនកិនស្រូវ ដែលបើកបរក្នុងទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុកលោកយាយអាយុ៧០ឆ្នាំម្នាក់ បណ្ដាលឱ្យបាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង ០៨និង២០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិបឹងស្ទេងកើត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គោយន្តកែច្នៃកិនស្រូវមួយគ្រឿងនេះ បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងស្ថានភាពល្បឿនលឿន បណ្ដាលឱ្យធ្លាក់ជង្ហុកហើយរេចង្កូតមកបុកលោកយាយ ដែលឈរនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឱ្យបាត់បង់អាយុជីវិតមួយរំពេចនៅនឹងកន្លែងកើតហេតុតែម្ដង។ប្រភពបន្តថា អ្នកបង្កហេតុរស់នៅភូមិខ្នារ ឃុំអភិវឌ្ឍន៍ ស្រុកសាមគ្គីមានជ័យ ។ ក្រោយពីរកើតហេតុ គោយន្តកែច្នៃនិងអ្នកបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនទៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ (រស្មីកូនខ្មែរ)
ប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះចំនួន ២០១នាក់ នៅស្រុកពញាឮ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល (រស្មីកូនខ្មែរ)
ក្រុមគ្រួសារជនរងគ្រោះ ដែលដឹកឈើផ្ទះចាស់ ពីស្រុកវើនសៃ ខេត្តរតនគិរី មកស្រុកកំណើត ដើម្បីសង់លំនៅដ្ឋាន សំរាប់រស់នៅ ឱ្យបានសមរម្យនឹងគេ មកដល់ពេលនេះ នៅតែទទូចអង្វរ ស្នើសុំកិច្ចអន្តរាគមន៍ពីរក្រសួងពាក់ព័ន្ធជាពិសេសសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទទួលបានយុត្តិធម៌ ខណ:លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត តាកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះមកនាំគ្នា ធ្វើការហ៊ុព័ទ្ធ និងបានចាប់ រឹបអូសយកឈើផ្ទះចាស់ និងរថយន្ត ទាំងក្ដីអយុត្តិធម៌ជាទីបំផុត (រស្មីកូនខ្មែរ)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ (រស្មីកូនខ្មែរ)
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅក្រុងសិរីសោភ័ណ (រស្មីកូនខ្មែរ)
វីដែអូ