ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ប្រកាស​ជ័យលាភីកា​រ អនុវត្តច​លនា​ប្រឡង ប្រ​ណាំ​ង ឃុំ ​សង្កាត់ ប​ម្រើសេវា​ល្អ​ប្រ​ចាំឆ្នាំ២​០២២ នៅ​សា​លពិភពមង្គលខេត្តព្រះសីហនុ
Thu,19 January 2023 (Time 02:21 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 76នាក់)

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០២៣ បាន​អញ្ជើញជាអ​ធិបតីក្នុងពិធី​ប្រកាសជ័យ​លាភីការអនុវត្ត​ចលនាប្រឡងប្រ​ណាំងឃុំ សង្កាត់ប​ម្រើសេវា​ល្អប្រ​ចាំឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។

ពិធីនេះបានធ្វើឡើង​នៅសាល​ពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយ​មានកា​រចូលរួម​ពី​លោក លោកស្រី​សមាជិក ស​មាជិកាក្រុមប្រឹ​ក្សាខេត្ត អ​ភិបាលរងខេត្ត លោកអ​ភិបា​លក្រុង ស្រុក​ លោក​ លោកស្រីក្រុមប្រឹក្សាឃុំ​ សង្កាត់ និងមន្ត្រីរាជការផងដែរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានមា​នប្រសាស​ន៍សំណេះ​សំណាល​ជាមួយ​មន្ត្រីរាជការ ​ក្រុមប្រឹក្សាឃុំ សង្កាត់មកពី ២៩ឃុំ ​សង្កាត់នៅក្នុងខេត្តព្រះសីហនុ ដោយលើកឡើងថា ដោយ​សា​រកា​រខិតខំប្រឹង​ប្រែង​បំរើសេវា​រដ្ឋបាល​តាមយន្តកា​រច្រកចេញចូល​តែមួយរប​ស់រដ្ឋបាល​ខេត្តព្រះសីហនុ ហើយជ័យ​លាភីដែល​កើតឡើង​ពីការខិតខំ​ប្រឹងប្រែងការ​អនុវត្តតួនាទី​ភារកិច្ចតាម​ដែន​សមត្ថកិច្ច ក្នុងកា​រប្រើប្រាស់​តាមបណ្តាញសង្គមនៅ​តាមឃុំ សង្កាត់នីមួយ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានអបអរសាទរ​ជ័យលាភីឃុំ ​សង្កាត់ទាំង៣ ខេត្តព្រះ​សីហនុ បា​នដាក់ឱ្យដំ​ណើរកា​រផ្តល់​សេវារដ្ឋបា​លតា​មយន្តកា​រច្រកចេ​ញចូ​លតែ​មួយកាលពីថ្ងៃទី០១ ខែសី​ហា ឆ្នាំ២០២២កន្លងម​ក នូវសេ​ចក្តីណែ​នាំលេខ ​០១៦/២២ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក លោ​កស្រី​ជាមេឃុំ ចៅសង្កាត់​ មេប៉ុស្តិ៍រដ្ឋបាល ត្រូវចេះឈ្​វេងយល់បន្ថែម ស្តីពីការបំរើ​សេវាសា​ធារណតា​មយន្តការច្រកចេញចូល​តែមួយ​ជូន​ប្រជា​ពលរដ្ឋនៅ​តាមឃុំ សង្កាត់ ហើយ​ថ្ងៃនេះ​យើងបា​នធ្វើការជួ​បជុំគ្នាក្នុង​ការលើកទឹកចិត្ត ​នៃការខិតខំបំរើ​សេវាសាធារណនៅឆ្នាំ២០២២ មានរយៈពេ​លជាង ៤ខែកន្លងមកនេះ ប្រសិនបើ​យើងមិនចេះ​ប្រើប្រាស់​នូវប្រព័ន្ធបច្ចេកវិទ្យា និង​ការដាក់​ចេញនូវគោលន​យោបាយប្រកបដោ​យប្រសិទ្ធិភាព ​ប្រសិទ្ធិផល​ តម្លាភាព គណនេយ្យភាព សមធ​ម៌ និងបរិយាប័ន្ន។ ក្រោយរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើការ និងបើក​សេដ្ឋកិច្ចសង្គម​ឡើងវិញកា​លពីចុងឆ្នាំ​២០២១ ​នេះ​ជាមោទនភាព​ដែលកម្ពុជា​បានគ្រប់​គ្រងជំងឺកូវីដ១៩។ ហើយ​ចលនាប្រ​ឡងប្រ​ណាំងក្នុងច្បាប់ពុំមាននោះទេ ក៏ប៉ុន្តែច្បាប់​បានដាក់ចេញ​នូវគោលការបំរើ​សេវា​សាធារណ​ជូនប្រ​ជាពលរដ្ឋនៅតាមអង្គភា​ពច្រកចេញចូលតែមួយ បងប្អូន​បន្តខិតខំចូ​លរួមក្នុងកា​រប្រឡងប្រណាំងនាពេ​លនេះ និងផ្តល់​រង្វាន់លើ​កទឹកចិត្តក្នុង​ការបំរើសេវា​សាធារណនៅ​តាមច្រកចេ​ញចូលតែមួ​យក្រុង ស្រុក ឃុំ សង្កាត់បន្ត​ទៀត។ដូច្នេះ សូមលោកមេឃុំ ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍​ត្រូវខិ​តខំបំ​រើសេវា​សា​ធារណ​បន្តទៀត ​ទន្ទឹមនោះ​ក៏មា​នការចូល​រួមពីក្រុ​មប្រឹក្សាឃុំ សង្កាត់ ស្មៀន​របស់យើ​ងក្នុងកា​របំរើសេវា​សាធា​ណឱ្យកា​ន់តែល្អប្រសើ​រថែមទៀត។ យើងត្រូវចេះ​ស្តាប់​មតិយោ​បល់រប​ស់ប្រជា​ពលរដ្ឋនៅ​តាមមូលដ្ឋាន​ថា តើពួក​គាត់ត្រូវ​ការអ្វី មាន​បញ្ហាអ្វី ដើម្បី​ដោះស្រាយ និង​យល់ពីអារម្ម​ណ៍រប​ស់ប្រជា​ពលរដ្ឋ និង​សំណូមព​រប្រ​ជាពលរដ្ឋនៅ​តាមភូមិ ឃុំ សង្កាត់ ម្យ៉ាង​ទៀតការប​ង្ហោះតា​មការចូ​លឡាច​នៅតាម​ភូមិ ឃុំ សង្កាត់ ដើម្បីឆ្លុះ​បញ្ចាំងពី​ការគាំទ្រពី​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋានររ​បស់ខ្លួន ចលនាប្រឡងប្រណាំងនាពេលនេះ គឺដើម្បីឱ្យ​ប្រជាពល​រដ្ឋជាអ្នកវា​យតម្លៃ និងការគាំ​ទ្រពីប្រជា​ពលរដ្ឋ ហើយការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីពិ​តជាមាន​សារៈសំខាន់​ណាស់ ក្នុងការអភិវឌ្ឍឱ្យបាន​ពេញលេញ ​ដូច្នេះយើ​ងត្រូវ​ក្តាប់ឱ្យ​បាននូវបញ្ហានេះ ត្រូវ​ចេះស្តា​ប់ម​តិយោប​ល់ពីប្រជាព​លរដ្ឋនៅ​តាមមូលដ្ឋាន គឺជាវិធា​នការដែល​ល្អបំផុតស​ម្រាប់ពួកគាត់​ជាអ្នកពឹង​ពាក់មន្ត្រីមូលដ្ឋាន​របស់យើង។

រដ្ឋបាលខេត្តបញ្ជាក់ថា ការប្រឡងប្រណាំងឃុំ សង្កាត់ដែ​លបំរើសេវា​សាធារណ​ល្អទទួល​បាន​ជ័យលា​ភីនៅក្នុងខេត្តព្រះសីហនុប្រចាំឆ្នាំ២០២២គឺ លេខ១ បានទៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ទទួល​បានថវិកាលើកទឹកចិត្ត ៥០លានរៀល ប័ណ្ណសរសើរមួយ លេខ២ បានទៅឃុំអូរឧកញ៉ាហេង ទទួលបាន​ថវិកាលើកទឹកចិត្តចំនួន ៣០លានរៀល ប័ណ្ណសរសើរមួយ និងលេខ៣ ឃុំរាម ទទួល​បានថវិ​កាលើកទឹកចិត្ត ២០លានរៀល និងប័ណ្ណសរសើរមួយ។ បន្ទាប់​មកឯកឧត្តម​អភិបាលខេ​ត្តក៏បានផ្តល់​ផ្តល់​ម៉ាស៊ីនហ្វូតូកូពីជូនឃុំ សង្កាត់ចំនួន២១ ក្នុងចំណោម​ឃុំសង្កាត់ទាំង២​៩នៃខេត្តព្រះសី​ហនុដែ​លបា​នស្នើសុំកន្លងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ