ខេត្តកណ្ដាល៖ថ្លែងនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផងនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងមាសម្ថកិច្ច និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ ពន្លឿនការងារធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុ ពិសេសអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងអនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណា ដើម្បីធានាដល់ការបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។ជាងនេះទៅទៀតឯកឧត្តមបានស្នើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ បង្ក្រាបឱ្យបាននូវបទល្មើសនានា ដោយមិនឱ្យមានបទល្មើសដូចជាចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋានផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ (រស្មីកូនខ្មែរ)
ប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះចំនួន ២០១នាក់ នៅស្រុកពញាឮ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល (រស្មីកូនខ្មែរ)
ក្រុមគ្រួសារជនរងគ្រោះ ដែលដឹកឈើផ្ទះចាស់ ពីស្រុកវើនសៃ ខេត្តរតនគិរី មកស្រុកកំណើត ដើម្បីសង់លំនៅដ្ឋាន សំរាប់រស់នៅ ឱ្យបានសមរម្យនឹងគេ មកដល់ពេលនេះ នៅតែទទូចអង្វរ ស្នើសុំកិច្ចអន្តរាគមន៍ពីរក្រសួងពាក់ព័ន្ធជាពិសេសសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទទួលបានយុត្តិធម៌ ខណ:លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត តាកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះមកនាំគ្នា ធ្វើការហ៊ុព័ទ្ធ និងបានចាប់ រឹបអូសយកឈើផ្ទះចាស់ និងរថយន្ត ទាំងក្ដីអយុត្តិធម៌ជាទីបំផុត (រស្មីកូនខ្មែរ)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ (រស្មីកូនខ្មែរ)
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅក្រុងសិរីសោភ័ណ (រស្មីកូនខ្មែរ)
វីដែអូ