ខេត្តតាកែវ៖ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួបរួមគ្នាការពារតំបន់ព្រៃឈើសហគមន៍របស់ខ្លួន ឱ្យបានគង់វង់ជានិរន្តន៍ ពិសេសត្រូវការពារមិនឱ្យមានជនខិលខូចយកមកធ្វើជាកម្មសិទ្ធិបាននោះដែរ ព្រោះទីតាំងតំបន់សហគមន៍ព្រៃឈើត្រពាំងធំខាងត្បូងនេះ អនាគត់ប្រាកដជាក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ហើយក្នុងនោះបងប្អូនក្នុងសហគមន៍ និងទទួលបានផលប្រយោជន៍សម្រាប់ច្រើនពីព្រៃឈើសគមន៍នេះផ្ទាល់តែម្តង ។ឯកឧត្តម មានប្រសាសន៍ណែនាំបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយណែនាំពីការទន្ទ្រានដីព្រៃឈើខុសច្បាប់នៅតំបន់ដីសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣នេះ ។បើតាមការបញ្ជាក់ពីលោក ស៊ឹម ឡាប៉័ង ប្រធានខ័ណ្ឌរដ្ឋបាលព្រៃឈើតាកែវ ដីព្រៃសហគមន៍ត្រពាំងធំខាងត្បូងនេះ ដែលនៅតាមជើងភ្នំដំរីរមៀល កន្លងមកមានជនខិលខូចមួយចំនួន បានចូលកាប់ទន្រ្ទានយកដីព្រៃឈើសហគមន៍ត្រពាំងធំខាងត្បូងយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយថ្មីៗនេះក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចុះរុះរើរបងដែលជនខិលខូចនោះសាងសង់ ហើយក្នុងនោះយើងបានដកហូតដីព្រៃឈើសហគមន៍មកវិញចំនួន ២៣២ហិកតាផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្លែចម្រុះ សាច់ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ចុងសប្តាហ៍ នៅផ្សារសហគមន៍ (រស្មីកូនខ្មែរ)
ប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះចំនួន ២០១នាក់ នៅស្រុកពញាឮ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល (រស្មីកូនខ្មែរ)
ក្រុមគ្រួសារជនរងគ្រោះ ដែលដឹកឈើផ្ទះចាស់ ពីស្រុកវើនសៃ ខេត្តរតនគិរី មកស្រុកកំណើត ដើម្បីសង់លំនៅដ្ឋាន សំរាប់រស់នៅ ឱ្យបានសមរម្យនឹងគេ មកដល់ពេលនេះ នៅតែទទូចអង្វរ ស្នើសុំកិច្ចអន្តរាគមន៍ពីរក្រសួងពាក់ព័ន្ធជាពិសេសសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទទួលបានយុត្តិធម៌ ខណ:លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្ត តាកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះមកនាំគ្នា ធ្វើការហ៊ុព័ទ្ធ និងបានចាប់ រឹបអូសយកឈើផ្ទះចាស់ និងរថយន្ត ទាំងក្ដីអយុត្តិធម៌ជាទីបំផុត (រស្មីកូនខ្មែរ)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ (រស្មីកូនខ្មែរ)
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការសមាគមន៍អតីតៈយុទ្ធជននៅក្រុងសិរីសោភ័ណ (រស្មីកូនខ្មែរ)
វីដែអូ