ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
នគរបាលស្រុកភ្នំស្រុក បន្តសកម្មភាពចុះជួយសម្រួលចរាចរណ៍ជូនអ្នកដំណើរ នៅកំណា​ត់ផ្លូវទឹ​ក​ជន់លិចខ្លាំង
Tue,27 September 2022 (Time 02:07 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 64នាក់)

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បាន​បន្តបញ្ជូន​កម្លាំងនគរបាល ចុះ​ជួយសម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ នៅតាម​កំណាត់ផ្លូវដែ​លត្រូវទឹ​កជំនន់ជន់ខ្លាំងនៅស្រុកភ្នំស្រុក។
កំណាត់​ផ្លូវ​មួ​យខ្សែចុះ​ពីផ្លូវជាតិ​លេ​ខ៥ ឆ្ពោះទៅ​ទីរួមស្រុកភ្នំស្រុក និងតំបន់​ទេសចរណ៍​អាងត្រ​ពាំងថ្ម ត្រូវបានដា​ក់ពង្រាយកម្លាំងនគរបាល​ជាច្រើននាក់ រួមជាមួយកម្លាំងប្រជាការពារ ដើម្បីចុះ​ជួយធ្វើច​រាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ទាំងថ្មើរជើង ម៉ូតូ និងរថយន្ត ខណះកំ​ណាត់ផ្លូវ​មួយនេះត្រូវបានទឹ​កលិចហូរ កាត់ផ្លូវខ្លាំង ដើម្បីបញ្ចៀ​សគ្រោះថ្នាក់ផ្សេងៗ។
ទន្ទឹមគ្នានោះ គ្រប់បណ្តាអ​ធិការដ្ឋា​ននគរបាលស្រុក-ក្រុង ត្រូវបានត្រៀម​កម្លាំង យាម ល្បាត ស​ម្ភារ: មធ្យោបាយ ២៤ម៉ោងលើ២៤​ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ឆ្លើយតបសភាពកា​រណ៍បទ​ល្មើសផ្សេងៗ ដែលអាចកើតឡើង​ជាយថាហេតុ ឬ គ្រោះធម្មជាតិ និងអគ្គីភ័យជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ