ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សមត្ថកិច្ច​ស្រុកបុរីអូរស្វាយសែនជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណី​ឃាតកម្ម ប្លន់ម៉ូ​តូជ​នរង​គ្រោះ ចាប់ដាក់ខ្នោះដៃ ហើយសម្លាប់
Tue,27 September 2022 (Time 12:57 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 78នាក់)

ខេត្តស្ទឹងត្រែង៖ជនសង្ស័យ ២នាក់ ក្នុងករ​ណីប្លន់ម៉ូតូ​ជ​នរងគ្រោះ ចាប់ដា​ក់ខ្នោះដៃ ហើយ​សម្លាប់ កាល​ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្បែរ​ចំណុ​ចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូ​មិរិទ្ធីសែនជ័យ ២ ឃុំ​អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនបានហើយ និង​បាន​នាំខ្លួនទៅឲ្យធ្វើត្រាប់​កាលពីរសៀល ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០២២ ។
សមត្ថកិច្ចបាន​ឲ្យដឹងថា ជន​រងគ្រោះមានឈ្មោះ ថេន សុមិត្ត ភេទ​ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ​កោះកី ឃុំកោះស្នៃង ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវ​បាន​ប្រជា​ពល​រដ្ឋប្រទះ​ឃើញស្លាប់​​ដោយ​ដៃជាប់ខ្នោះពាក់អាវដៃវែ​ង ពណ៌ផ្ទៃមេឃ ស្លៀកខោ​ពណ៌បៃតង ខ្សែ​ក្រវា​ត់ពណ៌ខ្មៅ ក្បែរសាក​សព​មា​នស្បែក​ជើងផ្ទាត់មួយគូ។
ចំណែ​កជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ជាតិ សារ៉ូ​ ភេទប្រុស អាយុ១៨ ឆ្នាំមុខរប​រមិនពិតប្រាកដ និងឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជន​សង្ស័យទាំងពីរនាក់ រស់នៅភូមិរិទ្ធសែនជ័យ ២ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ។
សាច់​ញាតិបានប្រាប់ថា ជនរងគ្រោះ​ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា កញ្ចាស់ ពណ៌ត្រួយចេក ចេញពី​ផ្ទះ​តាំង​ពីថ្ងៃទី១៦ ខែ​កញ្ញា ពុំបានត្រឡប់ទៅផ្ទះវិញ​នោះទេ ទើបនៅល្ងាចថ្ងៃទី១៨ ត្រូវបានគេ​ប្រទះឃើញ​ស្លាប់ទាំង​ដៃជាប់ខ្នោះនៅចំណុចខាងលើ។ ចំណែក​ម៉ូតូកញ្ចា​ស់របស់ជ​នរងគ្រោះ​ក៏បាត់​មិនឃើញ​ដែរ។
ក្រោ​យធ្វើការស៊ើបអង្កេត​ស្រាវជ្រាវរយៈពេល ៨ថ្ងៃ សមត្ថកិច្ចកំណត់បានមុខសញ្ញា រហូតឈាន​ដល់ការ​ចាប់ឃា​ត់ខ្លួន​ជនសង្ស័យ​ ២នាក់ខាងលើ​យកមក​ធ្វើត្រាប់​សកម្មភាពចា​ប់ជនរង​គ្រោះ​ដាក់ខ្នោះ ហើយ​យកដំបងវាយ​ចំកញ្ចឹងក និងក្បាល​បណ្ដា​លឲ្យផុងលលាដ៍ និ​ងបាក់ក។ ក្រោយ​ធ្វើត្រាប់ក្នុង​សកម្មភាពដាក់ខ្នោះ និងយក​ដំបងវាយប្លន់យកម៉ូតូ​ជនរងគ្រោះរួច ជនស​ង្ស័យ ត្រូវបា​នកម្លាំង​សមត្ថកិច្ច បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការសាកសួរបន្ត និង​កសាងសំ​ណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ