ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក​ជាប់​កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
Fri,23 September 2022 (Time 04:49 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 76នាក់)

ខេត្តកណ្តាល៖ថ្លែងក្នុឱកាសអញ្ជើញជួប​សំណេះសំណា​ល ជាមួយមន្ត្រីរាជការ បុគ្គលិក​ជាប់កិច្ច​សន្យា នៃរដ្ឋបា​លខេត្តកណ្ដាល ក្នុងឱកាសពិ​ធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុង​ឱកា​សបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំខេត្ត តែងតែ​ជួបសំណេះសំ​ណាល និងឧប​ត្ថ​ម្ភនូវ​ថវិកា​មួយ​ចំនួន​ ជូនដល់មន្ត្រីរាជការ បុគ្គលិក​ជា​ប់កិច្ច​សន្យា នៃរដ្ឋបា​លខេត្ត ដើម្បី​យក​ទៅប្រើប្រាស់​ទៅតាមសេចក្តីត្រូវការ​ជាក់ស្តែង ។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែល​កន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញ​អស់សមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារ​ជូនរដ្ឋបាលខេ​ត្ត រហូតសម្រេច​បានលទ្ធផលគួរជា​ទីគាប់ប្រសើរ ទោះបីនៅមានប​ញ្ហាប្រឈ​មមួយ​ចំនួន ដែលនៅ​សេសសល់ក៏ដោយ ក៏យើង​នឹងរួមគ្នា​ដោះស្រាយ​បញ្ហាប្រឈម​ទាំងអស់នោះ ទទួលបានលទ្ធផលល្អប្រ​សើរថែមទៀត។
ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការ​ទាំងអស់​នៅក្នុង​សាលាខេត្ត សូមខិ​តខំបំពេញការងារ និងម្ចាស់កា​រទទួលខុស​ត្រូវលើកិច្ច​ការដែលថ្នាក់​ដឹកនាំ​បានប្រគល់ជូន​ឱ្យបានល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ ជា​ពិសេស​ត្រូវខិ​តខំធ្វើ​ការ​អភិវឌ្ឍ​ន៍សមត្ថភាព​បំពេញ​ការ​ងា​ររបស់ខ្លួនម្នាក់ៗ ឱ្យស្រប​តាមសម័យបច្ចេកវិទ្យា ទាន់សម័យនាពេលបច្ចុប្បន្ន ។​ក្នុងនោះ​ផង​ដែរ​ឯកឧត្តម​ក៏សូម​ស្នើឱ្យមន្ត្រី​យើ​ងម្នាក់ៗខិតខំ​ព្យាយាម​រៀន​សូត្រពីរៀមច្បង ដែលមា​នពិ​សោធន៍ការងារមុនៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ