ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
លោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាត ចុះយុទ្ធនា​ការសម្អាតអ​នាម័​យបរិស្ថានជុំវិញ​ក្រុង
Fri,23 September 2022 (Time 12:45 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 64នាក់)

ខេត្តបន្ទាយមានជ័យ ៖លោក ហ៊ឹល រ៉ាយ៉ា អភិបាលរ​ង នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ តំ​ណាងឯកឧត្ដម ​អ៊ុំ​ រាត្រី អភិបាលនៃគណៈអ​ភិបាលខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ កងកម្លាំងប្រដាប់​អាវុធទាំ​ងបីប្រភេទ ស​ហការ​ជាមួយ​នឹងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរប​រិស្ថាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវ​ជន​កាកបាទក្រហម យុវជន​កាយរិទ្ធ ស.ស.​យ.ក សរុបប្រមាណ៥០០នាក់ ចុះ​យុទ្ធនា​ការស​ម្អាត​អនា​ម័យបរិស្ថានជុំវិ​ញក្រុង កាលពី​រសៀល​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រោ​ម​ប្រធានបទ "ថែ​ទាំភពផែនដី ដើម្បីសុខភាព​យើង" ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោ​ភ័ណ បានមានប្រសាសន៍ថា ការរៀបចំ​យុទ្ធនា​ការ​នេះ ជា​​សក្ខីភាពបញ្ជា​ក់អំពីការយល់ដឹង និងការចូលរួមក្នុងកិច្ចគាំពា​របរិស្ថាន ការ​អភិរក្សជីវចម្រុះ និង​ការរ​ស់​នៅប្រកបដោយ​ចីរភាព។ម្យ៉ាងវិញទៀតនឹងក្លាយជាសកម្មភាព ចូលរួមលើ​កកម្ពស់ការ​យល់​ដឹង​ជាសាធារណៈ អំពីការធ្វើអនាម័យ ការគ្រប់គ្រងនិងកា​រប្រើប្រាស់​ធនធានធម្មជា​តិប្រកប​ដោយ​និរន្តរភាព ការប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួល អាកាសធាតុ ការគ្រ​ប់គ្រងគុណ​ភាពបរិស្ថាន សំ​ដៅ​លើការលើ​កកម្ពស់សុខភាពសាធារណៈ​ កិច្ចគាំពារ​បរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់​គ្រង​ធនធាន​ធម្មជាតិ ប្រកបដោយនិរន្តរភាព បានជាគុណ​ប្រយោជន៍ដល់មនុស្សជាតិ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ ថា ៖បញ្ហាបរិស្ថាន គឺជា​បញ្ហាប្រឈមដ៏​ចំបងមួយ ដែលពិ​ភពលោកកំពុងមានកា​រព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំង បញ្ហាទាំ​ងនោះ​រួមមាន កំណើ​នប្រជាជន កំណើ​នតម្រូវការ ការបំផ្លាញ​ព្រៃឈើ ការបំពុលទឹក ​ការបំពុលខ្យល់ ការបំ​ពុលដី ការចាក់ចោល​សំណល់ច្រើន ការបាត់បង់ជីវចម្រុះ។ល។
ជាមួយគ្នានោះ លោក ហ៊ឹល រ៉ាយ៉ា ក៏បានអំពាវនាវឱ្យជនរួមជាតិយើងក្នុងខេត្ត ទោះជាព​លរដ្ឋសា​មញ្ញក្តី មន្រ្តីរាជការកងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ចូលរួមក្នុង​កិច្ចគាំពា​របរិស្ថាន និងអភិរក្សជីវចម្រុះ តាមសមត្ថ ភាព​លទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន ឱ្យបា​នសមស្របតាមគោលការណ៍គ្រប់គ្រង​បរិស្ថាន ដូចជាការកា​ត់បន្ថយ ការប្រើប្រាស់ ការប្រើ​ប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ