ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រដ្ឋបាលខេត្តស្វា​យរៀង បើកសិក្ខាសា​លាសមាហរណកម្ម កម្មវិ​ធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥
Thu,22 September 2022 (Time 03:57 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 93នាក់)

(ខេត្តស្វាយរៀង)៖ឯកឧត្តម ម៉ែន វិបុល អភិបា​ល នៃគណៈអភិបាលខេត្តស្វាយរៀង​ នាព្រឹក​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​សមាហរ​ណកម្ម កម្មវិធីវិនិយោគ​បីឆ្នាំរំកិ​ល២០២៣ -២០២៥ ។
សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រ​ជុំសាលាក្រុងស្វាយរៀងដោយ​មានការ​អញ្ជើញចូ​លរួមពី​លោក លោក​ស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនា​នាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបា​លក្រុង លោកនា​យករងរដ្ឋបាលសាលាក្រុង ការិយាល័យនានាជុំវិញក្រុង លោក លោកស្រីចៅ​សង្កាត់ ស្មៀនសង្កាត់​ទាំង៧ និងមន្ត្រីពាក់​ព័ន្ធមួយចំនួនទៀតផងដែរ ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធ​រពាក់ព័ន្ធនា​ពេល​កន្លងមក​បានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវា​សាធារណៈ​ជូនប្រជា​ពលរដ្ឋបាន​ល្អប្រសើរ ស្របតាមផែ​នការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួន​ទៅ​តាម​តួនាទីភារកិច្ច និងអ​រគុណចំពោះមន្ទីរ-អង្គភា​ពពាក់ព័ន្ធ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជន​ទាំងអស់ ដែលតែង​សហការ​គាំទ្រជាបន្តបន្ទាប់ដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែន​ការអភិវ​ឌ្ឍន៍ កម្មវិធីវិនិយោ​គរបស់ឃុំ សង្កាត់ តាំងពី​ដំណាក់​កាលដំបូងរហូតដល់ដំ​ណាក់កាលនៃកា​រធ្វើសមាហរ​ណកម្មនា​ពេលនេះ។
ឯកឧត្តមបន្តថា គោលបំណងនៃការរៀបចំសិ​ក្ខាសាលានាពេល​នេះគឺដើម្បីធ្វើឲ្យ​គម្រោង​សកម្ម​ភាពជា អាទិភាព ស្នើឡើងដោយឃុំ សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោ​លន​យោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅ​សម្រេចបាន​នូវគោលដៅរួម​នៃការអភិ​វឌ្ឍមូល​ដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែ​ងពិតប្រាកដរប​ស់ប្រជាព​លរដ្ឋ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ