ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បិទ-បើក ​វគ្គបំប៉​នជំនាញ​លំហាត់​របៀប​នៅនឹងកន្លែង​ សិក្សារយៈពេល១ខែ
Thu,22 September 2022 (Time 03:27 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 122នាក់)

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ​ជាអធិបតីក្នុងពិធី បិទ-បើក វគ្គបំប៉នជំ​នាញលំ​ហាត់របៀបនៅនឹងកន្លែង សិក្សារយៈពេល០១ខែ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលបានបញ្ជប់ និងបើកវគ្គបន្តចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២២ នៅស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ថា ការបើក-បិទ វគ្គបំ​ប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង មានសិក្ខាកាមចូលរួមសរុបចំនួន១១៤នាក់ ស្រីចំនួន​០៧នាក់ ក្នុងនោះ​បិទវគ្គចំនួន ៥៧នាក់ស្រី ០៥នាក់ និងបាន​បើកវគ្គបន្តដែ​លបានជ្រើស​រើសពី​បណ្តា​ផែនកាងារចំណុះស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣០នាក់ វរសេនាតូច នគរបាលការពារ​ព្រំដែនគោក​ទាំង៤ ចំនួន១២នាក់ និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ ចំនួន ១៨នាក់ សិក្ខា​កាមដែ​លបានជ្រើសរើសមក​សិក្សាវត្តនេះ ជាមន្ត្រីន​គរបាលដែលពុំទាន់​បានឆ្លងកាត់វគ្គបំ​ប៉ន​ជំនាញ​លំហាត់របៀបចំនួន៤វគ្គកន្លងម​ក។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​មានប្រសាសន៍ថា ការបង្កើត​ឲ្យមានវគ្គនេះ​ឡើងគឺ​ក្នុងគោ​លបំណង
១-គោរពអនុវត្តតាម​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរ​បាលជា​តិ ក្នុងការបើកវគ្គបណ្តុះបណ្តាលនឹងកន្លែង ។
២-ដើម្បីពង្រឹងវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ ។
៣-ពង្រឹង និងជម្រុញ បង្កើតសមត្ថភាពបទពិសោធន៍ចំណេះ ជំនាញ ការងារជា​ប្រចាំរបស់​នគរបា​ល ឱ្យបានល្អ ។
៤-ដើម្បីប្រមូលផ្ដុំកម្លាំងទ្រោលសភាពការណ៍ អន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើស​ដែលកើតឡើង​ជាយថាហេតុ ឆ្លើយតបហេតុការណ៍ចំពោះមុខឲ្យបានទាន់ពេលវេលា។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានផ្តាំផ្ញើរដល់ប្អូនៗ និងកងកម្លាំ​ងទាំង​អស់​ត្រូវបិទនិងបើកត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រឲ្យបានល្អ ដើម្បីយកចំណេះ ជំនាញ វិជ្ជាជីវ​:នគរបាលទៅប្រើទាំងកន្លែងការងារ ទាំងជាមួយពលរដ្ឋក្នុងសហគមន៍ និងការការពា​រប្រតិភូថ្នាក់ដឹ​កនាំ គ្រប់ជាន់ថ្នាក់ឲ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ