ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន បាននាំយកចង្ហាន់និងទេយ្យទាន ព្រមទាំងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃក្នុងបិណ្ឌទី១១ នៅវត្តរតន:សោភ័ណ ហៅវត្តកោងកាង
Wed,21 September 2022 (Time 03:45 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 105នាក់)

ខេត្តប៉ៃលិន:បិណ្ឌទី១១ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការគ្រប់អង្គភាព បាននាំយកចង្ហាន់និងទេយ្យទាន ព្រមទាំងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ នៅវត្តរតន:សោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងនិងខេត្តប៉ៃលិន ដើម្បីរំលឹក និងតបស្នងសងគុណ ឧទ្ទិសកុសលដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា និងញាត្តិការទាំង ៧សន្តាន ព្រមទាំងយុទ្ធជនដែលបានពលីក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើតៗគ្នានេះក្នុងគោលបំណងវេរប្រគេននូវគ្រឿងបរិក្ខា និងងបច្ច័យសម្រាប់ប្រើប្រាស់ និងកសាងសមិទ្ធិផលនានាក្នុងវត្ត ។ នៅក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្តអារាម ជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ ។
ជាមួយនឹងពិធីកាន់បិណ្ឌទី១១នេះ លោកជំទាវក្នុងនាមថ្នាក់ដឹកនាំ ក៏សូមបួងសួងដល់វត្ថុសក្តិសិទ្ធិនៅខេត្តប៉ៃលិន ជាពិសេសបារមីលោកយាយយ៉ាត ជួយថែរក្សាលោកយាយលោកតាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន ប្រកបរបរទទួលទានមានបាន ឲ្យជៀសផុតពីគ្រោះធម្មជាតិនានា ពិសេសក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ សូមបងប្អូនធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។
ក្នុងពិធីនេះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានប្រគេនបាយ សម្លរ នំ ចំណី ទេយ្យទានមួយចំនួនដូចជា មី ចំនួន ១០កេស ត្រីខ ចំនួន ១០ដុំ អង្ករចំនួន ១៥០គីឡូក្រាម ទឹកដោះគោ Soymilk ចំនួន ១កេស ទឹកដោះគោក្រហម ចំនួន ២កេស ឡេកតាសយ  ចំនួន ២កេស ទឹកដោះគោ Season ចំនួន ២កេស រួមជាមួយថវិកា ២លានរៀលទុកសំរាប់កសាងវត្តអារាម  និងជូនបច្ច័យមួយចំនួន ដល់ដូនជីតាជី និងចាស់ៗមួយចំនួនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ