ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តន៍ ជន នៃបញ្ជារកា​ររដ្ឋានកងរាជអាវុធហត្ថ​ខេត្តចំនួន៤២នាក់ ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និងភ្ជុំបិណ្ឌ
Tue,20 September 2022 (Time 08:44 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 84នាក់)

(បន្ទាយមានជ័យ ) ៖នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញ​ជួបសំណេះសំណាលជាមួយនិវត្តន៍ ជន នៃបញ្ជារការរដ្ឋានកងរា​ជអាវុធហត្ថខេត្ត ចំនួន៤២នាក់ ក្នុងឱកាសបុណ្យកាន់វេនបិណ្ឌ និង​ភ្ជុំបិណ្ឌ ។ពិធី​ក៏មានការចូលរួម ពីសំណាក់ ​លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោក​ប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យផងដែរ ។
ក្នុងពិធីសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវក្តីអំណរគុណចំពោះ និវ​ត្តន៍​ជន ដែលបានក​សាងស្នារដៃជូនជាតិមាតុភូមិ យ៉ាងច្រើ​ន​ ដោយបានលះបង់​សាច់ស្រស់ ឈាម​ស្រស់ និងក្រុមគ្រួសារ ដើ​ម្បីប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើ​កឡើថា ការលះបង់របស់បងប្អូននិវត្តន៍ជន គឺបានប​ន្សល់ទុកនូវស្នា​រដៃ ល្អៗចំពោះប្រ​ទេសជាតិយើងផងដែរ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានលើ​កឡើ​ងបន្តថា ក្នុងនាមអាវុធហត្ថ ពិសេសឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជ​អាវុហ​ត្ថលើ​ផ្ទៃប្រទេស តែងតែគិតគូរពីសុខ​ទុក្ខរបស់បងប្អូននិវត្តន៍ជន ហើយបានណែនាំដល់គ្រប់ប​ណ្តា​អង្គភាពកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះ￸បងប្អូននិវត្តន៍ជន ពិសេ​សនៅពេលមានបុណ្យទាន ។
លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ទៀតថា បញ្ជាការដ្ឋានកង​រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​ក៏មានគិលានដ្ឋាន​សម្រាប់ព្យាបាល ជម្ងឺដោយមានវេជ្ជបណ្ឌិ​តសម្រាប់ព្យាបាលដល់​កងកម្លាំង​កំពុងប​ម្រើការងារក្នុងអង្គភា​ពផងដែរ ។
នាឱកា​សនោះ￸ដែរលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការបានផ្ដាំផ្ញើដល់បងប្អូននិវត្តន៍ ជនទាំងអស់ បើមាន​ក្រុមគ្រួសារមានបញ្ហាសុខភាព ​អាចមកពិនិត្យពិគ្រោះ និងព្យាបាល ជម្ងឺដោយឥតគិត​ថ្លៃនៅបញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្តយើងទៀតផង ។ក្រោយពីបញ្ចប់កិច្ចសំណេះសំណាល លោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិន ក៏បានប្រគល់អំណោយជូនបងប្អូននិវត្តន៍ជនទាំង៤២ នាក់ ក្នុង​ម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម , ត្រីខ២យួរ,មី១កេស,ទឹកសុទ្ធ ១យួរ រួមនឹង​ថវិកាចំនួន​៣០ម៉ឺនរៀល ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ