ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលខេត្តប៉ៃលិន បន្តដឹកនាំ​ក្រុម​ការងារ ចុះរៀប​ចំបោសលាងសំអាត ប​រិស្ថាន សណ្តាប់ អនា​ម័យ ដើម្បីបង្កើន​សោភ័ណភាព និងសុវត្ថិភា​ពកាន់​តែល្អប្រសើ​រជូនប្រជាព​លរដ្ឋ ដែលនឹ​ងមកកំ​សាន្តនៅ​រមនីយដ្ឋានធម្ម​ជាតិ ទឹកធ្លាក់អូរតាវ៉ៅ ក្នុងឱកាសភ្ជុំបិណ្ឌ​ខាង​មុខនេះ
Sat,17 September 2022 (Time 10:51 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 89នាក់)

ខេត្តប៉ៃលិន៖នៅថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹក​នាំក្រុម​ងារ មន្រ្តីរាជការគ្រប់​ស្ថាបន និងយុវជន ស.ស.យ.ក ខេត្ត ចុះទៅរៀបចំតុបតែង ផ្លូវឡើ​ងទៅ​និងបោសសម្អាតបាញ់​ទឹកលាងស្លែ ដើម្បីសម្រួលដល់កា​រមកកម្សាន្ត​របស់ភ្ញៀវទេសច​រណ៍ជាតិ និងអន្តជាតិ​នៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ខណៈ​ថ្ងៃបុណ្យភ្ជុំធំ​កាន់​តែខិតកៀ​កជិតមកដល់។
ហើយនៅថ្ងៃបុណ្យភ្ជុំធំមក​ដល់ គេសង្ឃឹមថា នឹង​មានភ្ញៀវទេសចរ ចូលមកលេងកាន់តែច្រើន ខណ​:ទឹក​ជ្រោះមានច្រើនជាន់ ហើយថ្លាឈ្វេង ដូចកញ្ចក់ឆ្លុះមុខ មានសភាពត្រជាក់ស្រេប ពេលភ្ញៀវ​ចុះទៅលេង បំបាត់នូវក្តីកង្វល់ និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ប្រាជ្ញាភ្លឺស្វាង អាចនឹងធ្វើឱ្យភ្ញៀវខ្លះ ជាសះ​ស្បើយពីជម្ងឺស្ត្រេសថែមទៀតផង។
ម្យ៉ាងវិញទៀត រមណីយដ្ឋានខាងលើ ជាកន្លែងដែល​មានទេសភាព​ស្រស់ស្អាតជា​ងរមណីយ​ដ្ឋាន​នានា នៅទូទាំងខេត្តប៉ៃលិន ខណ:​ដែលផ្លូវចូល​ទៅលេងកម្សាន្តក៏ស្រួល មានចាក់បេតុង តាំងពីដើ​មផ្លូវ រហូតដល់កន្លែងចុះលេងទឹកជ្រោះតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ