ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
ក្រុមការងា​រគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្ដេចតេជោ TYDA ចុះពិនិត្យព្យាបា​លជំងឺជូន​ប្រជាព​លរដ្ឋ ដោយ​ឥតគិតថ្លៃនៅក្នុងបរិ​វេណវិទ្យាល័យ ជ័យសាន់នីវូ ក្នុងស្រុកកៀនស្វាយ
Sat,17 September 2022 (Time 03:07 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 94នាក់)

ខេត្តកណ្តាល៖នាព្រឹក ថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០២២ ក្រុមការងារគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជ​នសម្ដេច​តេជោ TYDA បានចុះពិនិត្យ​ព្យាបាលជំ​ងឺជូនប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃចំនួន ៣០០០ នាក់​នៅ​ក្នុងប​រិវេណវិទ្យាល័យ ជ័យសាន់នីវូ ស្ថិតក្នុង​ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឯកឧត្តម ​គង់ សោភ័ណ្ឌ អភិបាល ​នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងអំ​ណរគុណ​សកម្មភាព​មនុស្សធម៌​ដ៏ល្អប្រពៃរ​បស់ស​មាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្ដេចតេជោ(TYDA) ដែល​មានឯ​កឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធាន អនុប្រ​ធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម បានឱ្យក្រុម​ការងារគ្រូពេទ្យចុះពិនិត្យព្យា​បាលជូនដល់ប្រជាពលរដ្ឋដោយគិតថ្លៃ នៅក្នុង​ស្រុកកៀនស្វាយនៅថ្ងៃនេះ និង​បានលះបង់កម្លាំងកាយចិត្តពេលវេលាក្នុងការចុះពិនិត្យ និងជួយពិ​និត្យព្យាបាល​ជំងឺជូនប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋានដោយឥតគិតថ្លៃ ពិសេសដ​ល់ប្រជាព​លរដ្ឋក្នុង​ស្រុកកៀនស្វាយ ចំនួន៣០០០នាក់។
នេះជាការចូលរួមចំណែកក្នុងការបំពេញ បេសកកម្មការងា​រប្រកបដោយឆន្ទៈដ៏ស្រួចស្រាល និ​ងបង្ហាញ​ពីស្មារតីផូរផង់​សម្រាប់ជាគំរូដល់យុវជនជំ​នាន់ក្រោយ ក្នុងការអភិវឌ្ឍប្រទេសជាតិ នៅក្នុង​បុព្វហេតុ​នានា ពិសេសក្នុងវិស័យសុខាភិបាល ដោយ​មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការន​យោបាយណា​មួយឡើយ សំដៅចូលរួម​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងស្របតាម​គោលដៅអភិវឌ្ឍប្រក​បដោយចីរភាព និងបរិ​យាប័ន្ន របស់រាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ