ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សាខាកាកបាទក្រហ​មកម្ពុជា ខេត្តប៉ៃ​លិន ​នៅ​តែបន្តធ្វើយុទ្ធនា​ការស្តីពី «ការចូលរួមលើក​កម្ពស់​សុវត្ថិភា​ពចរាចរណ៍ផ្លូវគោក និងបរិ​យាបន្ន» ក្នុងឱកា​សពិ​ធីបុណ្យកាន់បិ​ណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២
Fri,16 September 2022 (Time 04:07 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 16នាក់)

(ប៉ៃលិន)៖ដោយ​មានការចង្អុលដឹក​នាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈក​ម្មាធិការ​សាខា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឌឹន គឹម នាយ​កប្រតិបត្តិសាខា បានដឹកនាំ ក្រុម​ប្រតិបត្តិសា​ខា ចំនួន ៤ នាក់ ស្រី ១នាក់ យុវជន កក្រក ចំនួន ១៨ នាក់ ស្រី ១២ នាក់ និងមា​នកា​រចូលរួមសហការពី មន្ត្រីនគរបាលច​រាចរណ៍ ចំនួន ៦ នាក់ ប្រុស ៦ នាក់ មន្រ្តីនៃម​ន្ទីរសាធារ​ណៈការ ចំនួន ៥ នាក់ ស្រី ១នាក់ យុវជន ស.ស.យ.ក. ឃុំស្ទឹងកាច់ ចំនួន ៨ នាក់ ស្រី ៥ នាក់ ចុះ​បានធ្វើយុទ្ធនា​ការ តាមខ្នងផ្ទះស្ថិត​នៅក្នុងភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាន​បែងចែកកម្លាំង​ជាពីរក្រុម អ្នកទទួលផលចំនួន ២០១ ខ្នងផ្ទះ អ្នកចូ​លរួមសរុបចំនួន ៤១៨ នាក់ ស្រី ២៩៦ នាក់ បិតផ្ទាំងចំណាំ​ងផ្លាត ចំនួន ១៦៨ ម៉ូតូ និង រទះកង់បី ចំនួន ៧៤ រទះ ចែកម៉ាស់ ៤០០​ បន្ទះ ផ្ទាំងរូបភាពស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៥១ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពី​សុវត្ថិភា​ពចរាចរណ៍ផ្លូវគោក ចំនួន ៣២៥ សន្លឹក សៀវភៅច្បាប់​ចរាចណ៍ផ្លូវគោក ១៩២ ក្បាល ដើម្បី​អោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែមនិងចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយ​បើកបរមានការប្រុងប្រយ័ត្ន ដូចជា ការបើកបរតាមល្បឿនកំណត់ ការគោរពសិទ្ធិអាទិភាព គោរ​ពភ្លើង​សញ្ញាចរាចរណ៍ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើ​កបរមិនប្រើប្រាស់គ្រឿងស្រវឹងជាដើម។
នាឱកាសនោះក្រុមការងារបា​នអំពាវនាវ និងលើកទឹ​កចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅ ត្រូវ​ប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹង ដើម្បីចៀសវាងពីការប្រឈមុខចំពោះផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាចំនួន៧ខ្នង មាន៥៦បន្ទប់ និងសមិទ្ធផលនានា នៅស្រុកស្វាយអន្ទរ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរា កំពុងរងគ្រោះដោយសារទឹកជំនន់ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

គួរ​ឲ្យសង្វែក!បុរ​សម្នាក់ បើ​ករថយន្តធ្លា​ក់ក្នុងទឹ​កអាង​កំពីង​ពួយ ខេត្ត​បាត់​ដំបង ទាំងក​ណ្ដាលយប់ ប​ណ្ដា​ល​ឲ្យស្លាប់ក្នុង​រថយន្ត (រស្មីកូនខ្មែរ)

វីដែអូ