ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
រដ្ឋបាល​ខេត្តព្រះសី​ហនុ ផ្សព្វផ្សាយ​របប​សន្តិសុ​ខស​ង្គ​មផ្នែក​ប្រា​ក់​សោធន សម្រាប់​បុគ្គល​ទាំង​ឡាយ​ណា ដែលស្ថិតនៅក្រោមបញ្ញត​នៃច្បាប់ ស្តីពី​ការងារ
Fri,19 August 2022 (Time 04:09 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 99នាក់)

ខេត្តព្រះសី​ហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក​ថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០២២ អញ្ជើញសំណេះសំ​ណាល​ជាមួយកម្មករ កម្មការិនី​ និងពាំ​នាំការសាក​សួរសុខ​ទុក្ខ និង​សេចក្តីនឹក​រលឹកពីសម្តេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ច​ក្រកម្ពុជា ព្រមទាំង​ផ្សព្វផ្សាយរ​បបសន្តិសុខសង្គ​មផ្នែកប្រាក់សោ​ធន សម្រាប់បុគ្គល​ទាំង​ឡាយ​ណា​ដែលស្ថិតនៅក្រោ​មបញ្ញតនៃច្បាប់ ស្តីពីការងារជូ​នកម្មករ កម្មការិនីរោងចក្រ Hing Lee (Cambodia) Co,Ltd ប្រមាណ ៣០០នាក់ នៅតំបន់សេដ្ឋកិច្ចពិ​សេសបិតត្រាំង ស្ថិតនៅ​ឃុំបិត​ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជា្ជជីវ:ខេត្តព្រះសីហនុ បានរាយការ​ណ៍ពី​សកម្មភាពការងារ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេ​សបិតត្រាំង ស្រុកព្រៃនប់ ដែលមានរោងចក្រ សហ​គ្រា​ស​បានចុះបញ្ជីចំនួន២១២ ដែលមានកម្មករសរុបចំនួន ២៥.០៤៦នាក់ ស្រី ១៣.៤៤៨នាក់។

នាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់​ចេញនូវយុទ្ធ​នាការផ្សព្វផ្សា​យរបបស​ន្តិសុខសង្គមផ្នែ​កសោធនជូនកម្មករ កម្មការិនីនៅតាមរោងចក្រ សហគ្រាស​ក្នុងទូទាំង​ប្រទេស ស្តីអំពីអត្ថប្រយោ​ជន៍ដែលទទួលបានពីរ​បបសន្តិសុខសង្គមមានចំនួន៣
ទី១.រប​បសន្តិសុខ​សង្គម ផ្នែកគ្រោះថ្នាក់កា​រងារដាក់ឱ្យដំណើការនៅឆ្នាំ២០០៨ ។
ទី២.របបសន្តិសុខ​សង្គម ផ្នែកថែទាំសុ​ខភាព ដាក់ឱ្យដំណើរការនៅឆ្នាំ២០១៦ និង​
ទី៣.របប​សន្តិសុខ​សង្គមផ្នែកសោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការទទួលបាន​អត្ថប្រយោ​ជន៍ពីរាជរដ្ឋាភិបាល បាននឹងកំពុង​តែគិ​តគូរជូនដល់កម្មករ ក​ម្មការិនីនៅតាមបណ្តារោងចក្រ សហគ្រាសនៅទូទាំងប្រទេស ហើយ​កន្លងម​កក៏មានកម្មករ កម្មការនីរប​ស់យើងបាន​ទទួលនូវអត្ថប្រ​យោជន៍ពីរ​បបសន្តិសុខ​សង្គមផ្នែក​គ្រោះថ្នាក់ការងារ និងថែទាំ​ងសុខភាពផងដែរ។ការផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំ​ណងឱ្យប​ងប្អូនកម្មករ កម្មការិនីរបស់យើ​ងមានការយល់ដឹង​កាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងការទាមទា​រអត្ថប្រយោជន៍​ពីរបបសន្តិសុខសង្គម ស្រប​ពេលដែលកម្ពុជាទទួលបានសុខសន្តិភាព និងការអ​ភិវឌ្ឍរីកច​ម្រើនលើគ្រប់វិស័យ ដែលជាសកម្ម​ភាពរបស់ប​ងប្អូនដែល​បានចូលរួមចំណែ​កយ៉ាងផុលផុស៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ