ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពទឹកតាមដងស្ទឹងសែន ដែល​កំពុង​ហក់ឡើងខ្លាំង ដើម្បីត្រៀមលក្ខណៈ​ជួយប្រជាពលរដ្ឋ
Fri,19 August 2022 (Time 04:43 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 100នាក់)

(ខេត្តកំពង់ធំ)៖ដោយមើលឃើញ​ស្ថានភា​ពទឹកកំពុងហ​ក់ឡើងខ្លាំង ស្ថិតនៅក្នុង​ភូមិសា​ស្ត្រនៃស្រុក​កំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ឯក​ឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមមន្ត្រីក្រោម​ឱវាត​ចុះត្រួតពិ​និត្យស្ថានភាព​ទឹក​តាមដងស្ទឹងសែន ដើម្បីត្រៀមលក្ខណៈ​ជួយប្រជាពលរដ្ឋ នៅពេលជួបហា​និភ័យ ឱ្យបានទា​ន់ពេលវេលា ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ថ្មីៗនេះទឹក​នៅតាមដ​ងស្ទឹងសែន គឺមានការ​ហក់​ឡើងខ្ពស់ រហូតដល់មា​នការប្រកាសអាសន្ន ដែលបានធ្វើឲ្យប៉ះ​ពាល់ផលដំ​ណាំ ហេដ្ឋារច​នាសម្ព័ន្ធ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន។ ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាល​ខេត្តកំ​ពង់ធំ ក៏បានផ្តាំផ្ញើដ​ល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់​ឡើងទឹកជំនន់​នៅពេលនេះ ជាពិ​សេស ត្រូវមើលថែ​ក្មេងៗឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិ​សនី ក៏ដូចជា​ការការពារពីសត្វអសិរពិសនា​នាខាំឬទិច ព្រមទាំងជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្តតាម​ដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយ​ស្រួលក្នុងការត្រៀមខ្លួន​ចុះជួយ​ប្រជាពលរដ្ឋឲ្យបាន​ទាន់ពេលវេលាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ