ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
មន្ទីរធម្មការនិង​សាសនាខេត្តបន្ទាយមានជ័យ រៀបចំបើ​កវគ្គបណ្ដុះបណ្ដា​លគណៈគ្រប់គ្រង​និងគ្រូប​ង្រៀន ពុទ្ធិកបឋមសិក្សាទូទាំងខេត្តបន្ទាយមានជ័យ
Fri,19 August 2022 (Time 02:51 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 74នាក់)

ខេត្តបន្ទាយមានជ័យ៖​ដើម្បីពង្រឹងគុណ​ភាពនូវរបៀប​នៃការគ្រប់គ្រងនិងបង្ហាត់បង្រៀន តាមមុខ​វិជ្ជា​នីមួយៗ ក្នុងកម្រិតពុទ្ធិកប​ឋមសិក្សាឲ្យកាន់​តែល្អប្រសើរនោះ មន្ទីរធម្មការនិងសា​សនាខេត្តប​ន្ទាយ​មា​នជ័យ សហការជាមួយ​សាលាគណខេត្តទាំងពីរគណៈ បានរៀបចំ​បើកវគ្គប​ណ្ដុះបណ្ដាល​គណៈ​គ្រប់គ្រងនិងគ្រូបង្រៀន ពុទ្ធិកបឋ​មសិក្សាទូទាំងខេត្តបន្ទាយមា​នជ័យ ក្រោមអ​ធិបតីភាព​លោកជំទាវ​ឧក​ញ៉ា ហេមចិត្តា អគ្គម​ហាឧបាសិកា​ ពុទ្ធសាស​នូបត្ថម ម៉ៅម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស សមាគមនារីដើម្បីសន្តិភាពខេត្តបន្ទាយមានជ័យ ​។ពិធី​នេះ​ធ្វើឡើងនៅបរិវេ​ណ​វត្តប្រា​សាទ​ស្រះ​កណ្ដាល"​ខ្ចាស់" ស្រុកព្រះនេ​ត្រព្រះ ។​វគ្គប​ណ្ដុះបណ្ដាល​នេះមាន​រយៈ​ពេ​ល ៣ថ្ងៃ និង​មានកា​រឧបត្ថម្ភពី​សំ​ណាក់លោ​កជំទាវឧកញ៉ា ម៉ៅម៉ាល័យ កែ គឹមយ៉ាន និងព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះគ្រូចៅ​អធិការវត្តប្រាសាទស្រះកណ្ដាល"ខ្ចាស់"។

ព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះអង្គមានសង្ឃដីកាថា វគ្គបណ្ដុះបណ្ដា​លគណៈគ្រ​ប់គ្រងនិង​គ្រូបង្រៀន ពុទ្ធិកបឋម​សិក្សានាថ្ងៃនេះ​មានសារៈសំខាន់ណាស់ និងក្នុង​គោលបំ​ណងឲ្យ​សិក្ខាកា​មទាំងអស់ បានយ​ល់ដឹងបន្ថែមទៀតពី​របៀបនៃការគ្រប់គ្រងសាលារៀន និងអាចយ​ល់ដឹងបន្ថែមអំ​ពីបច្ចេកទេសថ្មីៗ ក្នុងការបង្ហាត់​បង្រៀនតាមមុខវិជ្ជានីមួយៗ ក្នុងកម្រិត​ពុទ្ធិកបឋសិក្សាទូទាំងខេត្ត ឱ្យទទួលបានជោគជ័យ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាស​នាខេត្តបានមានប្រសាសន៍ថា ចំណេះវិជ្ជាគឺជា​ទ្រព្យស​ម្បត្តិ​ដ៏មហាសាលដូចនេះការពង្រឹងគុណភាពនៃការគ្រប់គ្រង លើអភិបា​លកិច្ចគ្រប់​លំដា​ប់ថ្នាក់ជួរមន្ត្រីសង្ឃ ត្រូវផ្សារភ្ជា​ប់និងបច្ចេកវិទ្យា ទំនើបដើម្បីឲ្យកិច្ចកា​រព្រះពុទ្ធសា​សនាមាន​សណ្ដាប់ធ្នាប់ល្អ ធានា​បាននូវសាមគ្គីភាព គួរយកចិត្តទុកដា​ក់ចំពោះពុទ្ធិក​សិក្សាជា​ការចាំបា​ច់យ៉ាង​សំខាន់ ដែលត្រូវពង្រឹងព្រមទាំងត្រូវប្រកាន់យកព្រះពុទ្ធឱវាទ ធ្វើជាប្រ​ទីបបំភ្លឺផ្លូវ​ សម្រាប់អប់រំ​ចរិយាធម៌ ជម្រះចោ​លនូវគំនុំច្រណែ​ននិន្ទា ឈ្នានីសប្រ​កបដោយអហិង្សា។ចុងក្រោយលោក បៀវ ថាន ក៏បា​នធ្វើកា​រពិតប្រគេន​ដល់ព្រះសង្ឃជា​សិក្ខាកាម ព្រមទាំងលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវយ​កចិត្តទុក​ដាក់ស្តាប់តាមការពន្យល់ណែនាំរបស់គ្រូឧន្ទេស ដែលបានឡើង​ធ្វើបទបង្ហាញនិ​ងបង្រៀនលើខ្លឹម​សារផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ