ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំ បូកសរុបលទ្ធផលការងារ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើ​កទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួ​ងសា​ធារណ​ការ និងដឹកជញ្ជូន
Thu,18 August 2022 (Time 06:59 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 79នាក់)

(ភ្នំពេញ)៖ថ្លែងក្នុងកិច្ចប្រជុំបូ​កសរុបលទ្ធផល​កា​រងារសុវត្ថិភា​​ពចរាចរណ៍ផ្លូវគោក​ប្រចាំឆមាសទី១ និង​​លើកទិ​សដៅ​ការងារឆ​មាសទី២ ឆ្នាំ២០២២​ នៅក្រសួងសា​ធារណការ និងដឹកជញ្ជូន នាព្រឹក​ទី១៨ ខែសីហា ឆ្នាំ២០​២២ សម្ដេចក្រឡាហោ​ម ស ខេង ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​​ជា​ប្រធា​នគណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍ បានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីស្ថាន​ភាពកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ គិត​ជាមធ្យ​មក្នុង​មួយថ្ងៃមានគ្រោះថ្នាក់ចរាចរ​ណ៍កើតឡើង៩​លើក ស្លាប់៥នា​ក់ និងរបួស១០នាក់។ ស្ថាន​ភាព​នេះ ដោយសារតែកំ​ណើន​នៃការធ្វើ​ចរាចរណ៍តាមដងផ្លូវ នៅ​ពេលដែល​សកម្មភាពសេដ្ឋកិច្ច និង​សង្គម​មានដំណើ​រការឡើង​វិញកាន់តែច្រើន។

សម្ដេចបន្តថា បើប្រៀបធៀបស្ថាន​ភាពចរាចរណ៍កម្ពុជា ជាមួយស្ថានភា​ពចរាចរណ៍​ជាស​កល​ឃើ​ញថា រយៈពេល១០ឆ្នាំ ពីឆ្នាំ២​០១១ ដល់ឆ្នាំ២០២​០ កម្ពុជា​បានកាត់​បន្ថយអ្នកស្លាប់ចំនួន ៤ ៧២០​នាក់ ស្មើនឹង៦​៤ភាគរយ នៃចំនួនអ្នកស្លាប់តាមការព្យា​ការណ៍។ យ៉ាងណាក៏ដោយ សម្ដេចបន្តថា គណៈ​កម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក បាន​ចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់ និងជនរ​ងគ្រោះ​​ដោយគ្រោះថ្នាក់ច​រាចណ៍នេះថា នៅតែជាបញ្ហាប្រឈ​មទាមទារកា​រយកចិត្តទុក​ដាក់ដោះ​ស្រាយឱ្យ​មានប្រសិទ្ធភាព និងប្រកបដោ​យការទទួលខុសត្រូវ។

សម្ដេចក្រឡាហោម បញ្ជាក់ថា ហេតុការគ្រោះថ្នាក់ច​រាចរណ៍រយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ បានត​ម្រូវឱ្យមា​ន​ការត្រួតពិនិត្យឡើងវិញនូវចំ​ណុចអវិជ្ជមានទាំងឡាយ ដើម្បីដកពិសោ​ធន៍យកមក​ដោះ​ស្រាយបញ្ហាប្រឈម ក្នុងនោះដូច​ជាមូលហេតុ​នៃគ្រោះថ្នាក់ដោ​យសារកា​របើកបរលើ​សល្បឿ​នកំណត់ និងការ​មិនពាក់មួកសុវត្ថិភាពជាដើម។សម្ដេចបន្ថែមថា «យើងប្រមូលផ្ដុំប​ញ្ហាដើម្បី​ឈានទៅ​ដោះស្រាយឱ្យចំបញ្ហានោះ។

ជាមួយគ្នានោះសម្ដេចក្រឡាហោម ក៏បានជំរុញ​ឱ្យគណៈកម្មាធិ​ការជាតិសុវត្ថិភា​ពចរាចរណ៍ផ្លូវ​គោកបង្កើន​ការអប់រំអំពីច្បាប់ និងបទដ្ឋានសុវត្ថិភា​ពចរាចរណ៍ផ្លូវគោកឱ្យ​បានជ្រួតជ្រាបទូលំទូលាយ និងផ្ដោតឱ្យចំក្រុមគោលដៅ ពង្រឹងគុណ​ភាពសាលាបង្រៀន​បើកបរយា​នយន្តដោយពិនិត្យ​លើការ​លើក​កម្ពស់​សមត្ថភាពគ្រូ កំណែទម្រង់កម្មវិធីសិក្សា និងកែទម្រង់គុណភាព នៃការប្រឡងយ​កបណ្ណបើក​បរ។ សម្ដេចក៏បាន​ណែនាំបន្តគាំទ្រការបំពាក់ការមេរ៉ាអចល័តតាមដងផ្លូវជាតិ និងរិះរ​កវិធី​កាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងទប់ស្កា​ត់ការដឹកជញ្ជូនលើសកម្រិតកំណត់។

ទន្ទឹមនោះស​ម្ដេចក៏បានណែនាំឱ្យយកចិត្តទុក​ដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដី និងខ្សាច់​តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូ​វដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ រួមទាំង​បន្តអនុវត្តម៉ឺងម៉ាត់ការទប់ស្កាត់ និងបង្ក្រាប​ការនាំចូលរ​ថយន្តចង្កូ​តស្ដាំតាមការណែនាំ​ដ៏ខ្ពង់ខ្ពស់សម្ដេចតេ​ជោនាយករដ្ឋមន្រ្តី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ