ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីកូនខ្មែរ
សម្ដេចតេជោ ហ៊ុន សែន បញ្ជា​ឲ្យបញ្ឍប់កា​រផ្ដាច់មុខផ្ដល់​សេវាទូរស័ព្ទ និងអ៊ី​នធើណែត នៅក្នុងបុរី
Wed,17 August 2022 (Time 05:47 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 76នាក់)

(ភ្នំពេញ)៖ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសា​កលវិទ្យាល័យពុទ្ធិសាស្ត្រសរុបចំនួន ៦២៣​នាក់ នាព្រឹកថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០២២ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រី​​នៃព្រះរាជាណា​ចក្រកម្ពុជា បាន​បញ្ជា​​ឲ្យបញ្ឍប់ការកុ​ងត្រាផ្ដាច់មុខ​រវាងក្រុមហ៊ុន​សេវាទូរស័ព្ទ និងសេវាអ៊ី​នធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបាន​បង្កផលលំ​បាកយ៉ាង​ខ្លាំងក្នុងកា​ររស់នៅ​ប្រចាំថ្ងៃរ​បស់ប្រជា​ពលរ​ដ្ឋរស់​នៅក្នុងបុរី ដោយសា​របញ្ហាមិនមានសេវាទូរស័ព្ទ និងអ៊ីនធើណែត ក្នុងបុរី សម្ដេចតេជោ បាន​បញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតា​មរយៈការប្រកួ​តប្រជែងរវាង​ក្រុមហ៊ុនផ្ដល់​សេវាទូរស័ព្ទ និងអ៊ី​នធើណែត ដើម្បីសម្រួលដ​ល់ការប្រើប្រាស់ របស់ប្រជាព​លរដ្ឋរស់​នៅក្នុងបុរី ។

ទាក់ទងទៅនឹ​ងបញ្ហាកម្មករដែ​លមាន​ការតវ៉ាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា​មិនមែនបោះបង់ចោ​លរឿងការទាម​ទាររបស់កម្មករ ឬសហជីព ដែលទាម​ទារនូវ​ភាព​ត្រឹម​ត្រូវនោះទេ។ក្នុងនោះសម្តេចតេជោ ក៏បានណែ​នាំឱ្យក្រសួង​ការងារខិតខំ​ប្រឹងប្រែងដោះ​ស្រា​យលើវិ​វា​ទការងារជាមួ​យកម្មករតាមបណ្តារោងចក្រនានា និងណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ដោះស្រាយ​វិវាទរវាងកម្មករ និង​រោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់​ប្រាក់បំ​ណាច់កា​រងារនោះ​ឲ្យបានឆាប់។

ដោយឡែកសម្រាប់ការដាំដើ​មឈើឡើងវិញនៅភ្នំតា​ម៉ៅសម្តេចតេជោ បានថ្លែងបញ្ជាក់ថា មិនមែ​នដាំគ្រាន់​តែបង្ហោះហ្វេសប៊ុ​កទេ គឺត្រូវដាំឱ្យវាដុះ និងមា​នក្បួនខ្នាត។ទាំងសួនសត្វ និងព្រៃ​នៅតំប​ន់ភ្នំតាម៉ៅ​ទាំងមូល ត្រូវកំណត់ជា​តំបន់អភិរក្ស ស្ថិតក្រោមកា​រគ្រប់គ្រងរបស់ក្រសួងកសិ​កម្ម។
ជាមួយគ្នានោះសម្តេចតេជោបាន​ណែនាំរដ្ឋមន្ត្រីក​សិកម្មឱ្យរក​ប្រភពទឹ​កដើម្បីស្រោ​ចស្រង់កូន​ឈើដាំឡើង​វិញនៅរដូ​វប្រាំងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម នាយ​ឧត្តមសេនី​យ៍ កែ​ គឹមយ៉ាន អញ្ជើញជួ​បសំ​ណេះ​សំណា​លជា​មួយ​គ្រិស្ទ​បរិស័ទ ​ខេត្តបន្ទាយមាន​ជ័យ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក ស​ម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹ​ក នៅក្នុងភូមិ​បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជីវករ​នៅផ្សារប៉ាហ៊ីស ប្បាយរីក​រាយ​ក្រោយពី​លោក​ជំទាវ បាន ស្រីមុំ លើកលែ​ងមិន​យក​ថ្លៃតូប​ចំនួន៣​ខែ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀប​ចំផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សម្រា​ប់​ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើ​រការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រ​នីតិ​កាលទី៧ ខា​ងមុខនេះ (រស្មីកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហ​ត្ថក្រុងប៉ោ​យប៉ែត ​ឃាត់ខ្លួន​ជនជា​តិចិន ១នាក់ និង​ខ្មែរ ១នាក់ ពាក់​ព័ន្ធក​រណី​ឃាតកម្ម​លើ​ជន​ជាតិចិ​នម្នា​ក់ នៅ​ចំណុច​ចំកា​រដំឡូងមី​ ស្ថិត​ក្នុង​ភូ​មិព្រៃគប់​ សង្កាត់​អូរឬស្សី (រស្មីកូនខ្មែរ)

វីដែអូ